ទីក្រុងទាំង២១ នៅក្នុងសហរដ្ឋអាមេរិកដែលជាប់បំណុលកម្ចីនិសិ្សតច្រើនជាងគេ​



ប្រាក់កម្ចីសម្រាប់សិស្សនិសិ្សតក្នុងថ្នាក់សកលវិទ្យាល័យត្រូវបានមានការពេញនិយមយ៉ាងខ្លាំងជា ពិសេសចំពោះនិស្សិតដែលមិនមានប្រាក់គ្រប់គ្រាន់ក្នុងការសិក្សារៀនសូត្រ ក៏អាចចូលរៀនបានដែរដោយខាងសាលាមានប្រាក់សម្រាប់ផ្ដល់ជាកម្ចីដល់សិស្សនិស្សិតទៅតាមលក្ខខណ្ឌរបស់សាលានីមួយៗកំណត់។ 

បើយោងតាមទិន្នន័យថ្មីមួយពី Experian ដែលបានធ្វើការសិក្សាទៅលើទិន្នន័យបំណុលរបស់អ្នកប្រើប្រាស់ (consumer credit database ) ដោយផ្អែកទៅលើទិន្នន័យពីត្រីមាសទីមួយនៃឆ្នាំ ២០១៩។ Experian បានធ្វើការសិក្សាទៅលើតំបន់ទីក្រុងធំដោយផ្អែកលើទិន្នន័យជំរឿន និងការគណនាបំណុលជាមធ្យមរបស់អ្នកខ្ចីម្នាក់ៗ។ 

ខាងក្រោមនេះគឺជាទីក្រុងទាំង ២១ ដែលប្រជាជនជំពាក់កម្ចីនិស្សិតនៅក្នុងឆ្នាំ២០១៩ ច្រើនជាងគេ៖

២១)  ទីក្រុង Columbia
ក្នុងទីក្រុង Columbia ប្រជាជនជាប់កម្ចីនិស្សិតជាមធ្យមមានចំនួន ៤០ ១៤៦ដុល្លារ នៅក្នុងឆ្នាំ២០១៩ ដោយសកលវិទ្យាល័យ Missouri មានកម្ចីច្រើនជាងគេ។ 

២០) ទីក្រុង Morgantown
និស្សិតសកលវិទ្យាល័យ ជាទីក្រុងតូចមួយក្បែរព្រំដែន Pennsylvania មានកម្ចីជាមធ្យម ៤០ ៤៣០ដុល្លារ ក្នុងឆ្នាំ២០១៩ ដោយភាគច្រើននៅសកលវិទ្យាល័យ West Virginia។ 

១៩) ទីក្រុង Santa Fe 
អ្នកស្រុកនៅភាគនិរតីនេះនៅជាប់បំណុល ជាប់កម្ចីជាមធ្យម ៤០ ៤៤៧ដុល្លារ ដោយភាគច្រើននៅសកលវិទ្យាល័យ St. John's College និង Northern New Mexico College។

១៨) ទីក្រុង Rochester
ទីក្រុងនេះនៅភាគខាងត្បូងនៃរដ្ឋ Minnesota ប្រឈមមុខនឹងបំណុលនិស្សិតយ៉ាងច្រើនហើយក៏មានមហាវិទ្យាល័យចំនួនពីរផងដែរ Mayo Clinic College of Medicine and Science និង University of Minnesota Rochester។ ជាមធ្យមកម្ចីសម្រាប់និស្សិតមានចំនួន ៤០ ៤៤៩ដុល្លារ ក្នុងឆ្នាំ២០១៩។

១៧) ទីក្រុង Tallahassee
Tallahassee ជាកន្លែងដែលមានសាកលវិទ្យាល័យជាច្រើន។ ជាមធ្យមកម្ចីសម្រាប់និស្សិតមានចំនួន ៤០ ៤០៥ដុល្លារ ក្នុងឆ្នាំ២០១៩ ដែលភាគច្រើនក្នុងសកលវិទ្យាល័យ Florida State University និង Florida A&M University។

