គតិ​ ចំនួន​១០ ពីអ្នក​និពន្ធ​ដ៏​ល្បីល្បាញ​របស់​អាល្លឺម៉ង់លោក Johann Wolfgang ដែល​អ្នក​គួរ​សិក្សា​​​



Johann Wolfgang von Goethe គឺជា​កវី​និពន្ធ​កំណាព្យ​របស់​អាល្លឺម៉ង់ ជា​អ្នក​និពន្ធ​រឿង​ល្ខោន អ្នក​និពន្ធ​ប្រលោមលោក អ្នក​វិទ្យាសាស្ត្រ​ទៅលើ​ផ្នែក​រុក្ខសាស្ត្រ​និង​ផ្នែក​កាយវិភាគ​និង​អំពី​ពណ៌ រដ្ឋបុរស នាយក​គ្រប់គ្រង​រោងភាពយន្ត អ្នក​វិភាគ​អក្សរសាស្ត្រ​និង​សោភ័ណ​វិទ្យា អ្នក​គំនូរ​មិន​អាជីព និង​ត្រូវ​បាន​គេ​ចាត់ទុកជា​តួអង្គ​អក្សរសាស្ត្រ​ជនជាតិ​អាល្លឺម៉ង់​ដ៏​អស្ចារ្យ​មួយ​រូប​នៃ​សម័យ​ទំនើប។ គាត់​បាន​កើត​នៅ​ឆ្នាំ១៧៤៩ ហើយ​ទទួល​អនិច្ចកម្ម​នៅ​ឆ្នាំ១៨៣២។ គាត់​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​មាន​តម្លៃ​ជាច្រើន តែ​ក្នុង​នោះ​ប្រលោមលោក​ដំបូង​បំផុត​របស់​គាត់​មាន​ចំណងជើង​ថា The Sorrows of Young Werther គឺជា​ស្នាដៃ​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​អក្សរសាស្ត្រ​របស់​អាល្លឺម៉ង់។ ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​គតិ​ចំនួន​១០ ដែល​អ្នក​គួរ​សិក្សា​ពី​អ្នក​និពន្ធ​ដ៏​ល្បីល្បាញ​របស់​អាល្លឺម៉ង់​រូប​នេះ៖

) «កេរ្តិ៍មរតក​ដែល​ឋិតថេរ​តែ​២យ៉ាង​ប៉ុណ្ណោះ​ដែល​យើង​អាច​ផ្ដល់​ឲ្យ​កូនៗ​របស់​យើង មួយ​គឺជា​ឫស ឯ​មួយ​ទៀត​គឺជា​ស្លាប។»

) «បើ​អ្នក​មិន​ធ្លាប់​ញាំុ​អាហារ​បណ្ដើរ​យំ​បណ្ដើរ​ទេ នោះ​អ្នក​នឹង​មិន​ធ្លាប់​ដឹង​ថា​ជីវិត​មាន​រសជាតិ​យ៉ាងម៉េច​នោះ​ឡើយ។ »

) «ដរាប​ណា​អ្នក​ជឿជាក់​លើ​ខ្លួនឯង អ្នក​នឹង​ដឹង​ថា​ត្រូវ​រស់នៅ​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច។»

) «មនុស្ស​ស្ដាប់​បាន​តែ​អ្វី​ដែល​ពួកគេ​យល់​ប៉ុណ្ណោះ។»

) «មនុស្ស​មើល​ឃើញ​នៅ​ក្នុង​ពិភពលោក​នូវ​អ្វី​ដែល​គាត់​មាន​នៅ​ក្នុង​បេះដូង​របស់​គាត់។»

) «ជីវិត​ជា​កម្មសិទ្ធិ​ទៅលើ​ភាវៈ​មាន​ជីវិត ហើយ​ជន​ណា​ដែល​រស់នៅ​ត្រូវ​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ការ​ផ្លាស់ប្ដូរ។»

) «គ្មាន​អ្វី​ដែល​រឹងមាំ​ខ្លាំង​ដូច​ភាព​សុភាព​រម្យទម គ្មាន​អ្វី​ដែល​សុភាព​រម្យទម​ដូចជា​ភាព​រឹងមាំ​ដែល​ពិត​ប្រាកដ​នោះ​ឡើយ។»

) «ស្រមោល​មាន​ខ្លាំងក្លា​នៅ​ទីណា​ដែល​មាន​ពន្លឺ​ខ្លាំង។»

) «មិនមែន​ជា​ការ​បាន​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ចូលចិត្ត​នឹង​ធ្វើ​នោះ​ទេ តែ​ជា​ការ​ចូលចិត្ត​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដែល​ធ្វើឲ្យ​ជីវិត​មាន​ការ​ប្រទាន​ពរ។»

១០) «យើង​ដឹង​ច្បាស់លាស់​តែ​ពេល​ណា​ដែល​យើង​ដឹង​បាន​តិចតួច​ប៉ុណ្ណោះ ការ​សង្ស័យ​កើន​ឡើង​ជាមួយ​ចំណេះដឹង។»

ដោយ៖ ស្រីពៅ

X
5s