ចិននឹងវ៉ាដាច់អាមេរិកក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចឈានមុខគេលើពិភពលោកនៅឆ្នាំ ២០២០​



យោងតាមរបាយការណ៍ថ្មីរបស់ធនាគារ Standard Chartered Bank (SCB) បានឲ្យដឹងថា ចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីយកឈ្នះសហរដ្ឋអាមេរិកក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចកំពូលនៅដើមឆ្នាំក្រោយ។ របាយការណ៍នេះបានធ្វើការវិភាគទៅលើកត្តាធំៗមួយចំនួនដូចជា សមភាពអំណាចទិញ (purchasing power parity) អត្រាប្ដូរប្រាក់ (exchange rates) និង ផលិតផលក្នុងស្រុកសរុបចារឹក (nominal GDP)។ 

ឥណ្ឌាក៏ត្រូវបានគេប៉ាន់ស្មានថានឹងវ៉ាដាច់សេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅឆ្នាំ ២០៣០ ផងដែរដោយសារការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស។ ឥណ្ឌាទំនងជាប្រទេសដែលនាំមុខគេដោយសាតតែទំនោរនៃកំណើនសេដ្ឋកិច្ច ៧,៨ ភាគរយត្រឹមឆ្នាំ២០២០ ដោយសារតែការកែទម្រង់ពន្ធទំនិញនិងសេវាកម្មជាតិ (GST) និងBankruptcy Code របស់ខ្លួន។

ជាមួយគ្នានេះដែរក្រុមអ្នកស្រាវជ្រាវបានព្យាករណ៍ថាសេដ្ឋកិច្ចអឺរ៉ុបនិងសហរដ្ឋអាមេរិកនឹងបន្តកើនឡើងទោះបីស្ថិតក្នុងអត្រាទាបក៏ដោយហើយវិសមភាពទ្រព្យសម្បត្តិនឹងបន្តកាន់តែអាក្រក់ទៅៗនៅសហរដ្ឋអាមេរិក។ ខាងក្រោមនេះជាទស្សនវិស័យមូលធននិយមដែលបានបង្កើតក្រាហ្វិកបង្ហាញពីការព្យាករណ៍របស់របាយការណ៍សម្រាប់សេដ្ឋកិច្ចកំពូលរបស់ពិភពលោកនឹងមាននៅឆ្នាំ ២០៣០៕

 

ដោយ៖ ជា ធារិទ្ធ
ប្រភព៖ bigthink.com

 

X
5s