នាយិកាសាប៊ូខ្មែរ T&L Natural ៖ ឆន្ទ: គោលដៅ និងការដឹកនាំ ជាក្បួនយុទ្ធសាស្រ្តដើម្បីសម្រេចគោលដៅ​



ភ្នំពេញ៖ អគ្គនាយិកាក្រុមហ៊ុន  ធារ៉ា  លាង  ឯ.ក  របស់ផលិតផលគ្រឿងសំអាងយីហោខ្មែរ  T&L Natural ដែលទើបនឹងទទួលបានពានសហគ្រិនឆ្នើមលេខ១  ក្នុងម្មវិធី  CEO AWARD 2019 របស់  CEO Master Club និយាយថាឆន្ទៈ កំណត់គោដៅ យុទ្ធសាស្ត្រដឹកនាំការងារ គឺសំខាន់សម្រាប់ម្ចាស់អាជីវកម្ម។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីរាត្រីសមោសជួបជុំម្ចាស់អាជីវកម្ម      កម្ពុជា CEO Award 2019 ដែលមានម្ចាស់អាជីវកម្មកម្ពុជាចំនួនប្រមាណជាង ១០០០នាក់ ដែលត្រូវបានរៀបចំដោយ CEO Master Club កាលថ្ងៃទី២៦ តុលានេះ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។

នៅក្នុងព្រឹត្ថិការណ៍ដ៏ធំប្រចាំឆ្នាំ ដែលមានការចូលរួមពីម្ចាស់អាជីវកម្មក្នុងស្រុកប្រមាណ១០០០នាក់ លោកស្រី  លាង  ធារ៉ា  អគ្គនាយិការ  ក្រុមហ៊ុន  ធារ៉ា  លាង  ឯ.ក ត្រូវបានកម្មវិធីទាំងមូលសម្រេចប្រគល់ពានរង្វាន់ជាសហគ្រិនស្រ្តីឆ្នើមលេខ១ប្រចាំឆ្នាំ CEO AWARD 2019 បន្ទាប់ពីបានវាយតម្លៃថា ក្រុមហ៊ុនសាប៊ូ T&L Natural បានជួយជ្រោមជ្រែងឲ្យស្ត្រីមេផ្ទះខ្មែរភាគច្រើន ទទួលបានឱកាសការងារ និងទទួលបានប្រាក់ចំណូលប្រចាំថ្ងៃពីការលក់ផលិតផលសាប៊ូតាមអនឡាន ដើម្បីបង្កើនចំណូលក្នុងគ្រួសារ។ 

លោកស្រីបន្តថា ដើម្បីទទួលបាននូវភាពជោគជ័យនាថ្ងៃនេះ ក្រុមហ៊ុន T&L Natural តែងតែប្រកាន់ភ្ជាប់នូវពាក្យក្នុងចិត្តថា «មានឆន្ទ: ដាក់គោលដៅ ដឹកនាំអនុវត្តន៍ការងារទៅ តាមក្បួនយុទ្ធសាស្រ្តធ្វើឲ្យគាត់សំរេចគោលដៅ» ហើយជាលទ្ធផល គឺយើងអាចធ្វើបាន។ លោកស្រីសង្កត់ធ្ងន់ថា ការទទួលបាននូវពានរង្វាន់ជាសហគ្រិនស្ត្រីឆ្នើមនាពេលនេះ គឺមិនមែនកើតចេញពីការខិតខំរបស់ក្រុមហ៊ុនT&L តែម្នាក់ឯងនោះទេ ជ័យលាភីនាថ្ងៃនេះ គឺបានមកពីការខិតខំទាំងអស់គ្នាពីតំណាងចែកចាយគ្រួសារសាប៊ូ T&L Natural ទាំងអស់ ដែលបានខិតខំប្រឹងប្រែងលក់រហូត សាប៊ូខ្មែរមួយនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន រហូតឈានមកទទួលបាននូវពានរង្វាន់ឆ្នើមលេខ១ប្រចាំឆ្នាំCEO AWARD 2019 របស់CEO Master Club ។

