មានអត្តចរិតទាំង ១៧ នេះបញ្ជាក់ថា អ្នកមិនស័ក្តិសមធ្វើជាចៅហ្វាយគេទេ!​



គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ហើយមនុស្សម្នាក់ដែលត្រូវបានគេជ្រើសរើសឲ្យធ្វើជាប្រធានផ្នែក ឬចៅហ្វាយនោះក៏មិនសុទ្ធតែជាអ្នកដែលដឹកនាំល្អគ្រប់ ១០នោះដែរ។ នៅពេលធ្វើជាចៅហ្វាយឬ ប្រធានដឹកនាំគេ អ្នកនឹងបង្កើតកំហុស ខណៈដែលសមិទ្ធផលរបស់អ្នកវាផ្សាភ្ជាប់ទៅនឹងសមត្ថភាព និងបុគ្គលិកលក្ខណៈរបស់អ្នក។ 

យ៉ាងណាមិញមុនក្លាយជាចៅហ្វាយរបស់គេ តើអ្នកមានអត្តចរិត ១៧ ខាងក្រោមនេះដែរឬទេ? បើអ្នកមានចំណុចទាំងនេះ ឬចំណុចមួយចំនួន សូមធ្វើការកែប្រែឲ្យបានរួចជាមុនសិនទើបជារឿងល្អប្រសើរ។ 

១.ភូតកុហក់ច្រើន៖ អ្នកចូលចិត្តនិយាយអញ្ចេះ ធ្វើអញ្ចោះ។ យកលេសនេះយកលេសនោះ មិនចេះចប់។

២.គិតថាខ្លួនឯងត្រូវគ្រប់ពេល៖ មិនស្តាប់ហេតុផលកូនចៅ មិនយល់អារម្មណ៍កូនចៅ មិនទទួលស្គាល់កំហុសរបស់ខ្លួន គិតថាខ្លួនឯងត្រូវគ្រប់ពេលដោយសំអាងថា អ្នកជាចៅហ្វាយរបស់ពួកគេ។

៣.សន្យាច្រើនជ្រុល៖ វាប្រហែលជាលើកទី៥ ហើយដែលអ្នកបានសន្យាចំពោះមុខកូនចៅរបស់អ្នកថា អ្នកនឹងដំឡើងប្រាក់ខែឲ្យពួកគេ ខណៈដែលការពិតអ្នកមិនដែលធ្វើសូម្បីតែម្តង។ 

៤.ឆាប់ស្តីបន្ទោសភ្លាមៗពេលកូនចៅបង្កើតកំហុស ប៉ុន្តែកម្រកោតសរសើរស្នាដៃពួកគេ៖ អ្នកឆាប់ចាប់កំហុសពួកគេ ប៉ុន្តែភាគច្រើនមើលរំលងការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ពួកគេ។

៥.អ្នករំពឹងចង់ឲ្យកូនចៅធ្វើការឲ្យបានល្អដូចអ្នក៖ រឿងនេះវាមិនអាចទៅរួចទេ។ ពួកគេត្រូវការរៀនសូត្រ និងការណែនាំរបស់អ្នក។ បើពួកគេមានសមត្ថភាពដូចអ្នក ពួកគេមិនចាំបាច់ធ្វើកូនចៅអ្នកទេ។

៦.គ្រប់គ្រងកូនចៅប្រៀបដូចជាអ្នកទោស៖ អ្នករង់ចាំឃ្លាំមើលសកម្មភាពរបស់ពួកគេគ្រប់ពេលជាពិសេសនៅក្នុងក្រុមហ៊ុន ហើយពេលខ្លះរហូតឈានដល់ទៅជីវិតឯកជនរបស់ពួកគេទៀតផង។

៧.ឆ្លៀតប្រើ ឬខលហៅកូនចៅឲ្យជួយធ្វើការពេលថ្ងៃឈប់សម្រាក៖ នេះជាទង្វើមួយដែលបុគ្គលិកភាគច្រើនស្អប់បំផុត។ ថ្ងៃសម្រាកពួកគេ ដូច្នេះ អ្នកគួរតែអនុញ្ញាត្តឲ្យពួកគេមានពេលគ្រប់គ្រាន់ដើម្បីជីវិតឯកជនរបស់ពួកគេ។

