៥ ចំណុចដែលអ្នកគួររៀនពីមហាសេដ្ឋីពិភពលោក លោក Bill Gate ដើម្បីជោគជ័យអាជីវកម្ម​



ក្រុមហ៊ុន Microsoft បានបង្កើតឡើងក្នុងឆ្នាំ ១៩៧៥ ដោយស្ថាបនិកមួយរូបដែលបច្ចុប្បន្នគឺជាមហាសេដ្ឋីដ៏ល្បីល្បាញលើពិភពលោក គឺលោក Bill Gate និងដៃគូសហការណ៍របសលោកគឺលោក Paul Allen។ លោក Bill Gates បានធ្វើការសម្រេចចិត្តដើម្បីកសាងចក្រភពមួយ ដែលលោកគិតថានៅទីបំផុតវានឹងធ្វើឱ្យគាត់ក្លាយជាបុរសដែលមានជាងគេបំផុតនៅលើផែនដី ហើយលោកនឹងធ្វើការផ្លាស់ប្តូរពិភពលោកដូចដែលយើងបានដឹង។

តើ Bill Gate អាចធ្វើរឿងរ៉ាវទាំងអស់បានដោយវិធីណា? តោះទៅមើលមេរៀនទាំង ៥ ដែលជាបទពិសោធន៍ពី Bill Gate ក្នុងការគ្រប់គ្រងអាជីវកម្ម៖

១) ធ្វើអ្វីមួយដែលអ្នកគិតថាអ្នកពូកែ ចូលចិត្ត និងគ្រប់គ្រងវាបាន

ក្នុងវ័យ ១៣ឆ្នាំ Bill Gate ចាប់យកចំណង់ចំណូលចិត្តផ្នែកតិចណូឡូជូ និងជាមនុស្សដែលចូលចិត្តបង្កើតអ្វីថ្មីៗ ក៏ដូចជាស្វែងរកអ្វីប្លែកៗសម្រាប់ពិភពលោក។ លោកបានវិនិយោគពេលវេលាសម្រាប់ការសិក្សា និងបង្រៀនខ្លួនឯង ថាតើលោកត្រូវអភិវឌ្ឍចំណេះដឹង និងការបង្កើតអ្វីថ្មីៗដោយវិធីណា។ ការធ្វើបែបនេះបានគឺដោយសារតែលោកស្រលាញ់ចូលចិត្តនូវអ្វីដែលលោកធ្វើ។ 

២) ព្យាយាមចាប់យកឱកាសឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន

លោក Bill Gate បានឲ្យដឹងថា លោកមានសំណាងដោយសារតែលោកមិនដែលចំណាយពេលវេលាឥតប្រយោជន៍ ហើយលោក ចាប់ផ្តើមធ្វើការតាំងពីលោកនៅក្មេង ទើបមានឱកាសក្លាយជាមហាសេដ្ឋី Bill Gate នៅថ្ងៃនេះ។ មានមនុស្សមួយចំនួនគិតថាការចាប់ផ្តើមអាជីវកម្មទាល់តែចាំដល់ខ្លួនឯងឈានចូលដល់វ័យមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ គ្រប់គ្រងធនធានសម្បូរបែប។

៣) ត្រៀមជាស្រេចក្នុងការបរាជ័យ

Bill Gate បាននិយាយថា បរាជ័យជាគ្រូបង្រៀនដ៏ល្អបំផុត វាធ្វើឲ្យអ្នកឆ្លាត និងក្លាហានជាងមុន។ ពិតណាស់ពេលអ្នកចាប់ផ្តើមធ្វើអ្វីមួយមិនមែនតែអាជីវកម្មទេ អ្នកមិនអាចទទួលបានជោគជ័យភ្លាមៗបានទេ អ្នកត្រូវការពេលវេលាដើម្បីបានសិក្សាពីវា ហើយនៅពេលដែលអ្នកអាចឆ្លងកាត់ភាពបរាជ័យអ្នកកាន់តែទទួលបានបទពិសោធន៍ និងមេរៀនសម្រាប់ការចាប់ផ្តើមបន្ទាប់។

៤) ធ្វើអ្វីដែលផុសចេពីគំនិតរបស់អ្នក

ចង់ជោគជ័យលអាជីវកម្ម ព្យាយាមបង្កើតអ្វីមួយដែលជារបស់អ្នក វាត្រូវផុសចេញពីគំនិតរបស់អ្នក ចៀសវាងការធ្វើតាមគេ ឃើញគេរកស៊ីរបរនេះចំណេញក៏ទៅធ្វើតាមគេ ព្រោះមានអត្រាភាគរយខ្ពស់ណាស់ដែលអ្នកនឹងបរាជ័យ ហើយភាពបរាជ័យមួយនេះមិនមែនជាមេរៀនដ៏ល្អដែលអ្នកគួរយកវាទេ។ ត្រូវចាំថាសហគ្រិន ឬអ្នករកស៊ីត្រូវតែជាមនុស្សដែលពោរពេញទៅដោយគំនិតច្នៃប្រឌិត បង្កើតអ្វីថ្មីដើម្បីដោះស្រាយបញ្ហាអ្នកប្រើប្រាស់។ 

៥) កុំបន្ទោសខ្លួនឯង

វាគ្មានទេពាក្យថាយុត្តិធម៌ពិតប្រាកដនៅក្នុងជីវិតរស់នៅរបស់មនុស្ស អ្នកមិនអាចកំណត់អនាគតរបស់អ្នកបាន ថាវាត្រូវតែដើរតាមគន្លងដែលអ្នកបានគូសវាសទុកនោះទេ។ ដូច្នេះកុំចំណាយពេលគិតចង់បានយុត្តិធម៌សម្រាប់ខ្លួនឯងខ្លាំងពេកអ្វីប្រុងកើតវានឹងកើត ហើយអ្វីដែលអ្នកត្រូវធ្វើគឺការធ្វើអំពើល្អ មិនប៉ះពាល់អ្នកដទៃ និងគិតថារាល់បញ្ហាត្រូវតែមានដំណោះស្រាយ។ មិនថាអ្នកបានដៅចំណុច គូសវាស លាបពណ៌ទេសភាពនៃទំព័រជីវិតអ្នកបានល្អស្អាតយ៉ាងណាក៏ដោយ អ្វីៗអាចនឹងត្រូវបានផ្លាស់ប្តូរតាមវាសនានៅពេលដែលពេលវេលា និងកាលកំណត់មកដល់។ ចំពោះកំហុសក៏ដូចគ្នា គ្មាននរណាដែលមិនធ្លាប់ខុសទេ សំខាន់បន្ទាប់ពីសាងកំហុសអ្នកចេះកែប្រែ និងយកកំហុសជាមេរៀន មិនដើរតាមដានចាស់ឲ្យជាន់លើគន្លងនៃភាពខុសឆ្គងនោះម្តងទៀត៕

ដោយ៖  យ៉ាយ៉ា

 

X
5s