យន្តហោះផ្ទុកមនុស្ស២១នាក់ បាត់ដំណឹងឈឹងនៅតំបន់ភ្នំ នៃប្រទេសនេប៉ាល់
យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនTara Air ផ្ទុកមនុស្ស២១នាក់ បានបាត់ដំណឹងនៅតំបន់ភ្នំ នៃប្រទេសនេប៉ាល់ នៅថ្ងៃពុធ។ នេះបើយោងតាមការអះអាងរបស់អ្នកនាំពាក្យរបស់ក្រុម Tara Air ដែលប្រាប់សារព័ត៌មានCNN។
យន្តហោះTwin Otter បានហោះហើរចេញពីទីក្រុង Pokhara នាព្រឹកថ្ងៃពុធនេះ ឆ្ពោះទៅកាន់ទីក្រុង Jomsom ប៉ុន្តែយន្តហោះនេះ បានបាត់ដំណឹងសូន្យឈឹង ក្រោយពេលហោះហើរបានតែ៨នាទី។
មនុស្សដែលធ្វើដំណើរនៅលើយន្តហោះទាំង២១នាក់នោះ គឺមាន១៨នាក់ជា អ្នកដំណើរ និង ៣នាក់ទៀតគឺជាបុគ្គលិកយន្តហោះ។
តាមបើអ្នកជំនាញឲ្យដឹងថា អាកាសធាតុគឺមិនមានបញ្ហាអ្វីនោះទេ នៅពេលយន្តហោះចេញដំណើរ ប៉ុន្តែយន្តហោះនោះ គឺថ្មី ដោយទើបតែនាំចូលកាលពីខែកញ្ញា៕
ដោយ៖ អ៊ុន រស្មី