​សុភាសិត​ចំនួន​១១ ដែល​មាន​ដើម​កំណើត​ពី​ជនជាតិ​ហ្វីលីពីន ជួយដាស់សតិរបស់អ្នក​



ហ្វីលីពីន ដែល​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា​សាធារណរដ្ឋ​ហ្វីលីពីន គឺជា​ប្រទេស​មួយ​នៃ​ប៉ែក​អាស៊ី​អាគ្នេយ៍​ដែល​ប្រជុំ​ទៅ​ដោយ​កោះ។ ប្រទេស​នេះ​មាន​កោះ​រហូត​ដល់​ទៅ​៧៦៤១​កោះ និង​មាន​ទីក្រុង​ម៉ានីល​ជា​រដ្ឋធានី។ បើ​ទោះ​ជា​ទឹកដី​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​តំបន់​ចម្បង​ៗ​មួយ​នៃ​សមុទ្រ​ប៉ាស៊ីហ្វិក​ដែល​ឧស្សាហ៍​មាន​រញ្ជួយ​ផែនដី​និង​ងាយ​រងគ្រោះ​ពី​ការ​បន្ទុះ​ភ្នំ​ភ្លើង​ក៏​ដោយ ប៉ុន្តែ​ហ្វីលីពីន​អំណោយផល​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ជាច្រើន ព្រម​ទាំង​បាន​ជាប់​ចំណាត់ថ្នាក់​ទី​៨​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​ក្នុង​អាស៊ី និង​ទី​១២​ក្នុង​ពិភពលោក​គិត​ត្រឹម​ឆ្នាំ​២០១៨។ លើស​ពី​នេះ ហ្វីលីពីន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទីផ្សារ​មួយ​ដែល​កំពុង​រីក​លូតលាស់ និង​ជា​ប្រទេស​ឧស្សាហកម្ម​ដែល​ថ្មីថ្មោង​មួយ។

ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សុភាសិត​ចំនួន​១១ ដែល​មាន​ដើម​កំណើត​ពី​ជនជាតិ​ហ្វីលីពីន៖ 


) «បើ​មាន​នរណា​ម្នាក់​គប់​ដុំ​ថ្ម​ដាក់​អ្នក គប់​នំប៉័ង​ដាក់​គេ​វិញ។»

) «សតិសម្បជញ្ញៈ​ដែល​ស្អាតបាត​មាន​តម្លៃ​លើស​ទ្រព្យសម្បត្តិ​ទៅ​ទៀត។»

) «ពាក្យ​សម្ដី​គឺជា​ប្រាក់ តែ​ភាព​ស្ងប់ស្ងាត់​គឺជា​មាស។»

) «ស្វា​ដែល​ស្លៀកសំលៀកបំពាក់​នៅតែ​ជា​ស្វា​ដដែល។»

) «គ្មាន​អ្វី​មួយ​ដែល​អាច​បំផ្លាញ​ដែក​បាន​នោះ​ទេ​ក្រៅ​ពី​ការ​ច្រេះ​របស់​វា​ខ្លួនឯង។»

) «ជន​ណា​ដែល​មិន​ចាំ​ដើម​កំណើត​របស់​ខ្លួនឯង​នោះ​ទេ មិន​អាច​ទៅ​ដល់​គោលដៅ​ដែល​ខ្លួន​ចង់​ទៅ​ដល់​នោះ​ឡើយ។»

) «ជីវិត​ប្រៀប​បាន​នឹង​កង់​វិល។ មាន​ពេល​ខ្លះ​អ្នក​ឡើង​ខ្ពស់ មាន​ពេល​ខ្លះ​អ្នក​ធ្លាក់​ចុះ​មក​វិញ។»

) «ការ​ឈឺចាប់​របស់​កូន​ដៃ​ដ៏​តូច​មួយ​អាច​ទទួល​ដឹង​ឈឺ​ពេញ​មួយ​រាងកាយ។»

) «ទោះ​ជា​គល់​អូស​ដែល​ត្រូវ​បាន​ជ្រលក់​ទឹក​ក៏​អាច​ឆេះ​បាន​ដែរ បើ​វា​ត្រូវ​បាន​ដាក់​នៅ​ក្បែរ​ភ្លើង។»

១០) «សុខភាព​គឺជា​ភាព​មាន​បាន។»

១១) «វា​គ្មាន​ប្រយោជន៍​អ្វី​នឹង​ត្រូវ​យំ​នៅ​ពេល​ដែល​ទឹកដោះគោ​បាន​កំពប់​រួច​ហើយ​នោះ​ទេ។»

ដោយ៖ ស្រីពៅ

X
5s