សម្ដីដ៏គួរឲ្យចាប់អារម្មណ៍ចំនួន៩ឃ្លា ដែលអាចបំភ្លឺភាពងងឹតនៅក្នុងជីវិតរបស់អ្នកបាន
Sri Chinmoy បាននិយាយថា «បើអ្នកមានសន្តិភាពនៅខាងក្នុង គ្មាននរណាម្នាក់អាចបង្ខំអ្នកឲ្យក្លាយជាទាសករនៃការពិតនៅខាងក្រៅបាននោះទេ។» ហេតុនេះហើយទើបមានសម្ដីមួយឃ្លាបានលើកឡើងថា «ការគិតរបស់អ្នកគឺជាអ្វីគ្រប់យ៉ាង។» បើអ្នកអាចធ្វើជាម្ចាស់គ្រប់គ្រងលើចិត្តរបស់អ្នក នោះស្ថានភាពខាងក្រៅមិនថាមានរឿងអ្វីកើតឡើងក៏មិនអាចឃុំគ្រងចិត្តរបស់អ្នកបាននោះដែរ។ នៅពេលអ្នកអាចគ្រប់គ្រងលើចិត្តរបស់ខ្លួនឯង នោះទើបអ្នកអាចប្រើប្រាស់ចិត្តដែលស្ថិតក្នុងសភាពបែបនេះ ទៅដោះស្រាយបញ្ហាឲ្យល្អបាន។ អត្ថបទថ្ងៃនេះបានដកស្រង់នូវសម្ដីដ៏គួរឲ្យចាប់អារម្មណ៍ចំនួន៩ឃ្លា ដែលអាចបំភ្លឺភាពងងឹតនៅក្នុងជីវិតរបស់អ្នកបាន៖
១) «បើអ្នកមានសន្តិភាពនៅខាងក្នុង គ្មាននរណាម្នាក់អាចបង្ខំអ្នកឲ្យក្លាយជាទាសករនៃការពិតនៅខាងក្រៅបាននោះទេ។» Sri Chinmoy
២) «មនុស្សដែលបានរស់នៅចូលទៅដល់ជម្រៅ មិនភ័យខ្លាចសេចក្ដីស្លាប់នោះឡើយ។» Anais Nin
៣) «ជីវិតគឺជាកង់វិលនៃសេចក្ដីសុខ សេចក្ដីទុក្ខ គ្រារីករាយ និងគ្រាលំបាក។ បើអ្នកកំពុងឆ្លងកាត់គ្រាលំបាក ចូរមានជំនឿថាគ្រារីករាយកំពុងនៅតាមផ្លូវហើយ។» ជនអនាមិក
៤) «គ្មានអ្វីដែលកើតមកតែឯកឯងនោះទេ។ អ្វីៗសុទ្ធតែមានទំនាក់ទំនងធៀបនឹងអ្វីៗផ្សេងទៀត។» ព្រះសម្មាសម្ពុទ្ធ
៥) «ជីវិតមិនមែនជាការរង់ចាំឲ្យព្យុះភ្លៀងឆ្លងទៅផុតនោះទេ តែវាគឺជាការរៀនរាំនៅក្នុងព្យុះភ្លៀងនោះ។» Vivian Greene
៦) «នៅពេលមនុស្សសាមញ្ញធម្មតាទទួលបានចំណេះដឹង គាត់ក្លាយជាបណ្ឌិត។ នៅពេលបណ្ឌិតទទួលបានការយល់ដឹង គាត់ក្លាយជាមនុស្សសាមញ្ញធម្មតា។» សុភាសិតរបស់Zen
៧) «បើអ្នកជាប់ជំពាក់នឹងអ្វីមួយ នោះអ្នកនឹងឃ្លាតឆ្ងាយពីគោលដៅហើយ។» សុភាសិតរបស់Zen
៨) «កុំអនុញ្ញាតឲ្យព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកចងអ្នកជាប់ តែក៏មិនត្រូវដកខ្លួនចេញពីវានោះដែរ។» សុភាសិតរបស់Zen
៩) «ជីវិតបានផ្ដល់ឲ្យយើងនូវគ្រូដែលយើងត្រូវការនៅគ្រប់ខណៈពេលទាំងអស់។ នេះរាប់បញ្ចូលទាំងរាល់មូសទាំងអស់ រាល់អកុសលទាំងអស់ រាល់ភ្លើងស្តុបពណ៌ក្រហមទាំងអស់ រាល់ចរាចរណ៍កកស្ទះទាំងអស់ រាល់បុគ្គលិកដ៏គួរឲ្យក្ដៅក្រហាយទាំងអស់ រាល់ជំងឺទាំងអស់ រាល់ការបាត់បង់ទាំងអស់ រាល់ខណៈពេលនៃក្ដីរីករាយនិងក្ដីទុក្ខទាំងអស់ រាល់ការឈ្លក់វង្វេងងប់ងុលទាំងអស់ រាល់កញ្ចប់កាកសំណល់ទាំងអស់ រាល់ដង្ហើមទាំងអស់។ គ្រប់ខណៈពេលទាំងអស់គឺជាគ្រូបង្រៀន។» Charlotte Joko Beck
ដោយ៖ ស្រីពៅ