សម្ដី​ចំនួន ​១០ ដែល​ជួយ​ឲ្យ​អ្នក​ដឹកនាំ​ជីវិត​ប្រកប​ដោយ​បញ្ញា​



ឡៅជឺ មាន​សម្ដី​មួយ​ឃ្លា​ថា «ដើម្បី​ទទួល​បាន​ចំណេះដឹង ត្រូវ​បន្ថែម​ជា​រៀងរាល់​ថ្ងៃ។ ដើម្បី​ទទួល​បាន​បញ្ញា ត្រូវ​ដក​ចេញ​ជា​រៀងរាល់​ថ្ងៃ។» ហេតុអ្វី​បាន​ជា​ត្រូវ​ដក​ចេញ​ការ​យល់​ដឹង​របស់​អ្នក​បន្តិច​ម្ដងៗ​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​បញ្ញា ? ដើម្បី​មើល​ឃើញ​អ្វីៗ​បាន​ច្បាស់លាស់ មើល​ឃើញ​អ្វីៗ​ទៅ​តាម​ភាព​ពិត​របស់​វា នោះ​អ្នក​មិន​អាច​យក​កែវ​យឹត​ចាស់​របស់​អ្នក​ដែល​អ្នក​ធ្លាប់តែ​ប្រើ​រាល់​ដង​ដើម្បី​មក​មើល​ការ​ពិត​អំពី​អ្វីៗ​នៅ​ក្នុង​ជីវិត​អ្នក​នោះ​ទេ។ អ្នក​ត្រូវ​លាង​សម្អាត​កែវ​យឹត​របស់​អ្នក​ឲ្យ​ជ្រះ​ស្អាត ដក​ចេញ​បន្តិច​ម្ដងៗ​នូវ​ទស្សន​របស់​អ្នក​ដែល​អ្នក​ធ្លាប់​មាន​អំពី​ជីវិត នោះ​ទើប​អ្នក​អាច​មើល​ឃើញ​ថា​ការ​ពិត​ជា​អ្វី​ពិត​ប្រាកដ។ នេះ​ហើយ​គឺជា​បញ្ញា ហើយ​វា​ផ្ទុយ​ពី​ការ​ទទួល​បាន​នូវ​ចំណេះដឹង​ក្នុង​លោក​នេះ ដែល​តម្រូវ​ឲ្យ​អ្នក​ត្រូវ​បន្ថែម​ជា​រៀងរាល់​ថ្ងៃ។

អត្ថបទ​ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ចំនួន​១០ ដែល​ជួយ​ឲ្យ​អ្នក​ដឹកនាំ​ជីវិត​ប្រកប​ដោយ​បញ្ញា៖


) «ពេល​ខ្ញុំ​អាយុ​១៦​ឆ្នាំ ខ្ញុំ​ធ្លាប់​គោរព​មនុស្ស​ណា​ដែល​មាន​សម្ភារ​ល្អ​ប្រណិត។ ពេល​នេះ​ខ្ញុំ​គោរព​មនុស្ស​ណា​ដែល​មាន​សន្តិសុខ​ខាងក្នុង​ចិត្ត។» ជន​អនាមិក

) «ទន់ភ្លន់​និង​រឹងមាំ​ក្នុង​ពេល​តែមួយ​គឺជា​ការ​ផ្សំ​គ្នា​មួយ​ដែល​មនុស្ស​តិចតួច​ណាស់​អាច​សម្រេច​វា​បាន។» Yasmin Mogahed


) «ភាព​មាន​បាន​ដែល​អស្ចារ្យ​បំផុត​គឺជា​ការ​រស់នៅ​យ៉ាង​រីករាយ​ជាមួយ​នឹង​របស់​តិចតួច។» ផ្លាតូ

) «ភាព​មាន​បាន​ដែល​អស្ចារ្យ​បំផុត​គឺជា​ភាព​ក្រីក្រ​នៃ​ការ​ចង់​បាន។» Seneca


) «ដឹង​ពី​របៀប​នៃ​ការ​ស្ដាប់ ហើយ​អ្នក​នឹង​ទទួល​បាន​ការ​ចំណេញ​សូម្បីតែ​ពី​មនុស្ស​ដែល​និយាយ​អាក្រក់។»

) «បើ​ទោះ​ជា​អ្នក​ចំណាយ​ពេល​នៃ​ជីវិត​របស់​អ្នក​ទៅលើ​ការ​សម្លាប់ អ្នក​នឹង​មិន​បាន​ធ្វើឲ្យ​សត្រូវ​របស់​អ្នក​វិនាស​អស់​ទៅ​នោះ​ទេ។ តែ​បើ​អ្នក​កម្ចាត់​ចេញ​សេចក្ដី​ខឹង​ក្រោធ​របស់​អ្នក នោះ​សត្រូវ​ពិត​ប្រាកដ​របស់​អ្នក​នឹង​វិនាស​ចោល​អស់។» Nagarjuna

) «មិនមែន​ជា​ជន​ដែល​មាន​តិចតួច​ពេក​នោះ​ទេ តែ​គឺ​ជន​ដែល​ស្រេកឃ្លាន​ចង់​បាន​កាន់តែ​ច្រើន ទើប​ជា​អ្នក​ក្រ។» Seneca

) «ដើម្បី​ទទួល​បាន​ចំណេះដឹង ត្រូវ​បន្ថែម​ជា​រៀងរាល់​ថ្ងៃ។ ដើម្បី​ទទួល​បាន​បញ្ញា ត្រូវ​ដក​ចេញ​ជា​រៀងរាល់​ថ្ងៃ។» ឡៅជឺ

) «មនុស្ស​ល្អ​មិន​ត្រូវការ​ច្បាប់​ដើម្បី​ប្រាប់​ពួកគេ​ឲ្យ​ធ្វើ​អ្វីៗ​ឲ្យ​មាន​ការ​ទទួលខុសត្រូវ​នោះ​ទេ រីឯ​មនុស្ស​មិន​ល្អ​នឹង​ស្វែងរក​ផ្លូវ​នៅ​ជុំវិញ​ច្បាប់។» ផ្លាតូ

១០) «កុំ​ព្យាយាម​ធ្វើ​ជា​មនុស្ស​ជោគជ័យ តែ​ធ្វើ​ជា​មនុស្ស​ដែល​មាន​តម្លៃ។» អាល់ប៊ឺត អាញស្តាញ

ដោយ៖ ស្រីពៅ

X
5s