សញ្ញាណទាំង ២០ បញ្ជាក់ថា អ្នកកំពុងខ្វះទំនុកចិត្តធ្វើជាអ្នករកស៊ី
ដើម្បីក្លាយទៅជាអ្នករកស៊ីម្នាក់ អ្នកត្រូវការជំនាញច្រើនណាស់ជាពិសេសលើជំនាញរកស៊ីក្នុងមុខជំនួញរបស់អ្នកតែម្តង។ ក្នុងនោះ ជំនាញរឹង (Hard Skill) និងជំនាញទន់ (Soft Skill) កំពុងដើរតួនាទីសំខាន់សម្រាប់អ្នក ការកសាងទំនុកចិត្តនៅលើដងវិថីជាអ្នកជំនួញរបស់អ្នក។ ២០ ចំណុចខាងក្រោមនេះនឹងជួយបង្ហាញអ្នកថា តើអ្នកកំពុងជួបបញ្ហាកសាងទំនុកចិត្តជាអ្នករកស៊ីឬយ៉ាងណា៖
១. ភ័យខ្លាចការផ្លាស់ប្តូរ
២. ភ័យខ្លាចក្នុងការបង្កើតកំហុស
៣. ត្អូញត្អែរច្រើនពេក ហើយទម្លាក់កំហុសឲ្យអ្នកដទៃ
៤. មិនអាចដោះស្រាយរាល់ការបដិសេធន៍ឲ្យបានល្អប្រសើរ
៥. ដើរខុសពីគោលដៅរបស់ខ្លួន
៦. ធ្វើឲ្យផែនការរកស៊ីកាន់តែមានភាពស្មុគស្មាញ
៧. ភ័យខ្លាចទៅនឹងឧបសគ្គចំពោះមុខ
៨. មានផ្នត់គំនិតអវិជ្ជមានចំពោះខ្លួនឯង
៩. ចូលចិត្តជ្រើសរើសភាពងាយស្រួលជាជាងការខិតខំប្រឹងប្រែង
១០. មិនស្នើរសុំជំនួយពេលត្រូវការគេជួយ
១១. មិនប្ដាជ្ញាចិត្តក្នុងការផ្លាស់ប្តូរ
១២. មិនចូលចិត្តការប្រកួតប្រជែងជាមួយអ្នកដទៃ
១៣. មិនវិនិយោគលើចំណេះដឹងខ្លួនឯង
១៤. គ្មានមហិច្ចតាក្នុងមុខជំនួញ
១៥. មិនចេះចែករំលែកការទទួលខុសត្រូវ ឬផ្តល់តួនាទីដល់អ្នកក្រោមបង្គាប់
១៦. មិនចេះគ្រប់គ្រងអារម្មណ៍ ងាយបង្កើតកំហឹង
១៧. ទុកឲ្យភាពបរាជ័យមកកំណត់ជោគវាសនារបស់ខ្លួន
១៨. ចូលចិត្តការពន្យារពេល
១៩. គិតថាខ្លួនឯងត្រូវគ្រប់ពេល
២០. មើលមិនឃើញពីភាពភ្លឺស្វាងនៅពេលអនាគត៕
ប្រភព៖ Inc