ក្រលុយ តែកុំក្រគំនិត
ខ្វះលុយជារឿងធម្មតាអ្នកណាក៏ធ្លាប់ជួប តែក្រគំនិតធ្វើឲ្យក្រអស់មួយជីវិត។ ក្រគំនិតគឺសំដៅលើគំនិតអវិជ្ជមានដែលនាំឲ្យអ្នកជាប់បំណុលនៅតែក្រ ឬកាន់តែក្រ។
គំនិតអវិជ្ជមានទាំងនោះមានអ្វីខ្លះ? គំនិតដែលនាំឲ្យក្រនោះគឺ រយលានហេតុផល និងលេសជាច្រើនដែលរារាំងអ្នកមិនឲ្យសម្រេចចិត្តធ្វើនូវរឿងរាវដែលធ្វើឲ្យជីវិតអ្នកមានភាពល្អប្រសើរឡើង។
ខ្ញុំធ្លាប់ផ្សព្វផ្សាយវិធីដោះបំណុលតាមវិទ្យុដើម្បីជួយរកដំណោះស្រាយឲ្យអ្នកជំពាក់បំណុល ព្រោះខ្ញុំដឹងយ៉ាងច្បាស់ពីផលលំបាកពេលជំពាក់បំណុល រកតែអ្នកស្តាប់បញ្ហាយើងក៏គ្មានផង ទើបយល់ថាបើយើងផ្តល់ឱកាសឲ្យដល់អ្នកស្ដាប់បានប្រាប់នូវផលលំបាករបស់របស់ពួកគាត់ ជួយរកវិធីដោះស្រាយជូនពួកកាត់តាមរយៈផ្តល់ប្រឹក្សាដើម្បីឲ្យគាត់មានសង្ឃឹម និងអាចរៀនសូត្រចំណេះដឹងហិរញ្ញវត្ថុ ចេះចាត់ចែងលុយដើម្បីកុំឲ្យលំបាកទៅថ្ងៃខាងមុខទៀត។
ក្រោយដំណើរការបានមួយរយៈមានអ្នកទំនាក់ទំនងមកប្រឹក្សាយោបល់មួយចំនួន ហើយបើទោះជាខ្ញុំមមាញឹកនឹងការងារ របរទទួលទានយ៉ាងណា ក៏ខ្ញុំឆ្លៀតពេលដោយរីករាយដើម្បីជួមពួកគាត់រកដំណោះស្រាយ តែក្រោយជំនួនលើកទីមួយនែនាំរួចមិនឃើញត្រឡប់មកទៀតទេ មានអ្នកខ្លះគាត់ថាស្មានថាឲ្យខ្ចីលុយខំតែមក ខ្ញុំគ្មានពេលដោះបំណុលអីទែ ខ្ញុំត្រូវការលុយឲ្យតែលុយខ្ចីមកបានហើយខ្ញុំចេះដោះស្រាយហើយ ស្តាប់ហើយអស់កម្លាំងតែម្តងអ្វីដែលខ្ញុំខំព្យាយាមផ្ទុយស្រឡះ ម្នាក់មកជួបជំពាក់លុយ ច្រើនកន្លែង មានចាប់ពីពាន់ ដល់ម៉ឺនតើរកលុយពីណាបានឲ្យខ្ចីនោះ បើបានលុយហើយច្បាស់ជាជំពាក់ទៀតមិនខាននោះ ម្យាងវិញទៀតបើឲ្យខ្ចីតើមានលុយសងវិញទេ បើចឹងមែននោះមិនមែនអ្នកជួយដោះបំណុលនោះទេប្រហែលក្លាយជាអ្នកទទួលថ្មបាក់ជាមិនខាន។
បញ្ហាខ្លួនឯងសោះមិនគិតរកវិធីដោះស្រាយគិតតែរង់ចាំពេលណាទេវបុត្រជិះសេះសមកជួយដោះស្រាយ រអ៊ូថារអ្នកក្រចឹងឯងពេលមានបញ្ហាគ្មាននរណាជួយយើងនោះទេ ខ្លួនឯងមិនព្រមជួយខ្លួនឯងផងមានទេវតាមកជួយបានលោកព្រះ។
សុំថែមល្បោយបន្តិច
ហើយគំនិតបែបនេះគឺមានច្រើនណាស់មិនមែនតែអ្នកដែលខ្ញុំជួបនោះទេ ពួកគាត់បានបណ្តើមយកភាពក្រីក្រជាកម្មសទ្ធិផ្តាច់មុខ ហើយដ្រាមាដាក់បញ្តាញសង្គម (សម័យឥឡួវយើងក្រកុំថាឡើយស្នេហា មិត្តភ័ក្ត សូម្បីបងប្អូនជាប់សាច់ឈាម) មិនដឹងថាទ្រឹស្តីខាងលើអ្នកសរសេរគេចង់និយាយក្នុងបរិបទអ្វីនោះទេតែត្រូវបានគេលើកឡើកឡើងដើម្បីបង្ហាញអារម្មណ៍កំសត់ទៅវិញ។
សម្រាប់រូបខ្ញុំផ្ទាល់តាំងពីធំដឹងក្តីមកក្រៅពីឪពុកម្តាយ យាយតា និងសាច់ញាត្តិខ្ញុំទទួលគុណពីអ្នកផ្សេងៗទៀតច្រើនណាស់ដែលមិនអាចរៀបរាប់អស់។
មនុស្សម្នាក់ៗគេក៏មានផលលំបាករបស់គេដែលយើងមិនដឹង កុំចាប់នរណាម្នាក់ ឬអ្នកណាក៏ដោយជាចំណាប់ខ្មាំងដើម្បីបំពេញមហិច្ចតាភ្លើតភ្លើនរបស់អ្នក ចូរសាងវាដោយខ្លួនអ្នកផ្ទាល់នោះអ្នកនឹងដឹងថាការសាងសេចក្តីសុខ មិនមែនទាល់តែបានអ្វីដែលអ្នកចង់បាននោះទេ។
តាមទស្សនៈផ្ទាល់ខ្លួន ខ្ញុំជឿថា៖ ក្រលុយ ក្រមិនយូ តែបើក្រគំនិតមួយជីវិតគ្មានថ្ងៃមានបាននោះទេ។
ដោយ៖ ជា បូណាន