សម្រង់សម្ដីមុះមុត ឈឺចាប់ទាំង១២ឃ្លា ដកស្រង់ពីរឿង Joker អាចប្រែក្លាយអ្នកទៅជាមនុស្សផ្សេង​



Joker គឺជាខ្សែភាពយន្តអាមេរិកកាំងដែលនិពន្ធនិងដឹកនាំដោយលោក  Todd Phillips ហើយជារឿងរកចំណូលបានច្រើនជាងគេនាពេលថ្មីៗនេះ។ Joker កំពុងមានភាពល្បីល្បាញខ្លាំងមិនថាបរិបទក្រៅប្រទេស និងក្នុងប្រទេសកម្ពុជានោះឡើយ។ ខ្សែភាពយន្តមួយនេះបង្ហាញអំពីការបាក់ទឹកចិត្ត ឈឺចាប់របស់តួអង្គ Joker ដែលសម្ដែងដោយលោក  Joaquin Phoenix  ដែលធ្វើឲ្យតួអង្គនេះនៃរឿងហ៊ានប្រព្រឹត្តអំពើឃោរឃៅមិននឹកស្មានដល់។ បើទោះបីជាមានទស្សនិកជនជាច្រើនបានធ្វើការរិះគន់រឿងនេះថា ជារឿងដែលមានភាពឃោរឃៅក្ដី ប៉ុន្តែរឿងនេះមានសម្រង់ទស្សនៈមួយចំនួនដែលបង្ហាញពីចំណុចគួររៀនសូត្រមួយចំនួន៖

១) «ខ្ញុំធ្លាប់គិតថាជីវិតខ្ញុំប្រៀបដូចជារឿងសោដនាដកម្ម ប៉ុន្តែពេលនេះខ្ញុំដឹងច្បាស់ថា វាគ្រាន់តែជារឿងកំប្លែងប៉ុណ្ណោះ។»

២) «ខ្ញុំសង្ឃឹមថាការស្លាប់ធ្វើឲ្យខ្ញុំរកលុយបានកាន់តែច្រើន ជាជាងជីវិតចោលម្សៀតមួយនេះ។»

៣) «ខ្ញុំមិនចង់បានអ្វីនោះទេ គ្រាន់តែចង់បានភាពកក់ក្ដៅ ការអោប និងភាពស្មោះត្រង់របស់អ្នកប៉ុណ្ណោះ។» 

៤) «ម្ដាយខ្ញុំតែងតែប្រាប់ខ្ញុំឲ្យចេះញញឹម និងត្រូវតែមានទឹកមុខញញឹមជានិច្ច។ ម្ដាយខ្ញុំប្រាប់ខ្ញុំទៀតថាឲ្យចេះមានគោលដៅ និងបង្កើតសំណើចនិងភាពរីករាយដល់មនុស្សគ្រប់គ្នា។»

៥) «ខ្ញុំគិតថាខ្ញុំប្រហែលជាអាចមានអារម្មណ៍ល្អជាងនេះប្រសិនខ្ញុំត្រូវគេចាក់សោរទុកក្នុងមន្ទីពេទ្យ។» 

៦) «ជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរបំផុតនោះគឺនៅពេលអ្នកដទៃរំពឹងឲ្យអ្នកធ្វើរឿងដែលអ្នកមិនចង់។»

៧) «ប្រសិនបើអ្នកពិតជាមានសមត្ថភាពមែន កុំធ្វើដោយទទេៗឲ្យសោះ។»

៨) «ខ្ញុំជឿថាអ្វីដែលមិនធ្វើឲ្យអ្នកស្លាប់ វានឹងធ្វើឲ្យអ្នកកាន់តែរឹងមាំ។»

៩) «ញញឹមដើម្បីបន្លប់អ្នកដទៃ។ ញញឹមពីព្រោះវាស្រួលជាងពន្យល់នូវរឿងរ៉ាវដែលអ្នកកំពុងឈឺចាប់។» 

១០) «ប្រសិនបើមាននរណាម្នាក់ស្អប់អ្នកដោយគ្មានហេតុផល ផ្ដល់មេរៀនឲ្យពួកវាឲ្យស្គាល់ហេតុផល។»

១១) «ខ្ញុំនឹងមិនសម្លាប់អ្នកនោះទេ ប៉ុន្តែខ្ញុំចង់ឲ្យអ្នកស្គាល់នូវរសជាតិឈឺចាប់ថាវាវេទនាប៉ុនណា។»

១២) «ប៊ិកមួយដើមមានអំណាចសាហាវជាងចុងដាវដ៏មុតស្រួចទៅទៀត៕»

ប្រែសម្រួល៖ លង់ វណ្ណៈ

 

X
5s