១៦) ទីក្រុង Columbia
អ្នកស្រុកនៅទីនោះនៅតែបន្តជំពាក់បំណុលកម្ចីនិស្សិតយ៉ាងច្រើន ជាមធ្យមកម្ចីសម្រាប់និស្សិតមានចំនួន ៤០ ៧៧៨ដុល្លារ ក្នុងឆ្នាំ២០១៩ ដោយភាគច្រើននៅសកលវិទ្យាល័យ University of South Carolina។

១៥) ទីក្រុង Tuscaloosa
អ្នកស្រុកនៅទីនោះមានមហាវិទ្យាល័យដ៏ធំមួយនៅខាងក្រោយផ្ទះរបស់ពួកគេ ប៉ុន្តែពួកគេនៅតែមានកម្រិតនៃបំណុលកម្ចីនិស្សិតខ្ពស់។ ជាមធ្យមកម្ចីសម្រាប់និស្សិតមានចំនួន ៤០ ៤០៨ដុល្លារ ក្នុងឆ្នាំ២០១៩ ដែលភាគច្រើននៅសកលវិទ្យាល័យ University of Alabama។

១៤) ទីក្រុង Jackson
ប្រជាជនជាច្រើនជាប់បំណុលនិស្សិត ជាមធ្យមចំនួន ៤១ ៤៥៣ដុល្លារ ក្នុងឆ្នាំ២០១៩ ដោយភាគច្រើននៅក្នុងសកលវិទ្យាល័យ University of Mississippi។ 

១៣)  ទីក្រុង Savannah
ប្រជាជននៅទីក្រុងភាគខាងត្បូងដ៏តូចនេះមានបន្ទុកប្រាក់កម្ចីរបស់និស្សិត ដែលជាមធ្យមកម្ចីនិស្សិតមានចំនួន ៤១ ៥៨៣ដុល្លារ ក្នុងឆ្នាំ២០១៩ ដោយភាគច្រើននៅសកលវិទ្យាល័យ Savannah College of Art and Design។ 

១២) ទីក្រុង Iowa City
ជាមួយនឹងសិស្សជាង ៣៣ ០០០នាក់ ក្នុងឆ្នាំ២០១៩ ទីក្រុង Iowa City ស្វាគមន៍មិនត្រឹមតែនិស្សិតជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំណុលច្រើនផងដែរ។ ជាមធ្យមកម្ចីនិស្សិតជាប់កម្ចីចំនួន ៤១ ៧២៧ដុល្លារ ក្នុងឆ្នាំ២០១៩ ភាគច្រើនក្នុងសកលវិទ្យាល័យ University of Iowa។

១១) ទីក្រុង Montgomery
ជាមួយនឹង មហាវិទ្យាល័យ Alabama ជាច្រើន ក្បែរភាគខាងត្បូតនៃទីក្រុងហើយជាមធ្យមអ្នកស្រុកជាប់កម្ចីនិស្សិតម្នាក់ ៤២ ០០០ដុល្លារ ភាគច្រើននៅសកលវិទ្យាល័យ Alabama State University និង Auburn University។ 

១០) ទីក្រុង Charlottesville
មានសិស្សជាង ២០ ០០០ នាក់ក្នុងទឹកដី Charlottesville ហើយនេះជាទីក្រុង Virginia ដែលតូច និងមានសាលារដ្ឋដ៏ធំមួយ។ ជាមធ្យមកម្ចីសម្រាប់និស្សិតមានចំនួន ៤២ ៤៧៦ដុល្លារ ក្នុងឆ្នាំ២០១៩ ភាគច្រើននៅក្នុងសកលវិទ្យាល័យ University of Virginia។ 

៩) ទីក្រុង Atlanta
ខណ:ពេលដែល Atlanta boasts មានអ្នកជំនាញវ័យក្មេងជាច្រើនពេលនោះ ក៏មានសកលវិទ្យាល័យជាច្រើនផងដែរ។ ជាមធ្យមកម្ចីនិស្សិតមានចំនួន ៤១ ៣៥៣ដុល្លារ ក្នុងឆ្នាំ២០១៩ ដោយក្នុងនោះភាគច្រើនក្នុងសកលវិទ្យាល័យ Emory University, Georgia Institute of Technology និង Georgia State University។ 

