សុភាសិត​ចំនួន​៨​ឃ្លា ​ពី​ជុំវិញ​ពិភពលោក ដែល​បាន​ប្រៀប​ដើមឈើ​នឹង​ជីវិត​របស់​មនុស្ស​



ជនជាតិ​ចិន​មាន​សុភាសិត​មួយ​ថា «មិន​ថា​ដើមឈើ​ខ្ពស់​ប៉ុណ្ណា ស្លឹក​របស់​វា​នៅ​តែ​ធ្លាក់​មក​លើ​ដី។» អត្ថន័យ​របស់​វា​ជាក់ស្ដែង​និង​សាមញ្ញ ដែល​ប្រហែល​ជា​អ្នក​គ្រាន់តែ​អាន​ក៏​អាច​យល់​បាន​ពី​ខ្លឹមសារ​របស់​វា​ដែរ។ មនុស្ស​យើង​មិន​ថា​កាល​នៅ​រស់​ខុស​គ្នា​យ៉ាង​ដូចម្ដេច​ក៏​ដោយ ប៉ុន្តែ​នៅ​ចំពោះ​មុខ​ការ​ស្លាប់ មនុស្ស​យើង​សុទ្ធតែ​ស្មើ​ភាព​គ្នា​ទាំងអស់។ នៅ​ពេល​យើង​ស្លាប់​ទៅ យើង​ម្នាក់ៗ​នឹង​ត្រឡប់​ទៅ​រក​ប្រភព​ដើម​របស់​ខ្លួនឯង​ចូល​ទៅ​ក្នុង​ដី​របស់​ផែនដី​វិញ។ អ្នក​អាច​និយាយ​បាន​ថា​ជីវិត​មិនមែន​ជា​រឿង​ធំដុំ​អ្វី​នោះ​ទេ តែ​អ្នក​ក៏​មិន​ខុស​ដែរ​នឹង​គិត​ថា​ជីវិត​ជា​រឿង​ធំដុំ។ ទោះ​ជា​យ៉ាងណា មាន​រឿង​ខ្លះ​ក្នុង​ជីវិត អ្នក​មិន​គួរ​ជាប់​ជំពាក់​នឹង​វា​ខ្លាំង​ពេក​នោះ​ទេ ព្រោះ​មាន​ពេល​ខ្លះ​ការ​ពិត​គឺ​វា​មិន​សំខាន់​ដូច​អ្វី​ដែល​អ្នក​មើល​ឃើញ​ចំពោះ​វា​នោះ​ឡើយ។ អ្វី​ដែល​គួរ​ប្រលែង​ចោល គួរតែ​ប្រលែង​ចោល។

ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សុភាសិត​ចំនួន​៨​ឃ្លា​ពី​ជុំវិញ​ពិភពលោក ដែល​បាន​ប្រៀប​ដើមឈើ​នឹង​ជីវិត​របស់​មនុស្ស៖

) «នៅ​ពេល​កម្ដៅ​បាន​ចេញ​ផុត​ទៅ អ្នក​ភ្លេច​ពី​ម្លប់​របស់​ដើមឈើ។» សុភាសិត​ជប៉ុន

) «ដើមឈើ​ធំ​ជះ​ស្រមោល​ច្រើន​ជាង​ចេញ​ផ្លែ។» សុភាសិត​អាល្លឺម៉ង់

) «រក្សា​ទុក​ដើមឈើ​បៃតង​នៅ​ក្នុង​បេះដូង​របស់​អ្នក ពេល​នោះ​ប្រហែល​ជា​សត្វ​ចាប​ដែល​ច្រៀង​អាច​នឹង​មក​រក​អ្នក។» សុភាសិត​ចិន

) «ដើមឈើ​មិនមែន​ដុះ​ចេញ​មក​ពី​លើ​មេឃ​នោះ​ទេ។» សុភាសិត​បូស្នី

) «នៅ​ពេល​ញ៉ាំផ្លែឈើ នឹក​គិត​ដល់​អ្នក​ដែល​បាន​ដាំ​ដើមឈើ​នោះ។» សុភាសិត​វៀតណាម

) «នៅ​ពេល​ដើមឈើ​ដួល ស្រមោល​របស់​វា​រត់​ហោះ​ចេញ។» សុភាសិត​ចិន

) «មិន​ថា​ដើមឈើ​ខ្ពស់​ប៉ុណ្ណា ស្លឹក​របស់​វា​នៅ​តែ​ធ្លាក់​មក​លើ​ដី។» សុភាសិត​ចិន

) «ដើមឈើ​ដែល​មាន​ប្រយោជន៍​ត្រូវ​បាន​គេ​កាត់​មុន​គេ។» សុភាសិត​កូរ៉េ

ដោយ៖ ស្រីពៅ

X
5s