សុភាសិត​ល្អៗ​ចំនួន ១០ ដែលបានដកស្រង់ចេញពី​ជុំវិញ​ពិភពលោក​​



ជនជាតិ​ចិន​មាន​សុភាសិត​មួយ​ថា «មាស​មិន​អាច​សុទ្ធ​បាន​នោះ​ទេ ឯ​មនុស្ស​ក៏​មិន​អាច​ល្អឥតខ្ចោះ​នោះ​ដែរ។» មនុស្ស​យើង​ម្នាក់ៗ​តែង​ចង់​អភិវឌ្ឍ​ខ្លួនឯង​ឲ្យ​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ល្អឥតខ្ចោះ ប៉ុន្តែ​តាម​ពិត​ទៅ​ទស្សន​ដែល​យើង​គិត​ថា​មាន​អ្វី​មួយ​ដែល​ហៅថា​ល្អឥតខ្ចោះ គ្រាន់តែ​ជា​ផលិតផល​ដែល​កើតឡើង​ចេញ​មក​ពី​ការ​ស្រមើស្រមៃ​របស់​អ្នក​ប៉ុណ្ណោះ។ ជន​ណា​ដែល​ព្យាយាម​ធ្វើ​ដូច​ខ្លួនឯង​ជា​មនុស្ស​ល្អឥតខ្ចោះ គឺជា​មនុស្ស​ដែល​ព្យាយាម​កុហក​អ្នកដទៃ​និង​ខ្លួនឯង​ប៉ុណ្ណោះ។ ជីវិត​របស់​ពួកគេ​គ្រាន់តែ​ជា​ការ​សម្ដែង​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ។ នៅ​ថ្ងៃ​ណាមួយ ពួកគេ​នឹង​ហត់នឿយ​ដោយ​ខ្លួនឯង ហើយ​ពួកគេ​នឹង​លាតត្រដាង​ការ​ពិត​ដោយ​ខ្លួនឯង ព្រោះ​ជីវិត​ផ្សំផ្គុំ​គ្នា​រវាង​ធាតុ​មួយ​គូ​នេះ​ដែល​យើង​តែង​សម្លឹង​ឃើញ​ថា​ជា​សត្រូវ​នឹង​គ្នា នោះ​គឺ​ល្អ​និង​អាក្រក់។

អត្ថបទ​ថ្ងៃនេះ​បាន​ដកស្រង់​នូវ​សុភាសិត​ល្អៗ​ពី​ជុំវិញ​ពិភពលោក​ចំនួន​១០​ដូច​ខាងក្រោម៖


) «នៅ​ពេល​អ្នក​ញ៉ាំ​ផ្លែឈើ កុំ​ភ្លេច​នឹក​គិត​ដល់​អ្នក​ដែល​បាន​ដាំដុះ​ផ្លែឈើ​នោះ​ផង។» សុភាសិត​វៀតណាម

) «អ្នក​ប្រយុទ្ធ​ដែល​ល្អ​បំផុត​មិន​ចេះ​ខឹង​នោះ​ឡើយ។» សុភាសិត​ចិន

) «យឺតៗ​តែ​ប្រាកដប្រជា។» សុភាសិត​ឥណ្ឌូណេស៊ី

) «ភាព​ម៉ត់ចត់​និង​ភាព​រីករាយ​គួរ​ចម្រើន​ឡើង​ជាមួយ​គ្នា។» សុភាសិត​ស្វីស

) «រក្សា​ខ្លួនឯង​ឲ្យ​នៅ​ជា​កូនក្មេង ដូច្នេះ​កូន​របស់​អ្នក​នឹង​អាច​ស្រឡាញ់​អ្នក​ជា​រៀង​រហូត។» សុភាសិត​ស្វីស

) «គ្រូ​ដំបូង​របស់​យើង​គឺជា​បេះដូង​របស់​យើង។» សុភាសិត​ជនជាតិ​ដើម​អាមេរិក

) «មនុស្ស​ឆ្កួត​តែង​ឈ្នះ​ជានិច្ច។» សុភាសិត​អាល្លឺម៉ង់

) «ភ្លើង​ដែល​អ្នក​បញ្ឆេះ​សម្រាប់​សត្រូវ​របស់​អ្នក​ច្រើន​តែ​ដុត​ខ្លួនឯង​ច្រើន​ជាង​ពួកគេ។» សុភាសិត​ចិន

) «មាស​មិន​អាច​សុទ្ធ​បាន​នោះ​ទេ ឯ​មនុស្ស​ក៏​មិន​អាច​ល្អឥតខ្ចោះ​នោះ​ដែរ។» សុភាសិត​ចិន

១០) «បើ​ចិត្ត​របស់​អ្នក​រឹងមាំ រឿង​លំបាក​ទាំង​ប៉ុន្មាន​នឹង​ក្លាយ​ជា​ងាយស្រួល។ បើ​ចិត្ត​របស់​អ្នក​ទន់ខ្សោយ រឿង​ងាយស្រួល​ទាំង​ប៉ុន្មាន​នឹង​ក្លាយ​ជា​លំបាក​វិញ។» សុភាសិត​ចិន

ដោយ៖ ស្រីពៅ

X
5s