លោកស្រីបន្តថា ជាការថ្លែងអំណរគុណ ក្រុមហ៊ុន T&L Natural សន្យា នឹងនាំមកនូវផលិតផលល្អៗបន្ថែម មកចែកចាយលក់ក្នុងទីផ្សារកម្ពុជា ដើម្បីបំរើសេចក្តីត្រូវការរបស់អតិថិជនក្នុងស្រុក និងដើម្បីជួយលើកស្ទួយដល់ស្ត្រីកម្ពុជា ឲ្យមានការងារធ្វើបន្ថែម ដើម្បីបង្កើនចំណូលក្នុងគ្រួសារឲ្យកាន់តែច្រើន។ 

មានវត្តមាននៅក្នុងពិធីនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានសង្កត់ធ្ងន់ ថា ប្រទេសកម្ពុជារីកចម្រើន ក្រុមហ៊ុនត្រូវតែរីកចម្រើន សក្តានុពលរបស់យើងគឺត្រូវរីកចម្រើន។ ខ្មែរខ្លាំងមិនអាស្រ័យទៅលើក្រុមហ៊ុនបរទេស ខ្លាំងនោះទេ គឺអាស្រ័យលើក្រុមហ៊ុនខ្មែរខ្លាំង។

ឯកឧត្តមបានគូសបញ្ជាក់ថា «ត្រង់ចំណុចនេះខ្ញុំកត់សម្គាល់ចំពោះ តួនាទីរបស់សហគ្រិន ក្នុងការចូលរួមចំណែក ការកសាងស្ថាបនាសេដ្ឋកិច្ចជាតិ ឲ្យមានភាពរឹងមាំរីកចម្រើន និងសូមឯកភាពទស្សនៈ របស់លោក អោម សេងបូរ៉ា ក្នុងអត្ថន័យថាសហគ្រិនជាបុគ្គលស្នេហាជាតិ ដែលមានបេសកកម្មឧត្តុង្គឧត្តមក្នុងការកសាង និងអភិវឌ្ឍជាតិលើគ្រប់វិស័យ តាមរយ:ការចូលរួមផ្គត់ផ្គង់ផលិតផល និងសេវាកម្មតាមសេចក្តីត្រូវការរបស់សង្គម ការបង្កើតការងារជូនប្រជាពលរដ្ឋ ការចូលរួមកសាងធនធានមនុស្ស និងការចូលរួមបង្កើនចំណូលថវិកាជាតិ»។

លោក អោម សេង បូរ៉ា ស្ថាបនិករបស់ CEO Master Club និងវិទ្យាស្ថានស៊ីអ៊ីអូ បានលើកឡើងថា បើយើងទាំងអស់គ្នាចង់ឲ្យកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស ដាច់ខាតត្រូវតែជួយកសាងសមត្ថភាព និងជ្រោមជ្រែងសហគ្រិននៅក្នុងស្រុកឲ្យមានភាពរឹងមាំ។

គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ប្រគល់ពានជ័យលាភីនេះ មានម្ចាស់អាជីវកម្មចំនួន ៦៦ រូប ទទួលបានពានជ័យលាភី Master CEO Award (ពាន ស៊ីអ៊ីអូ ម៉ាស្ទ័រ), ២០ រូប ទទួលបាន Outstanding Entrepreneur Medal (មេដាយសហគ្រិនឆ្នើម), ០៥រូប ទទួលបានពាន Outstanding Accounting Award (ពានគណនេយ្យឆ្នើម) និង ១១ រូប ទៀត ទទួលបានពានជ័យលាភី Outstanding CEO Award (ពាន ស៊ីអ៊ីអូ ឆ្នើម)៕

ដោយ៖ ស្រីពេជ្រ

X
5s