ទស្សន​ចំនួន ​១០ឃ្លា​ ដែល​ជាតិសាសន៍​ខុសៗ​គ្នា​នៅ​លើ​ពិភពលោក​មាន​​ទៅលើ​ទ្រព្យសម្បត្តិ​



ខាងក្រោម​នេះ​គឺជា​សម្រង់​សុភាសិត​ចំនួន​១០​ដែល​ជាតិសាសន៍​ខុសៗ​គ្នា​នៅ​លើ​ពិភពលោក​មាន​ទស្សន​ទៅលើ​ទ្រព្យសម្បត្តិ៖

) «ទ្រព្យសម្បត្តិ​គឺជា​សត្រូវ​ហើយ​ក៏​ជា​មិត្តភ័ក្ដិ​ដែរ។» សុភាសិត​នេប៉ាល់

) «ផែនដី​មាន​តម្លៃ​ជាង​មាស​ទៅ​ទៀត។» សុភាសិត​អេស្តូនី

) «នៅ​ពេល​ទ្រព្យសម្បត្តិ​បាត់បង់ គ្មាន​អ្វី​ដែល​ត្រូវ​បាន​បាត់បង់​នោះ​ឡើយ។ នៅ​ពេល​សុខភាព​បាត់បង់ អ្វី​ៗ​មួយ​ចំនួន​ត្រូវ​បាន​បាត់បង់។ នៅ​ពេល​អត្តចរិត​បាន​បាត់បង់ គ្រប់​យ៉ាង​ត្រូវ​បាន​បាត់បង់​ទាំងស្រុង។» សុភាសិត​អាល្លឺម៉ង់

) «ទ្រព្យសម្បត្តិ​ដ៏​អស្ចារ្យ​បំផុត​គឺជា​ការ​គ្រប់គ្រាន់​ជាមួយ​នឹង​របស់​តិចតួច។» សុភាសិត​អាល្លឺម៉ង់

) «ទ្រព្យសម្បត្តិ​រារាំង​ផ្លូវ​ឆ្ពោះ​ទៅ​រក​បញ្ញា។» សុភាសិត​ជប៉ុន

) «នៅ​ពី​ក្រោម​ទ្រព្យសម្បត្តិ​មាន​ពេល​ខ្លះ​គឺជា​របស់​គគ្រិច​ដែល​នៅ​ទ្រ។ សុភាសិត​នីហ្សេរីយ៉ា

) «ទ្រព្យសម្បត្តិ​មិនមែន​ជា​ការ​មាន​កម្មសិទ្ធិ​ដ៏​អស្ចារ្យ​នោះ​ទេ តែ​ជា​ការ​មាន​ការ​ចង់​បាន​តិចតួច។» សុភាសិត​អាមេរិក

) «សតិសម្បជញ្ញៈ​ដែល​ស្អាតស្អំ​មាន​តម្លៃ​ជាង​ទ្រព្យសម្បត្តិ។» សុភាសិត​ហ្វីលីពីន

) «រតនសម្បត្តិ​ដ៏​កំពូល​គឺជា​ចំណេះដឹង រតនសម្បត្តិ​កណ្ដាល​គឺជា​កូន រតនសម្បត្តិ​ទាប​ជាង​គេ​បំផុត​គឺជា​ទ្រព្យសម្បត្តិ​សម្ភារ។» សុភាសិត​ម៉ុងហ្គោល

១០) «លុយ​គឺជា​អ្នក​បម្រើ​ល្អ តែ​ជា​ចៅហ្វាយ​ដ៏ថោកទាប។» សុភាសិត​អង់គ្លេស

ដោយ៖ ស្រីពៅ

X
5s