សុភាសិត​របស់​ជនជាតិ​អេត្យូពី​ចំនួន១០ ដែល​មាន​តម្លៃ​នឹង​យក​ទៅ​គិត​ពិចារណា​



ជនជាតិ​អេត្យូពី​មាន​សុភាសិត​មួយ​លើកឡើង​ថា «មនុស្ស​ល្ងង់​ស្រេក​ទឹក​នៅ​កណ្ដាល​ទី​ដែល​មាន​ទឹក។» មនុស្ស​យើង​តែង​មើល​ឃើញ​អ្វី​ដែល​នៅ​ឆ្ងាយ​ពី​ខ្លួន​ថា​អស្ចារ្យ​និង​មាន​តម្លៃ​ជាង​អ្វី​ដែល​ខ្លួន​កំពុង​មាន។ យើង​តែង​ចាញ់បោក​ខ្លួនឯង​ថា​នៅ​ពេល​ទទួល​បាន​អ្វីមួយ​នោះ​ហើយ នោះ​អ្នក​នឹង​មាន​សេចក្ដី​សុខ។ ការ​ចង់​បាន​របស់​មនុស្ស​គ្មាន​ទី​បញ្ចប់​នោះ​ឡើយ។ ចិត្ត​ដែល​ស្រេក​ឃ្លាន​មិន​ចេះ​ឈប់​របស់​យើង​នេះ​គ្មាន​ថ្ងៃ​បាន​ស្គាល់​ពី​អ្វី​ទៅ​ដែល​ជា​សេរីភាព​ពិត​ប្រាកដ​នោះ​ឡើយ។ សេចក្ដី​សុខ​នៅ​ក្បែរ​ខ្លួន​ពេក​រហូត​ទាល់តែ​មនុស្ស​យើង​មើល​មិន​ឃើញ។ តើ​នេះ​មិនមែន​ជា​សេចក្ដី​ល្ងង់​របស់​មនុស្ស​យើង​ទេ​ឬ ? សេចក្ដី​សុខ​មាន​ប្រភព​ចេញ​មក​ពី​ចិត្ត​ដែល​នៅ​ខាងក្នុង​របស់​យើង​ម្នាក់ៗ។ ហេតុនេះ​ទើប​ថា​វា​នៅ​ក្បែរ​ខ្លួន​យើង​ពេក​រហូត​ទាល់តែ​យើង​មើល​វា​មិន​ឃើញ។

ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​សុភាសិត​របស់​ជនជាតិ​អេត្យូពី​ចំនួន​១០ ដែល​មាន​តម្លៃ​នឹង​យក​ទៅ​គិត​ពិចារណា៖

) «ផ្ដល់​ប្រឹក្សា​និង​ផ្ដល់​យោបល់​ដល់​គាត់ បើ​គាត់​មិន​ស្ដាប់ ចូរ​បណ្ដោយ​ឲ្យ​ការ​លំបាក​បង្រៀន​គាត់​ចុះ។»

) «មនុស្ស​ម្នាក់​បន្ត​ធ្វើ​ដំណើរ​តទៅ​រហូត​ទាល់តែ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ មនុស្ស​ម្នាក់​រស់នៅ​តទៅ​រហូត​ទាល់តែ​គាត់​ត្រឡប់​ទៅ​កាន់​ផែនដី​វិញ។»

) «សេចក្ដី​អាក្រក់​ចូល​មក​ប្រៀប​បាន​នឹង​ម្ជុល ហើយ​សាយភាយ​ទៅវិញ​ប្រៀប​បាន​នឹង​ដើម​សែន។»

) «ទីណា​ដែល​មាន​មនុស្ស ទីនោះ​តែង​មាន​ការ​មិន​យល់ស្រប​គ្នា។»

) «មនុស្ស​ល្ងង់​ស្រេក​ទឹក​នៅ​កណ្ដាល​ទី​ដែល​មាន​ទឹក។»

) «បើ​មនុស្ស​ម្នាក់​លាក់បាំង​ជំងឺ​របស់​គេ គេ​នឹង​គ្មាន​ថ្ងៃ​អាច​ស្វែងរក​ការ​ព្យាបាល​ឃើញ​នោះ​ឡើយ។»

) «នៅ​ពេល​មនុស្ស​ម្នាក់​ដើរ​យ៉ាង​ប្រុងប្រយ័ត្ន បន្លា​នឹង​មុត​ជើង​ថ្នមៗ​ប៉ុណ្ណោះ។»

) «មនុស្ស​ល្ងង់​នឹង​ប្រៀបធៀប​ដំរី​ជាមួយ​គោ។»

) «ដួងតារា​ដែល​តូច​តែងតែ​បញ្ចេញ​ពន្លឺ រីឯ​ព្រះអាទិត្យ​ដែល​អស្ចារ្យ​ច្រើនតែ​ជា​សូរ្យគ្រាស។»

១០) «នៅ​ពេល​ដែល​នាង​កំពុង​ព្យាយាម​ឈោង​ចាប់​យក​អ្វី​ដែល​មាន​តម្លៃ នាង​បាន​បាត់បង់​នូវ​អ្វី​ដែល​នាង​មាន​នៅ​ក្រោម​ដៃ​របស់​នាង។»

ដោយ៖ ស្រីពៅ

X
5s