​គតិបណ្ឌិត​ចំនួន​១២ ​ដែល​អាច​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​ការ​ពិត​កាន់តែ​ច្បាស់​ជាង​មុន​



Paulo Coelho បាន​និយាយ​ថា «មនុស្ស​ដែល​បាន​បាត់បង់​អ្វីមួយ​ដែល​ពួកគេ​ធ្លាប់តែ​គិត​ថា​គឺជា​របស់​ពួកគេ​ជា​រៀង​រហូត ចុងក្រោយ​នឹង​ដឹង​ថា​គ្មាន​អ្វីមួយ​ដែល​ពិត​ជា​របស់​ពួកគេ​ពិត​ប្រាកដ​នោះ​ទេ។» ឧទាហរណ៍​ជាក់ស្ដែង​មួយ​ដែល​អ្នក​អាច​គិត​ឃើញ​ដល់​ការ​ពិត​គឺ ហេតុអ្វី​បាន​ជា​អ្នក​មិន​អាច​បញ្ជា​រាងកាយ​របស់​អ្នក​កុំ​ឲ្យ​ឈឺ​នៅ​ពេល​ដែល​វា​ឈឺ ? ត្រង់​ចំណុច​នេះ​មួយ​គ្រប់គ្រាន់​នឹង​អាច​ធ្វើឲ្យ​អ្នក​គិត​យល់​ឃើញ​ថា នៅ​លើ​លោក​នេះ​ពិត​ជា​គ្មាន​អ្វីមួយ​ដែល​យើង​អាច​អះអាង​បាន​ថា​ជា​របស់​ខ្លួនឯង​នោះ​ទេ ព្រោះ​បើ​វា​ពិត​ជា​របស់​យើង​មែន នោះ​យើង​ប្រាកដ​ជា​មាន​ការ​គ្រប់គ្រង​ទៅលើ​វា​ហើយ ហើយ​អ្នក​ប្រាកដ​ជា​អាច​គ្រប់គ្រង​ទៅលើ​សេចក្ដី​ស្លាប់​របស់​ខ្លួនឯង​បាន​ជា​មិនខាន។ តែ​ការ​ពិត​មិនមែន​បែប​នេះ​នោះ​ទេ។

ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​គតិបណ្ឌិត​ចំនួន​១២​ដែល​អាច​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​ការ​ពិត​កាន់តែ​ច្បាស់​ជាង​មុន៖

) «មនុស្ស​ដែល​បាន​បាត់បង់​អ្វីមួយ​ដែល​ពួកគេ​ធ្លាប់តែ​គិត​ថា​គឺជា​របស់​ពួកគេ​ជា​រៀង​រហូត ចុងក្រោយ​នឹង​ដឹង​ថា​គ្មាន​អ្វីមួយ​ដែល​ពិត​ជា​របស់​ពួកគេ​ពិត​ប្រាកដ​នោះ​ទេ។» Paulo Coelho

) «មិនមែន​ជា​ភាព​មិន​ឋិតថេរ​នោះ​ទេ​ដែល​ធ្វើឲ្យ​យើង​រងទុក្ខ។ អ្វី​ដែល​ធ្វើឲ្យ​យើង​រងទុក្ខ​គឺជា​ការ​ចង់​ឲ្យ​វា​ឋិតថេរ​នៅ​ពេល​ដែល​វា​មិន​ឋិតថេរ។» Thich Nhat Hanh

) «ភាព​មិន​ឋិតថេរ​គឺជា​គោលការណ៍​នៃ​ភាព​ចុះ​សម្រុង​គ្នា។ នៅ​ពេល​ដែល​យើង​មិន​ប្រឆាំង​ជាមួយ​វា យើង​មាន​ភាព​ចុះ​សម្រុង​គ្នា​ជាមួយ​ការ​ពិត។» Pema Chodron

) «នៅ​ក្នុង​ជីវិត​នេះ អ្នក​មិន​អាច​ប្រាកដ​​ច្បាស់លាស់​ថា​អ្នក​នឹង​អាច​រស់នៅ​បាន​យូរ​អង្វែង​នឹងការ​ដក​មួយ​ដង្ហើម​ទៀត​នោះ​ទេ។» Huangbo Xiyun

) «រីករាយ​មិនមែន​ដោយសារ​តែ​គ្រប់យ៉ាង​ល្អ​នោះ​ទេ តែ​ដោយសារ​តែ​អ្នក​អាច​ឃើញ​ភាព​ល្អ​នៅ​ក្នុង​អ្វី​ៗ​គ្រប់យ៉ាង។» ជន​អនាមិក

) «ជីវិត​នឹង​ប្រែ​ជា​ល្អ​នៅ​ពេល​អ្នក​ឈប់​បង្ខំ​វា​ឲ្យ​ទៅ​ជា​បែប​ណា​មួយ។» Charlie Ambler

) «ការ​ចង់​បាន​គឺជា​កិច្ចសន្យា​ដែល​អ្នក​ធ្វើ​ជាមួយ​ខ្លួនឯង​ថា​មិន​ត្រូវ​សប្បាយចិត្ត​រហូត​ទាល់តែ​អ្នក​ទទួល​បាន​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។» Naval Ravikant

) «សេចក្ដី​ទុក្ខ​គឺជា​អ្វី​ដែល​ជីវិត​ប្រាប់​អ្នក​ថា​អ្នក​កំពុងតែ​ប្រឆាំង​ឬ​បកស្រាយ​ខុស​ពី​អ្វី​ដែល​ជា​ការ​ពិត។» Adyashanti

) «នៅ​ចន្លោះ​រវាង​ការ​រំញោច​និង​ការ​ប្រតិកម្ម​គឺជា​ចន្លោះ​ទទេ​មួយ។ នៅ​ក្នុង​ចន្លោះ​ទទេ​នោះ​គឺជា​អំណាច​របស់​យើង​ក្នុង​ការ​ជ្រើសរើស​ការ​ឆ្លើយតប​របស់​យើង។» Viktor Frankl

១០) «ការ​មិន​ជាប់​ជំពាក់​មិនមែន​ថា​អ្នក​មិន​គួរ​ធ្វើ​ជា​កម្មសិទ្ធិ​ទៅលើ​អ្វី​នោះ​ទេ តែ​គឺ​គ្មាន​អ្វី​ដែល​គួរ​ធ្វើ​ជា​កម្មសិទ្ធិ​មក​លើ​អ្នក​នោះ​ឡើយ។» Ali ibn abi Talib

១១) «បើ​កាលណា​អ្នក​កាន់តែ​ដេញ​តាម អ្នក​នឹង​មាន​កាន់តែ​តិច។» Charlie Ambler

១២) «ស្ត្រេស​កើតឡើង​មក​ពី​នៅ​ទីនេះ​តែ​ចង់​នៅ​ទីនោះ។» Eckhart Tolle

ដោយ៖ ស្រីពៅ

X
5s