៨.ស្រលាញ់កូនចៅដោយមិនស្មើភាព ៖ អ្នកបានបណ្តែតបណ្តោយខ្លួនឯងឲ្យស្រលាញ់ និងការពារកូនចៅម្នាក់ ហើយបោះបង់កូនចៅម្នាក់ទៀតដោយគ្មានភាពយុត្តិធម៌។  

៩.មិនស្តាប់គំនិតយោបល់របស់កូនចៅ៖ អ្នកជាចៅហ្វាយប្រកាន់គោលការណ៍អាត្មានិយម គាំទ្រតែគំនិតខ្លួនឯង មិនឲ្យតម្លៃគំនិតយោបល់កូនចៅជុំវិញខ្លួន។

១០.កេងចំណេញលើការខិតខំប្រឹងប្រែងរបស់កូនចៅ៖ អ្នកបានបង្កើតកំហុសដោយជាន់ឈ្លីកេងចំណេញលើ ញើសឈាមនៃការខិតខំប្រឹងប្រែងរបស់កូនចៅមកធ្វើជារបស់អ្នក។

១២.ផ្តល់មតិយោបល់មិនចំទិសដៅ៖ កូនចៅរបស់អ្នកប្រហែលចង់ឲ្យអ្នកជួយបង្ហាត់បង្រៀន ការងាររបស់ពួកគេជាជាងការបង្គាប់បញ្ជារបស់អ្នក ។ 

១៣.និយាយដើមកូនចៅពីក្រោយខ្នង៖ អ្នកបានយកកំហុស ឬរឿងរ៉ាវផ្ទាល់ខ្លួនរបស់កូនចៅម្នាក់ទៅប្រាប់កូនចៅម្នាក់ទៀតដោយមិនចេះអៀនខ្មាស់ ។ 

១៤.បង្កើតទំនាក់ទំនងស្នេហា ឬចង់ចែចង់កូនចៅហួសបន្ទាត់ក្រហម៖ អ្នកបានលួចបង្កាត់ភ្លើងស្នេហា ឬចែចង់កូនចៅដោយបើកចំហរ និងមានលក្ខណៈឆ្គាំឆ្គង ខ្វះការគោរពដល់កូនចៅនៅក្នុងក្រុមហ៊ុន។

១៥.ចិត្តប្រែប្រួលមិនទៀងទាត់៖ កូនចៅរបស់អ្នកជឿជាក់លើការសម្រេចចិត្តរបស់អ្នក។ ក៏ប៉ុន្តែជារឿយៗអ្នកងាយនឹងក្រឡាសសម្តី ចង់ដូរចិត្តក៏ដូរភ្លាមហាក់ដូចជាគ្មានអ្វីកើតឡើង ដោយមិនខ្វះអារម្មណ៍កូនចៅបន្តិចឡើយ។ 

១៦.មិនផ្តល់ឱកាសឲ្យកូនចៅអភិវឌ្ឍសមត្ថភាព៖ អ្នកកម្រផ្តល់ឱកាសឲ្យពួកគេទទួលបានការសិក្សារៀនសូត្រ បណ្តុះបណ្តាល ឬ ទទួលបានឱកាសថ្មីៗសម្រាប់អភិវឌ្ឍអាជីពការងាររបស់ពួកគេ។

១៧.ជាមនុស្សភ័យខ្លាច ហើយក្លាចការបរាជ័យ៖ អ្នកខ្លាចការបរាជ័យ ហើយភ័យខ្លាចការបរាជ័យចូលមកដល់៕

ចុះប្រិយមិត្តវិញយល់ថា តើមានអត្តចរិតណាផ្សេងទៀតក្រៅពីនេះដែលធ្វើឲ្យបុគ្គលម្នាក់មិនស័ក្តិសមធ្វើជាចៅហ្វាយគេដែរឬទេ? 

ប្រភព៖ Businessinsider 

 

X
5s