តើមហាសេដ្ឋីកំពូលៗក្នុងលោកទាំង ៥ រូបនេះ វិនិយោគទឹកប្រាក់របស់ខ្លួនលើអ្វីខ្លះ?​



នៅពីក្រោយទ្រព្យសម្បត្តិរាប់ពាន់លានដុល្លាររបស់មហាសេដ្ឋីទាំងនេះ ប្រិយមិត្តប្រហែលជាមិនបានដឹងយ៉ាងគ្រប់ជ្រុងជ្រោយថា តើកំពូលៗអ្នកមានទាំងនេះរកស៊ីលើអ្វីខ្លះនោះទេ។  ហេតុនេះហើយទើបថ្ងៃនេះ Bizkhmer បង្ហាញឈ្មោះក្រុមហ៊ុនជាច្រើនដែលជាមុខជំនួញជួយឲ្យមហាសេដ្ឋីល្បីៗទាំងនេះមានទ្រព្យច្រើនមហាសាលរហូតមកដល់ពេលបច្ចុប្បន្ននេះ។ 

១.មហាសេដ្ឋី Larry Page
សហស្ថាបនិករបស់ក្រុមហ៊ុន Google រូបនេះបានវិនិយោគលើក្រុមហ៊ុនជាច្រើនរាប់ចាប់តាំងពីក្រុមហ៊ុនរថយន្ត រហូតដល់ក្រុមហ៊ុនអវកាសដែលរួមមាន ក្រុមហ៊ុនរថយន្ត Tesla ក្រុមហ៊ុនបច្ចេកវិទ្យាយន្តហោះ Kitty Hawk និងក្រុមហ៊ុនបច្ចេកវិទ្យា Opener ជាដើម។

២.មហាសេដ្ឋី Jeff Bezos
ស្ថាបនិករបស់ក្រុមហ៊ុន Amazon លោក Jeff Bezos គឺជាសហគ្រិន និងមហាសេដ្ឋីដ៏ជោគជ័យជាងគេបំផុតមួយទៀតដែលបានដាក់ទុនរាប់ពាន់លានដុល្លារវិនិយោគក្នុងរយៈពេលយូរ។ លោកភាគច្រើនចាប់អារម្មណ៍វិនិយោគទៅ លើក្រុមហ៊ុនដែលរកស៊ីខាងបច្ចេកវិទ្យាអវកាស និងក្រុមហ៊ុនផ្សព្វផ្សាយ ដូចជា សារព័ត៌មាន Washington Post ក្រុមហ៊ុនអវកាស Blue Origin និងក្រុមហ៊ុនដឹកជញ្ជូន Uber។

៣.មហាសេដ្ឋី Carlos Slim
លោក Carlos Slim ធ្លាប់ជាប់ឈ្មោះជាមហាសេដ្ឋីមានជាងគេបំផុតក្នុងលោក។ កំពូលអ្នកមានជនជាតិម៉ិកសិករូបនេះបានដាក់ទុនវិនិយោគទៅលើក្រុមហ៊ុនជាច្រើនមកពីវិស័យនានារាប់ចាប់តាំងពីក្រុមហ៊ុនផ្សព្វផ្សាយរហូតដល់ក្រុមហ៊ុនប្រេងធំៗ។ នៅពេលបច្ចុប្បន្នលោកកំពុងវិនិយោគលើក្រុមហ៊ុន អចលនទ្រព្យ Realia Business សារព័ត៌មាន The New York Times និងក្រុមហ៊ុនប្រេង YPF។

៤.មហាសេដ្ឋី Mark Zuckerberg
ក្រុមហ៊ុនថ្មីៗគឺជាគោលដៅដ៏ពេញនិយមរបស់ស្ថាបនិកក្រុមហ៊ុន Facebook រូបនេះ ជាពិសេសក្រុមហ៊ុនដែលផ្តោតទៅលើការអភិវឌ្ឍនៃបច្ចេកវិទ្យាបញ្ញាឆ្លាតវៃ (AI) និងក្រុមហ៊ុន Software។ បច្ចុប្បន្ន Mark Zuckerberg កំពុងវិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាឆ្លាតវៃ Vicarious ក្រុមហ៊ុនផលិតស្បែកជើង Walk និងក្រុមហ៊ុនដំឡើងកម្មវិធី Asana ជាដើម។

៥.មហាសេដ្ឋី Bill Gates 
ក្នុងនាមជាស្ថាបនិករួមរបស់ក្រុមហ៊ុន Microsoft លោកត្រូវបានគេមើលឃើញថា ចាប់អារម្មណ៍ខ្លាំងលើកម្មវិធីមនុស្សធម៌នៅជុំវិញពិភពលោក។ យ៉ាងណាមិញ លោកក៏មានចំណាប់អារម្មណ៍ខ្លាំងលើការវិនិយោគលើក្រុមហ៊ុនផលិតអាហារ និងសុខភាពដែលរួមមានដូច ក្រុមហ៊ុនបៃតង Breakthrough Energy ក្រុមហ៊ុនផ្តល់ទុន Ventures ក្រុមហ៊ុនហិរញ្ញវត្ថុ Berkshire Hathaway និងក្រុមហ៊ុនភេសជ្ជៈ Coca-Cola។ 

៦.មហាសេដ្ឋី Warren Buffet
លោក Warren Buffet ត្រូវបានគេចាត់ទុកថា ជាមហាសេដ្ឋីកំពូលវិនិយោគដ៏ល្បីល្បាញម្នាក់នៅសតវត្សទី ២១នេះ ជាពិសេសលើវិស័យហិរញ្ញវត្ថុដូចជាទីផ្សារភាគហ៊ុនជាដើម។ យ៉ាងណាមិញ នៅក្នុងមួយរយៈពេលចុងក្រោយនេះលោកក៏ចាប់អារម្មណ៍លើក្រុមហ៊ុនបច្ចេកវិទ្យា និងអាហារផងដែរដូចជា ក្រុមហ៊ុន Amazon ក្រុមហ៊ុន Apple និងក្រុមហ៊ុន Coca-Cola៕

ប្រភព៖ Businessinsider 

 

X
5s