សម្ដី​ចំនួន​៩​ឃ្លា ដែល​និយាយ​ពី​ការ​ទទួលស្គាល់​ផ្នែក​ងងឹត​របស់​ខ្លួនឯង​



របស់របរ​ប្រើប្រាស់​ទាំងអស់​សុទ្ធតែ​មាន​គុណសម្បត្តិ​និង​គុណ​វិបត្តិ​របស់​វា រីឯ​មនុស្ស​ម្នាក់ៗ​ក៏​មាន​ចំណុច​ល្អ​និង​ចំណុច​មិន​ល្អ​រៀង​ៗ​ខ្លួន​ដែរ។ នៅ​លើ​លោក​នេះ​គ្មាន​អ្វីមួយ​ដែល​ល្អឥតខ្ចោះ​នោះ​ទេ។ អ្វី​ដែល​ពិបាក​ធ្វើ​បំផុត​គឺជា​ភាព​ស្មោះត្រង់​ជាមួយ​ខ្លួនឯង ហើយ​វា​គឺជា​លក្ខណៈ​ដ៏​មាន​តម្លៃ​ខ្ពង់ខ្ពស់​បំផុត​មួយ​ដែល​មាន​មនុស្ស​តិចតួច​ណាស់​អាច​ធ្វើ​បាន។ ស្មោះត្រង់​ជាមួយ​ខ្លួនឯង ទទួលស្គាល់​ចំណុច​អវិជ្ជមាន​របស់​ខ្លួនឯង នោះ​ទើប​អ្នក​អាច​ឆ្លង​ផុត​ពី​វា​បាន។ ទាល់តែ​អ្នក​អាច​ទទួលស្គាល់​ខ្លួនឯង​យ៉ាង​ពេញលេញ នោះ​ទើប​ចិត្ត​របស់​អ្នក​មាន​សេរីភាព​បាន នោះ​ទើប​ភាព​ងងឹត​មិន​អាច​មាន​អំណាច​ខ្លាំងក្លា​គ្រប់គ្រង​លើ​អ្នក​នៅ​ថ្ងៃ​ណាមួយ​បាន។ ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ចំនួន​៩​ឃ្លា ដែល​និយាយ​ពី​ការ​ទទួលស្គាល់​ផ្នែក​ងងឹត​របស់​ខ្លួនឯង៖

) «ចូរ​មាន​ចិត្ត​ល្អ​ចំពោះ​ស្រមោល​របស់​អ្នក។» Rebecca Lawless

) «អ្នក​មិនមែន​រៀន​ចេះ​ដើរ​តាមរយៈ​ក្បួន​ច្បាប់​នោះ​ទេ។ អ្នក​រៀន​តាមរយៈ​ការ​ធ្វើ​និង​ដួល។» Richard Branson

) «ខ្ញុំ​រៀន​សូត្រ​ពី​កំហុស​របស់​ខ្ញុំ។ វា​គឺជា​វិធី​ដ៏​គួរឲ្យ​ឈឺចាប់​ក្នុង​ការ​រៀន​សូត្រ ប៉ុន្តែ​បើ​គ្មាន​ការ​ឈឺចាប់​នោះ​ទេ ដូច​ពាក្យ​ចាស់​ចំណាំ​និយាយ​ដូច្នោះ គឺ​វា​មិន​មាន​ការ​វិវឌ្ឍ​នោះ​ទេ។» Johnny Cash

) «ទទួលស្គាល់​ផ្នែក​ងងឹត​របស់​អ្នក ត្រូវ​យល់​ថា​វា​នឹង​ជួយ​ឲ្យ​អ្នក​ដើរ​ទៅ​មុខ​បាន​ជាមួយ​ពន្លឺ​របស់​អ្នក។ ដឹង​ពី​ផ្នែក​ទាំងពីរ​នៃ​វិញ្ញាណ​របស់​អ្នក ជួយ​ឲ្យ​យើង​ទាំងអស់​គ្នា​ដើរ​ទៅ​មុខ​ក្នុង​ជីវិត និង​យល់​ថា​ភាព​ល្អឥតខ្ចោះ​មិន​មាន​នោះ​ឡើយ។» Martin R Lemieux

) «នៅ​ពេល​មនុស្ស​ធ្វើ​អ្វី​មួយ​ខុស កុំ​ភ្លេច​នូវ​រាល់​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ត្រូវ។» ជន​អនាមិក

) «ពួក​យើង​សុទ្ធតែ​មាន​ផ្នែក​ងងឹត។ មនុស្ស​ភាគច្រើន​ឆ្លងកាត់​ជីវិត​ព្យាយាម​គេច​ចេញ​ពី​ការ​ប្រឈម​មុខ​ដោយ​ផ្ទាល់​ជាមួយ​ផ្នែក​នោះ​នៃ​យើង ដែល​ខ្ញុំ​ហៅ​វា​ថា​ផ្នែក​ងងឹត​នៃ​យើង។ មូលហេតុ​នេះ​ហើយ​ទើប​វា​ស្ពាយ​នូវ​ថាមពល​ដ៏​ខ្លាំងក្លា។» Lorraine Toussaint

) «ប្រុងប្រយ័ត្ន​នឹង​ភាព​ជោគជ័យ។ វា​មាន​ផ្នែក​ងងឹត។» Robert Redford

) «បើ​យើង​កាន់តែ​បដិសេធ​ទៅលើ​ថា​យើង​មាន​ផ្នែក​ងងឹត វា​នឹង​កាន់តែ​មាន​អំណាច​មក​លើ​យើង។» Sheryl Lee

) «បើ​យើង​មាន​ភាព​ស្មោះត្រង់​ជាមួយ​ខ្លួនឯង​យ៉ាង​ពេញ​ទំហឹង គ្រប់​គ្នា​សុទ្ធតែ​មាន​ផ្នែក​ងងឹត​នៅ​ក្នុង​អត្តចរិត​របស់​ពួកគេ។» Isabella Rossellini

ដោយ៖​ ស្រីពៅ

X
5s