សម្រង់​សុភាសិត​របស់​ទីបេ​ចំនួន​ ១១ ដែល​អ្នក​គួរ​អាន​និង​សិក្សា​ស្វែងយល់​



ជនជាតិ​ទីបេ​មាន​សុភាសិត​មួយ​លើកឡើង​ដូច្នេះ​ថា «មនុស្ស​មាន​បញ្ញា​ស្វែងរក​គតិបណ្ឌិត រីឯ​មនុស្ស​ល្ងង់​ដើរ​តាម​ជំនឿ​ងងឹតងងល់។» មនុស្ស​យើង​តែង​មើល​ឃើញ​ថា​អ្វី​ដែល​គេ​ធ្វើ​ច្រើន​ស្មើនឹង​ជា​ទង្វើ​ដែល​ត្រឹមត្រូវ។ យ៉ាងណាមិញ ផ្លូវ​ដែល​មាន​មនុស្ស​ដើរ​ច្រើន​មិន​ទៀង​ថា​ជា​ផ្លូវ​ដែល​ត្រឹមត្រូវ​នោះ​ទេ។ មនុស្ស​មាន​បញ្ញា​ស្វែងរក​គតិបណ្ឌិត ស្វែងរក​ការ​ពិត​នៃ​ជីវិត ស្វែងយល់​ពី​ភាព​មិន​ទៀងទាត់​នៃ​ជីវិត​នេះ ស្វែងយល់​ពី​អារម្មណ៍​និង​ការ​គិត​របស់​ខ្លួនឯង​ដែល​ជា​មូលហេតុ​នៃ​សេចក្ដី​ទុក្ខ​និង​សេចក្ដី​សុខ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ស្វែងយល់​ថា​តើ​អ្វី​ទៅ​ទើប​ជា​រឿង​សំខាន់​ពិត​ប្រាកដ មិនមែន​ចេះ​តែ​ដើរ​ស្វែងរក​ភាព​មាន​បាន​និង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាម​គេ​តាម​ឯង​ទាំង​ងងឹតងងល់​នោះ​ឡើយ។

ខាងក្រោម​នេះ​គឺជា​សម្រង់​សុភាសិត​របស់​ទីបេ​ចំនួន​១១ ដែល​អ្នក​គួរ​អាន​និង​សិក្សា​ស្វែងយល់៖

) «ញ៉ាំ​របស់​ផ្អែម​ច្រើន​ពេក អ្នក​នឹង​មិន​អាច​ដឹង​ថា​តើ​វា​ផ្អែម​ទៀត​ឬ​អត់។»

) «គ្រូ​ដ៏​ល្អ​បំផុត​គឺជា​គ្រូ​ដែល​ធ្វើឲ្យ​យើង​រងទុក្ខ​វេទនា​ខ្លាំង​បំផុត។»

) «កុំ​សង្កេត​ឃើញ​តែ​ចៃ​ដ៏​តូច​មួយ​នៅ​លើ​សក់​ក្បាល​អ្នកដទៃ ហើយ​មើល​រំលង​សត្វ​ចាមរី​នៅ​លើ​ច្រមុះ​របស់​ខ្លួនឯង។»

) «កុំ​ជាប់​ជំពាក់​នឹង​បទពិសោធន៍​ណាមួយ ក៏​ដោយសារ​តែ​វា​មិន​នៅ​ឋិតថេរ​នោះ​ឡើយ។»

) «ថ្ងៃ​ថ្មី​នឹង​មក​ដល់​បើ​ទោះ​ជា​គ្មាន​មាន់​ស្រែក​ប្រកាស​ក៏​ដោយ។»

) «នៅ​ក្នុង​ជីវិត​នេះ ផ្ដោត​ទៅលើ​សម្រេច​ឲ្យ​បាន​នូវ​អ្វី​ដែល​មាន​អត្ថន័យ​បំផុត។»

) «ដាក់​ស្បែក​សត្វ​នៅ​ខាងក្រោម​បាតជើង​ងាយស្រួល​ជាង​ក្រាល​ពិភពលោក​ជាមួយ​ស្បែក​សត្វ។»

) «សត្វ​ខ្មូត​ត្រូវ​បាន​សម្លាប់​ដោយ​អណ្ដាត​ភ្លើង រីឯ​មនុស្ស​លោភលន់​ត្រូវ​បាន​សម្លាប់​ដោយ​ភាព​លោភលន់​របស់​ពួកគេ។»

) «មនុស្ស​មាន​បញ្ញា​ស្វែងរក​គតិបណ្ឌិត រីឯ​មនុស្ស​ល្ងង់​ដើរ​តាម​ជំនឿ​ងងឹតងងល់។»

១០) «នៅ​ពេល​មាន​ស្ដេច​មិន​ល្អ មនុស្ស​ល្ងង់​ដែល​មាន​អំនួត និង​ប្រពន្ធ​ដែល​អាក្រក់​ពិសពុល សន្តិភាព​អាច​ទទួល​បាន​តែ​ពី​ការ​ចាកចេញ​ពី​ទី​កន្លែង​នោះ​តែ​ប៉ុណ្ណោះ។»

១១) «តើ​មាន​នរណា​ម្នាក់​ដែល​អាច​និយាយ​យ៉ាង​ប្រាកដ​បាន​ថា​នឹង​អាច​រស់នៅ​មើល​ឃើញ​ថ្ងៃស្អែក

ដោយ៖ ស្រីពៅ

X
5s