កម្រិតអ្នកជាប់បំណុល
«បំណុលអាក្រក់ជាមេរោគដ៏មានឥទ្ធិពលបំផុត ព្រោះវាមិនត្រឹមតែបំផ្លាញលុយក្នុងហោប៉ៅអ្នកតែប៉ុន្នោះ តែនៅបំផ្លាញផ្លូវចិត្តដែលធ្វើអោយអ្នករស់នៅជាមួយភាពឈឺចាប់»។ បើយើងប្រៀបធៀបអ្នកជាប់បំណុលជាមួយអ្នកមានជំងឺយើងអាចបែងចែកអ្នកជាប់បំណុលជាពីរប្រភេទគឺ អ្នកជំងឺទូទៅ និងអ្នកជំងឺកម្រិតធ្ងន់។
1. អ្នកជំងឺទូទៅ
សំដៅទៅលើ អ្នកដែលមានបំណុលតែមានលទ្ធិភាពបង់រំលស់បាន ហើយនៅសល់លុយល្មបហូបចុកគ្រប់គ្រាន់។ អ្នកជំងឺប្រភេទនេះគឺអាចព្យាបាលអោយជាសះស្បើយបានដោយងាយព្រោះបេះដូងសំខាន់ន័យការដោះបំណុលគឺមានប្រាក់សល់ បើនៅចាត់ចែងមានលុយសល់បានរាល់ខែ គឺអាចមានលទ្ធភាពរំដោះខ្លួនពីអន្លង់បំណុលបាន ដោយធ្វើប្រថ្នាំធម្មតាៗដោយមិនបាច់ប្រើថ្នាំខ្លាំងនោះទេ។
សូមមើលតារាងចំណូល ចំណាយ(របាយការហិរញ្ញវត្ថុ)
របាយការណ៍ |
ចំនួនទឹកប្រាក់ |
ប្រាក់ខែ |
៥០០$ |
សន្សំ |
៥០$ |
សេវាសុខមាលភាពសង្គម ពន្ធ(បើមាន) |
០$ |
ឈ្នួលផ្ទះ |
៥០$ |
ទឹក ភ្លើង សាំង និងកាតទូរស័ព្ទ |
៥០$ |
បង់រំលស់ ធនាគារ ឬកាតក្រេឌីត(បើមាន) |
១០៩$ |
ការចាយវាយផ្ទាល់ខ្លួន |
២២៥$ |
ប្រាក់នៅសល់ |
២១$ |
តារាងចំណូលចំណាយ តាមតារាង ត្រូវបង់រំលស់បំណុល ១០០$ ស្មើ២០% ដែលស្ថិតនៅកំរិចដែលអាទៅរួច(ក្រោម៤០%បែបនេះអាចទ្រាំបង់រហូតដល់អស់ និងសន្សំលុយសល់បន្តិចបន្តួចរួមជាមួយប្រាក់សន្សំដើម្បីសងឲ្យឆាប់អស់(រីស្កែដ្យូល Re-schedule ) ដើម្បីឲ្យឆាប់អស់ តែរឿងដែលសំខាន់កុំភ្លេចឈប់បន្ថែមបំណុល(អាក្រក់)ទៀតឲ្យសោះ។
2. អ្នកជំងឺធ្ងន់
មានបំណុលច្រើនរហូតដល់គ្មានលុយចាយគ្រប់គ្រាន់ ចរន្តសាច់ប្រាក់ខ្វះខាត ចំណូលរួមតិចជាងចំណាយ ហើយជីករណ្តៅកប់ខ្លួនឯងដោយចងការក្រៅ ទៅបង់រំលស់ធនាគារ រិតតែបង្កើនបំណុលអាក្រក់កាន់តែច្រើនថែមទៀត។
អ្នកជាប់បំណុលកំរិតនេះមិនត្រឺមតែមានបញ្ហរឿងលុយមួយមុខតែប៉ុន្នោះ តែបញ្ហារីរាលដាលដល់ សុខភាពផ្លូវចិត្ត និងផ្លូវកាយថែមទៀតផង បែបនេះថ្នាំធម្មតាទៅមិនរួចទេ ត្រូវប្រើថ្នាំខ្លាំងទើបបាន។
របាយការណ៍ |
ចំនួនទឹកប្រាក់ |
ប្រាក់ខែ |
៥០០$ |
សន្សំ |
០$ |
សេវាសុខមាលភាពសង្គម ពន្ធ(បើមាន) |
០$ |
ឈ្នួលផ្ទះ |
៥០$ |
ទឹក ភ្លើង សាំង និងកាតទូរស័ព្ទ |
៥០$ |
បង់រំលស់ ធនាគារ ឬកាតក្រេឌីត(ចងការថែម) |
២២០$ |
ការចាយវាយផ្ទាល់ខ្លួន |
២២៥$ |
លុយខ្វះ |
៤៥$ |
សួរថា ស្ថានភាពលុយប្រើមិនគ្រប់ដូចក្នងរូបនេះខាងលើ លោក រកលុយមកពីណា ចំនួន៤៥$បើមិនមានលុយសន្សំផងនោះ មិនខ្ចី ឬចងការគេ ។
សួរថាខ្ចីរួចហើយមានអីកើតឡើង ប្រកដណាស់ច្បាស់ជាពិបាកលើសដើម ព្រោះខ្ចីហើយត្រូវតែសងវិញ ចំនួនបង់រំលស់ប្រចាំខែ និងបំណុលនឹងកើនឡើងច្រើនជាងមុន ហើយខែក្រោយនឹងរិតតែខ្វះលុយច្រើនជាងមុន ដូចច្នេះតើដោះស្រាយយ៉ាងណា?
ការខ្ចីបុល ចងការយកមកបង់រំលស់បំណុលមិនខុសពីជីករណ្តៅកប់ខ្លួនឯងឲ្យរឹតតែជ្រៅទៅៗ។
តែកុំទាន់បារម្មណ៍ហួសហេតុពេក នៅក្នុងបរិបទបំណុលអ្នកជំងឺសង្គ្រោះបន្ទាន់ អាចព្យាបាលអោយជាសះស្បើយបាន ប្រសិនបើបានទទួលចំណេះដឹងហិរញ្ញវត្ថុដែលត្រឹមត្រូវ តែផ្ទុយទៅវិញអ្នកជំងឺដែលមិនបានមើលថែខ្លួន បណ្តែតបណ្តោយខ្លួន ឲ្យឈឺរាំរ៉ៃ ថ្ងៃណាមួយអ្នកច្បាស់ជាត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ជាមិនខាន។ សំណួរល្បងប្រាជ្ញា តើអ្នកជាអ្នកជំងឺកំរិតណា?
ដោយ៖ ជា បូណាន