រោងចក្រស៊ីម៉ង់តិ៍​ដ៏​ធំ​លើ​ទំហំ​ដី​៧០០ហិកតា​ត្រូវ​បាន​សម្ពោធ​ឲ្យ​ដំណើរ​ការ​ជា​ស្ថាពរ​



រោងចក្រស៊ីម៉ង់តិ៍ «ថៃ ប៊ុនរ៉ុង» ដែល​ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​ផ្ទៃដី​ទំហំ ៧០០ហិកតា លើ​ទឹក​ដី​ខេត្ត​កំពត ព្រម​ទាំង​មាន​សមត្ថភាព​អាច​ផលិត​ស៊ីម៉ង់​បាន​ប្រមាណ​ជិត​១លានតោន​ក្នុង​មួយ​ឆ្នាំ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​ការ​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ដោយ​ សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

រោងចក្រស៊ីម៉ង់តិ៍​ដ៏​ធំ​របស់ ​ក្រុមហ៊ុន​ ថៃ​ ប៊ុ​នរ៉ុង​ ដែល​មាន​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ ១១០លានដុល្លារអាមេរិក​នេះ មាន​ទី​តាំង​ស្ថិត​នៅ តំបន់​ភ្នំ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត ព្រម​ទាំង​មាន​សមត្ថភាព​អាច​ផលិត ​ស៊ីម៉ង់​បាន​ប្រមាណ ២,៥០០តោន​ក្នុង​មួយ​ថ្ងៃ ស្មើ​នឹង​ជិត​១លានតោន​ក្នុង​មួយឆ្នាំ។ រោងចក្រ​នេះ អាច​ផ្តល់​ការងារ​អចិន្ត្រៃយ៍​ដល់​បុគ្គលិក​ប្រមាណ ៣៣៥នាក់ ក្នុង​នោះ​មាន​ជនជាតិ​បរទេស​ប្រមាណ ៣៥នាក់ផង។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​កម្ពុជា​មាន​រោងចក្រ​ផលិត​ស៊ីម៉ង់តិ៍​ចំនួន​៥​ហើយ​ រាប់​ទាំង​រោងចក្រ​ស៊ីម៉ង់តិ៍ ថៃ ប៊ុនរ៉ុង ដែល​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ព្រឹក​នេះ ហើយ​រោងចក្រ​ទាំង​៥​នេះ​ផង​ដែរ អាច​ផលិត​ស៊ីម៉ង់តិ៍​បាន​រហូត​ជិត ៨លានតោន​ក្នុង​មួយ​ឆ្នាំ៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s