សម្រង់ពាក្យពេចន៍ទាំង ១០ម៉ាត់ របស់លោក Tom Bilyeu សហគ្រិនជោគជ័យ ជាថ្នាំលើកទឹកចិត្តអ្នក​



លោក Tom Bilyeu សហស្ថាបនិករបស់ Quest Nutrition និងជាសហស្ថាបនិករបស់ Impact Theory។ លោក Tom Bilyeu គឺជាសហគ្រិនជោគជ័យជនជាតិអាមេរិក ដែលត្រូវបានគេស្គាល់ថាជាអ្នកនិយាយសាធារណៈក្នុងការបំផុសលើកទឹកចិត្ត និងដោះសោរក្នុងខ្លួនរបស់មនុស្សរាប់លាននាក់ដើម្បីសម្រេចក្ដីសុបិនរបស់ពួកគេ។ ខាងក្រោមនេះគឺជាសម្រង់សម្ដីទាំង ១០ឃ្លារបស់លោក ដែលជាថ្នាំលើកទឹកចិត្តអ្នក៖

១) «កុំអនុញ្ញាតិឲ្យភាពរីករាយកើតឡើងដោយចៃដន្យ ប៉ុន្តែអ្នកត្រូវចេះបង្កើតវា»។

២)  «ជ្រើសរើសរបស់មួយ ហើយដើរឆ្ពោះទៅរកវាជាមួយអ្វីគ្រប់យ៉ាងដែលអ្នកមាន»។

៣) «ប្រសិនបើអ្នកខិតខំប្រឹងប្រែងធ្វើឲ្យច្រើន នោះអ្នកនឹងទទួលបានកាន់តែច្រើន»។

៤) «ប្រសិនបើអ្នកមើលក្នុងផ្លូវអវិជ្ជមាន ប្រាកដណាស់អ្នកនឹងមិនទៅណាឆ្ងាយពីភាពអវិជ្ជមានឡើយ។ ប៉ុន្តែប្រសិនបើអ្នកគិតវិជ្ជមាន ប្រាកដណាស់វានឹងរត់ចូលមករកអ្នកជាមិនខាន»។

៥) «កម្រិតនៃការខិតខំប្រឹងប្រែងដែលអ្នកអាចទ្រាំបាននឹងកំណត់អំពីជីវិតរបស់អ្នក»។

៦) «វិធីមួយក្នុងការបង្កើតអាជីវកម្មអស្ចារ្យគឺការថែរក្សាបុគ្គលឲ្យល្អ»។

៧) «កុំខ្លាចក្នុងការផ្លាស់ប្ដូរ»។

៨) «ភាពបរាជ័យនឹងមែនជារបស់អមតទេ។ អ្នកត្រូវដើរកាត់វាឲ្យលឿន នោះអ្វីដែលនៃខាងមុខភាពបរាជ័យគឺជាមេរៀនដែលមានតម្លៃ»។

៩) «ការគ្រប់គ្រងចិត្តដែលខ្លាំងគឺការចេះគ្រប់គ្រងចិត្តរបស់ខ្លួនឯង»។

១០) «កុំសួរថាអ្នកអាចធ្វើបានតិចប៉ុណ្ណា តែអ្នកគួរសួរថាអ្នកអាចទ្រាំទ្របានច្រើនប៉ុណ្ណា»៕

ប្រែសម្រួលដោយ៖ លង់ វណ្ណៈ

X
5s