ប្រទេសទាំង១០ ដែលមានភ្ញៀវទេសចរដើរកម្សាន្តច្រើនជាងគេក្នុង ឆ្នាំ២០១៩​



បើតាមរបាយការណ៍ចំណាត់ថ្នាក់អ្នកទេសចរណ៍ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (The World Economic Forum)បានបង្ហាញថា ប្រទេសអេស្ប៉ាញ ប្រទេសបារាំង ប្រទេសអាល្លឺម៉ង់ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកជាប្រទេសដែលមានអ្នកដំណើរទេសចរណ៍ជាប់ចំណាត់ថ្នាក់ច្រើនរួចទៅហើយនៅលើពិភពលោក។ បើយោងតាមរបាយការណ៍ដដែល បានរកឃើញប្រទេសចំនួន១០ ដែលនឹងទទួលភ្ញៀវទេសចរណ៍ច្រើនជាងគេ៖

១) ប្រទេសអេស្ប៉ាញ
២) ប្រទេសបារាំង
៣) ប្រទេសអាល្លឺម៉ង់
៤) ប្រទេសជប៉ុន
៥) សហរដ្ឋអាមេរិក
៦) ចក្រភពអង់គ្លេស
៧) ប្រទេសអូស្រ្តាលី
៨)​ ប្រទេសអ៉ីតាលី
៩) ប្រទេសកាណាដា
១០) ប្រទេសស្វីស

តើអ្វីដែលជាកត្តាទាក់ទាញភ្ញៀវទេសចរ? អេស្ប៉ាញបានជាប់ក្នុងលំដាប់ថ្នាក់កំពូលចាប់តាំងពីឆ្នាំ ២០១៥ មកម្លេះ ហើយប្រទេសនេះទទួលបានប្រជាប្រិយភាពដោយសារតែការថែរក្សាសម្បត្តិធម្មជាតិ វប្បធម៌ រាប់ចាប់ពីទីក្រុងរស់រវើកនៅតាមឆ្នេរសមុទ្រដែលមានពន្លឺថ្ងៃចែងចាំង និងកម្មវិធីវប្បធម៌ចម្រុះដែលមានសាលមហោស្រពមជ្ឈិមសម័យរហូតដល់សិល្បៈសម័យ។ ចំពោះវិស័យទេសចរណ៍នៅប្រទេសអេស្ប៉ាញបានចូលរួមចំណែកផលិតផលក្នុងស្រុកសរុបរបស់ប្រទេសប្រមាណ ៥%។ 

ជាការពិតការធ្វើដំណើរនិងទេសចរណ៍ជាឧស្សាហកម្មពិភពលោកបានរីកចម្រើនចាប់តាំងពីរបាយការណ៍ចុងក្រោយក្នុងឆ្នាំ ២០១៧ ហើយការចូលរួមចំណែករបស់ខ្លួនដល់ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក (បច្ចុប្បន្ន ១០%) ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ទៅ ៥០%ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ ទន្ទឹមនឹងនេះការរកឃើញដ៏ធំមួយនៃរបាយការណ៍ឆ្នាំនេះគឺកំណើនហេដ្ឋារចនាសម្ព័ន្ធដែលងាយស្រួលសម្រាប់ទេសចរណ៍ដូចជាផ្លូវថ្នល់ កំពង់ផែ អាកាសយានដ្ឋាននិងកន្លែងស្នាក់នៅដូចជាសណ្ឋាគារជាដើមមានកំណើនជាហូរហែរតាមបណ្តាប្រទេសដែលមានក្នុងតំបន់៕

ដោយ៖ ជា ធារិទ្ធ

X
5s