គណនីហ្វេសប៊ុកក្លែងក្លាយចំនួន ៥,៤ ពាន់លានត្រូវបានបិទនៅឆ្នាំនេះ​



រហូតមកទល់នឹងពេលនេះក្រុមហ៊ុន Facebook បានបិទគណនីក្លែងក្លាយចំនួន ៥.៤ ពាន់លានគណនី បើប្រៀបធៀបនឹងឆ្នាំ២០១៨ គឺមានចំនួន​ ៣.៣ ពាន់លានគណនី ខុសត្រូវគ្នាប្រហែល២.១ពាន់លានស្មើនឹង៥%។

 

មូលហេតុដែលបាន ក្រុមហ៊ុន Facebook លាតត្រដាងទិន្នន័យនេះ ព្រោះតែមិនចង់ឲ្យមានបញ្ហានៅពេលបោះឆ្នោត និង ធ្វើជំរឿនឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុននេះបានលុបចោលគណនីក្លែងក្លាយតិចជាងមុនក្នុងរយៈពេល ៣ ខែពោលគឺ ១.៥ ពាន់លាន ដើម្បីធ្វើការកែលំអ និង ទប់ស្កាត់ ការក្លែងបន្លំថ្មី។ ប៉ុន្តែចំនួននេះកំពុងតែកើនឡើងជាថ្មីម្តងទៀតដោយរបាយការណ៍ចុងក្រោយរបស់ Facebook បង្ហាញថាខ្លួនបានលុបចោលគណនីក្លែងក្លាយចំនួន ១.៧ ពាន់លានគណនីចាប់ពីខែកក្កដាដល់ខែកញ្ញា។ នៅចន្លោះខែមេសានិងខែកញ្ញាទិន្នន័យរបស់បណ្តាញសង្គម Instagram បង្ហាញថា Facebook បានលុបចោលមាតិកាចំនួន ៣ លានដែលរំលោភគោលការណ៍របស់ខ្លួនប្រឆាំងនឹងការលក់គ្រឿងញៀន និងចំនួន ៩៥ ០០០ គណនីផ្សេងទៀតដែលទាក់ទងនឹងការលក់កាំភ្លើង។ ដូច្នេះយើងថា ទិន្នន័យ ក្លែងបន្លំនេះគឺបន្តកើនឡើងជានិច្ច។ 

 

ដោយ៖ Anthony

X
5s