មានគុណសម្បត្តិ ២៣ ចំណុចនេះសិន ចាំធ្វើជាអ្នករកស៊ី
ដើម្បីធ្វើជាសហគ្រិន ឬអ្នករកស៊ីជោគជ័យម្នាក់ តើអ្នកត្រូវមានគុណសម្បត្តិអ្វីខ្លះ? នេះជាសំនួរមួយដែលសហគ្រិនភាគច្រើនបានដឹងរួចទៅហើយ។ យ៉ាងណាមិញ មិនមែនសុទ្ធតែសហគ្រិនទាំងអស់ មានគុណសម្បត្តិទាំងនេះឡើយ។ ហេតុដូច្នេះហើយ ប្រសិនបើអ្នកមើលឃើញថា អ្នកមានគុណសម្បត្តិទាំងនេះវាជារឿងល្អប្រសើរ។ ផ្ទុយទៅវិញ បើអ្នកនៅមានចំណុចខ្វះខាត អ្នកអាចរៀនសូត្របន្ថែម និងអភិវឌ្ឍខ្លួនបន្តិចម្តងៗ នោះអ្នកនឹងទទួលបានលទ្ធផលល្អជាមិនខាន។
ខាងក្រោមនេះគឺជាគុណសម្បត្តិសំខាន់ៗដែលគេមើលឃើញថា សហគ្រិនទូទៅត្រូវតែមាន៖
១.សហគ្រិនត្រូវតែជាមនុស្សដែលស្រលាញ់ការងារដែលខ្លួនកំពុងធ្វើខ្លាំងបំផុត
២.សហគ្រិនមានភាពម្មត់ចត់ និងយកចិត្តទុកដាក់ខ្លាំងលើការងារដែលខ្លួនកំពុងធ្វើ
៣.សហគ្រិនត្រូវចេះអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាអ្នកជំនាញក្នុងអាជីពណាមួយ
៤.ការងារទាំងអស់ត្រូវតែធ្វើឡើងដោយមានផែនការច្បាស់លាស់
៥.សហគ្រិនដាច់ខាតត្រូវចេះគ្រប់គ្រងលុយកាក់ប្រកបដោយភាពឆ្លាតវៃបំផុត
៦.សហគ្រិនគឺជាមនុស្សចេះយុទ្ធសាស្រ្តលក់ និងពូកែលក់
៧.សហគ្រិនជាមនុស្សដែលឲ្យតម្លៃខ្ពស់ដល់ភាពឆ្លើយតបទៅនឹងអតិថិជនគឺជារឿងសំខាន់
៨.សហគ្រិនមានភាពឆ្លាតវៃក្នុងការគ្រប់គ្រងអតិថិជន និងដឹងថា អតិថិជនរបស់ខ្លួនជានរណា
៩.សហគ្រិនត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា និងរៀនស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗមកអនុវត្តក្នុងមុខជំនួញរបស់ខ្លួន
១០.សហគ្រិនដ៏ពូកែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងក្រុមការងារដ៏រឹងមាំនៅក្នុងអាជីវកម្មរបស់ខ្លួន
១១.ជាសហគ្រិន ត្រូវស្គាល់ច្បាស់ថា តើអ្វីទៅជាចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនធៀបទៅនឹងគូប្រជែង
១២.សហគ្រិនពិតប្រាកដ រៀនវិនិយោគលើចំណេះដឹងខ្លួនឯងជាប្រចាំ
១៣.ជាសហគ្រិនទោះជារវល់ខ្លាំងប៉ុណ្ណា ក៏ត្រូវចេះលៃលកពេលមួយចំនួនដើម្បីជួបដៃគូជំនួញរបស់ខ្លួន
១៤.សហគ្រិនមានសមត្ថភាពកសាងម៉ាកយីហោ ឬកេរ្តិ៍ឈ្មោះក្រុមហ៊ុនឲ្យកាន់តែល្បីឡើង
១៥.សហគ្រិនយល់ច្បាស់ថា តើប្រភពចំណូលសំខាន់របស់ខ្លួនគឺជាអ្វី?
១៦.សហគ្រិនមិនមែនគិតតែចំណូលមួយមុខឡើយ ប៉ុន្តែក៏ត្រូវចេះចូលរួមការងារសង្គមន៍ឲ្យបានច្រើនផងដែរ
១៧.សហគ្រិនចេះចំណាយលុយឲ្យមានប្រយោជន៍
១៨.សហគ្រិនត្រូវចេះអភិវឌ្ឍសិល្បៈចរចាឲ្យកាន់តែមានប្រសិទ្ធិភាពជាមួយដៃគូជំនួញ និងអតិថិជន
១៩.សហគ្រិនរៀបចំឲ្យមានបរិយាកាសការងារល្អដើម្បីភាពជោគជ័យក្នុងជំនួញ
២០.សហគ្រិនចេះរៀបចំខ្លួន និងជាមនុស្សធ្វើអ្វីៗមានរបៀបរៀបរយជានិច្ច
២១.ទោះរវល់ការងារខ្លាំង សហគ្រិនក៏ត្រូវចេះលៃលកពេលវេលាសម្រាប់លំហែកម្សាន្តផងដែរ
២១.សហគ្រិនចេះបែងចែកពេលវេលាឲ្យបានត្រឹមត្រូវរវាងការងារ និងគ្រួសារ
២២.សហគ្រិនត្រូវអនុវត្តតាមគម្រោងផែនការរបស់ខ្លួនជាប្រចាំ
២៣.សហគ្រិនត្រូវតែជាមនុស្សពូកែទំនាក់ទំនងជាមួយមនុស្សគ្រប់ស្រទាប់ទាំងអស់ក្នុងសង្គម៕
ប្រភព៖ Entrepreneur