ទ្រព្យសម្បត្តិពិភពលោកសរុបមានកំណើន ៣៦០ ទ្រីលានដុល្លារ ក្នុងនោះអាមេរិកនិងចិនមានចំណែកច្រើនជាងគេ​



ទោះបីជាភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងមហាអំណាចចិនជាង១២ខែកន្លងមកនេះក៏ដោយ ក៏ប្រទេសមហាអំណាចទាំងពីរនៅតែមានសមត្ថភាពបង្កើនចំណូលរបស់ខ្លួនយ៉ាងច្រើនដដែល ដោយអាមេរិកមានចំណែកស្មើនឹង ៣,៨ លានលានដុល្លារ (ទ្រីលាន) និងចិនមានចំណែក ១,៩ លានលានដុល្លារ (ទ្រីលាន)។

ទ្រព្យសម្បត្តិសរុបរបស់ប្រទេសចិនដែលមិនរាប់បញ្ចូលទាំង Hong Kong ដែលបច្ចុប្បន្នមានចំនួន ៦៣,៨ លានលានដុល្លារ (ទ្រីលាន) ដែលចំនួននេះច្រើនជាង ១៧ដងនៃចំនួនទឹកប្រាក់ ៣,៧ ទ្រីពាន់លានដុល្លាររបស់ខ្លួននៅឆ្នាំ២០០០។ ចំណែកសហរដ្ឋអាមេរិកបាននឹងកំពុងដឹកនាំពិភពលោកជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១០៦ ទ្រីលានដុល្លារ។ នេះបើយោងតាមរបាយការណ៍ទ្រព្យសម្បត្តិពិភពលោក (Global Wealth Report ) ដែលចេញផ្សាយដោយ Credit Suisse នាពេលកន្លងទៅ។

ទ្រព្យសម្បត្តិពិភពលោកសរុបរបស់ពិភពលោកបានកើនឡើង ២,៦ភាគរយ ដែលស្មើនឹងទឹកប្រាក់សរុប ៣៦០ លានលានដុល្លារ ក្នុងរយៈពេលពាក់កណ្ដាលឆ្នាំ ២០១៩ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ខណៈទ្រព្យសម្បត្តិជាមធ្យមរបស់មនុស្សពេញវ័យកើនឡើងដល់ ៧០ ៨៥០ដុល្លារ ដែលចំនួននេះមានការកើនឡើង ១,២ភាគរយ។

ចំពោះមនុស្សពេញវ័យជាមធ្យមនៅប្រទេសស្វីសជាប់លំដាប់ថ្នាក់លេខ ១ ជាមួយនឹងទ្រព្យសម្បត្តិ (៥៦៤,៦៥០ដុល្លារ) ហុងកុងមានទ្រព្យសម្បត្តិ (៤៨៩,២៦០ដុល្លារ) អូស្រ្តាលី (៣៨៦,០៦០ដុល្លារ) និងសិង្ហបុរី (២៩៧,៨៧០ដុល្លារ)។

គួរបញ្ជាក់ផងដែរថា ប្រទេសចិនមានសេដ្ឋីសរុបជាង ៤,៤ លាននាក់ បើប្រៀបធៀបជាមួយអាមេរិកដែលមាន ១៨,៦ លាននាក់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ចិននៅតែសង្ឈឹមថា ៥ឆ្នាំបន្ទាប់នឹងមានចំនួនកើនឡើងកាន់តែខ្ពស់។

គួរកត់សម្គាល់ផងដែរថា នៅទូទាំងពិភពលោកមានសេដ្ឋី ៤៦,៨លាននាក់ ដែលស្មើនឹង ០,៩២ភាគរយ នៃមនុស្សពេញវ័យនៅពាក់កណ្តាលឆ្នាំ២០១៩។ មហាសេដ្ឋីទាំងអស់សរុបជាទ្រព្យសម្បត្តិ ជាង ១៥៨,៣ លានលានដុល្លារ ស្មើនឹង ៤៤% នៃទ្រព្យសម្បត្តិលើពិភពលោកសរុប៕

ដោយ៖ ជា​ ធារិទ្ធ

 

X
5s