​សម្ដី​ចំនួន​១០​ដែល​បង្កប់​នូវ​គតិបណ្ឌិត​អប់រំ​ពី​ជីវិត​



ឡៅជឺ បាន​និយាយ​ថា «យើង​ស្មូន​ដី​ឥដ្ឋ​ទៅ​ជា​ថូ ប៉ុន្តែ​គឺជា​ភាព​ទទេ​នៅ​ខាងក្នុង​ដែល​ទ្រ​រាល់​អ្វី​ដែល​យើង​ចង់​ដាក់។» ដូច​ព្រះពុទ្ធ​មាន​សង្ឃដីកា​ថា «គ្មាន​អ្វីមួយ​ដែល​កើតឡើង​តែ​ឯង​នោះ​ទេ។ អ្វី​ៗ​សុទ្ធតែ​មាន​ទំនាក់ទំនង​ជាមួយ​អ្វីៗ​ផ្សេង​ទៀត។» យើង​តែងតែ​ឲ្យ​តម្លៃ​ទៅលើ​ថូ​ដោយ​ផ្អែក​លើ​សោភណភាព​របស់​វា ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​វា​មាន​ប្រយោជន៍​គឺជា​ភាព​ទទេ​ដែល​យើង​មិន​សូវ​ឲ្យ​តម្លៃ​នៅ​ខាងក្នុង​ថូ​នោះ​ទៅវិញ​ទេ ពោល​គឺ​ទាំង​សោភណភាព​និង​ភាព​ទទេ​របស់​ថូ​ផ្សំផ្គុំ​គ្នា​ទើប​វា​អាច​ធ្វើឲ្យ​ថូ​មួយ​ក្លាយ​ជា​ថូ​ដែល​មាន​ប្រយោជន៍​បាន។

ឧទាហរណ៍​ថា​អ្នក​ជា​ម្ចាស់​ក្រុមហ៊ុន​ធំ​មួយ ហើយ​អ្នក​មើលងាយ​មនុស្ស​ដែល​មាន​ការងារ​តូច​ទាប​ជាង​អ្នក ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​បើ​គ្មាន​មនុស្ស​ដែល​អ្នក​មើល​ងាយ​ថា​តូច​ទាប​ជាង​អ្នក​នោះ​មក​ធ្វើការ​ឲ្យ​អ្នក​ទេ នោះ​ការងារ​របស់​អ្នក​ក៏​មិន​រីកចម្រើន​រលូន​ជោគជ័យ​ទៅ​មុខ​បាន​ដែរ ពោល​គឺ​ពួកគេ​ជា​ចំណែក​នៃ​ភាព​ជោគជ័យ​របស់​អ្នក មិន​ថា​ពួកគេ​គ្រាន់តែ​ជា​អ្នក​បោស​សំរាម ឬ​អ្នក​ជួសជុល​សម្ភារ​អ្វី​ក៏​ដោយ។ អ្នក​មិន​អាច​សុំ​ចង់​បាន​តែ​រដូវ​ភ្លៀង​រហូត​ហើយ​គ្មាន​រដូវ​ក្ដៅ​នោះ​ទេ។ ជីវិត​គឺជា​តុល្យភាព។ បើ​មិន​មាន​តុល្យភាព​ទេ នោះ​ជីវិត​នឹង​មាន​ភាព​ច្របូកច្របល់។ អត្ថបទ​ថ្ងៃនេះ​បាន​ដកស្រង់​នូវ​សម្ដី​ចំនួន​១០​ដែល​បង្កប់​នូវ​គតិបណ្ឌិត​អប់រំ​ពី​ជីវិត:

) «សម្រាប់​ចិត្ត​ដែល​នៅ​ស្ងប់ ចក្រវាល​ទាំងមូល​ចុះចាញ់។» Chuang Tzu

) «យើង​ស្មូន​ដី​ឥដ្ឋ​ទៅ​ជា​ថូ ប៉ុន្តែ​គឺជា​ភាព​ទទេ​នៅ​ខាងក្នុង​ដែល​ទ្រ​រាល់​អ្វី​ដែល​យើង​ចង់​ដាក់។» ឡៅជឺ

) «គោលដៅ​នៃ​ជីវិត​គឺជា​ការ​មាន​ភាព​រីករាយ។» សម្ដេច​សង្ឃ​ដាឡៃ ឡាម៉ា

) «នៅ​ពេល​អ្នក​ដឹង​ថា​អ្នក​មាន​គ្រប់គ្រាន់​ហើយ នោះ​ទើប​អ្នក​មាន​ពិត​ប្រាកដ។» ឡៅជឺ

) «ទោះ​បី​ជា​សេចក្ដី​ស្លាប់​ក៏​ដោយ​ក៏​មិន​ត្រូវ​បាន​ភ័យខ្លាច​ដោយ​មនុស្ស​ដែល​បាន​រស់នៅ​ប្រកប​ដោយ​បញ្ញា​នោះ​ដែរ។» ព្រះពុទ្ធ

) «ធម្មជាតិ​មិន​ប្រញាប់ប្រញាល់​នោះ​ទេ តែ​អ្វីៗ​សុទ្ធតែ​អាច​សម្រេច​បាន។» ឡៅជឺ

) «ចំណុច​ដែល​សំខាន់​បំផុត​គឺ​ទទួល​ស្គាល់​ខ្លួនឯង​ហើយ​ឈរ​ជើង​ពីរ​ឲ្យ​រឹងមាំ។» Shunryu Suzuki


) «ស្រស់​ស្អាត​មានន័យ​ថា​ជា​ការ​ធ្វើ​ជា​ខ្លួនឯង។ អ្នក​មិន​ចាំបាច់​ត្រូវការ​ការ​ទទួលស្គាល់​ពី​អ្នកដទៃ​នោះ​ឡើយ។ អ្នក​ចាំបាច់​ត្រូវការ​ទទួលស្គាល់​ខ្លួនឯង។» Thich Nhat Hanh

) «មនុស្ស​ឈរ​នៅ​ក្នុង​ស្រមោល​របស់​ខ្លួនឯង​រួច​ហើយ​ឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​ងងឹត។» សុភាសិត​របស់Zen

១០) «វា​ពិត​ជា​មាន​ឫសគល់​មក​ពី​នេះ​ថា គ្រប់​ជីវិត​ទាំងអស់​សុទ្ធតែ​មាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក។ ពួក​យើង​ត្រូវ​បាន​ជាប់​នៅ​ក្នុង​បណ្ដាញ​ដែល​មិន​អាច​គេច​ចេញ​បាន​មួយ​នៃ​ការ​ពឹងផ្អែក​គ្នា​ទៅវិញទៅមក ចងភ្ជាប់​នៅ​ក្នុង​ក្រណាត់​មួយ​នៃ​ព្រហ្មលិខិត។ អ្វី​ក៏​ដោយ​ដែល​ប៉ះពាល់​ដល់​មនុស្ស​ម្នាក់​ដោយ​ផ្ទាល់ ប៉ះពាល់​ដល់​អ្វី​ទាំងអស់​ផ្សេង​ទៀត​ដោយ​ប្រយោល។» Martin Luther King

ដោយ៖ ស្រីពៅ

X
5s