៨) ទីក្រុង San Francisco
មិនមែនជាការភ្ញាក់ផ្អើលទេដែលនៅក្នុងទីក្រុងពោរពេញទៅដោយអ្នកជំនាញវ័យក្មេង ជាមួយនឹងមហាវិទ្យាល័យដែលមានបំណុលកម្ចីជាច្រើន។ ជាមធ្យមកម្ចីសម្រាប់និស្សិតមានចំនួន ៤៣ ៦៧៣ដុល្លារ ក្នុងឆ្នាំ ២០១៩ ភាគច្រើននៅក្នុងសកលវិទ្យាល័យ University of California Berkeley និង San Francisco State University។ 

៧) ទីក្រុង Washington DC
តំបន់នេះមានមហាវិទ្យាល័យតូចមួយចំនួនទាំងឯកជននិងរដ្ឋដែលសម្បូរអ្នកជំនាញវ័យក្មេងជាច្រើន។ ជាមធ្យមមនុស្សម្នាក់ជាប់កម្ចីនិស្សិតមានចំនួន ៤៣ ០៧០ដុល្លារ ក្នុងឆ្នាំ២០១៩ ដោយមានសកលវិទ្យាល័យ  Georgetown University, George Washington Universityនិង American University។ 

៦) ទីក្រុង Santa Barbara
សាខាមួយនៃសកលវិទ្យាល័យ California គឺមានភាពទាក់ទាញច្រើនពីនិស្សិត ជាមធ្យមកម្ចីសម្រាប់និស្សិតមានចំនួន ៤៤ ២៩៤ដុល្លារ ក្នុងឆ្នាំ២០១៩។ ភាគច្រើននៅក្នុងសកលវិទ្យាល័យ University of California Santa Barbara។

៥) ទីក្រុង Gainesville
សកលវិទ្យាល័យ Florida ជាសកលវិទ្យាល័យដែលធំជាងគេមួយក្នុងចំណោមសកលវិទ្យាល័យទាំង២០។ ជាមធ្យមកម្ចីសម្រាប់និស្សិតមានចំនួន ៤៥ ៣៦៩ដុល្លារ ក្នុងឆ្នាំ២០១៩ ដោយភាគច្រើននៅក្នុងសកលវិទ្យាល័យ University of Florida។

៤) ទីក្រុង Santa Cruz
មហាវិទ្យាល័យមួយនៅ California ជាសាខាមួយនៅក្នុងទីប្រជុំជនលើឆ្នេរសមុទ្រ ដែលទទួលបានការទាក់ទាយច្រើនពីសិស្សសកលវិទ្យាល័យ។ ជាមធ្យមកម្ចីសម្រាប់និស្សិតមានចំនួន ៤៣ ៩៧៩ដុល្លារ ក្នុងឆ្នាំ២០១៩។

៣) ទីក្រុង Ann Arbor
Michigan ជាសកលវិទ្យាល័យដ៏ធំមួយក្នុងទីប្រជុំជនជាមួយនឹងប្រជាជនដែលជានិស្សិតមហាវិទ្យាល័យជាង ៤៤ ០០០នាក់។ ជាមធ្យមកម្ចីសម្រាប់និស្សិតមានចំនួន ៤៣ ១៨២ដុល្លារ ក្នុងឆ្នាំ ២០១៩។ ជាពិសេសសកលវិទ្យាល័យ University of Michigan។ 

២) ទីក្រុង Corvallis
នេះជាទីក្រុង Oregon  ហើយក៏ជាទីប្រជុំជននៃសកលវិទ្យាល័យសម្រាប់សិស្សនិស្សិតនៃមហាវិទ្យាល័យរដ្ឋ។ ជាមធ្យមនិស្សិតជាប់កម្ចីសម្រាប់និស្សិតមានចំនួន ៤៦ ១៦៤ដុល្លារ ក្នុងឆ្នាំ២០១៩ ដែលជាពិសេសសកលវិទ្យាល័យ Oregon State University។ 

១) ទីក្រុង Durham
ប្រជាជននៅក្នុងទីក្រុង Durham ជាប់បំណុលច្រើនជាងគេង ជាមធ្យមកម្ចីសម្រាប់និស្សិតមានចំនួន ៤៧ ៩៥៥ដុល្លារ ក្នុងឆ្នាំ២០១៩ ដោយភាគច្រើននៅសកលវិទ្យាល័យ Duke University។ 

ដោយ៖ ជា ធារិទ្ធ

 

X
5s