សម្ដីបង្កប់នូវ​អត្ថន័យ​អប់រំចំនួន​ ១០​ឃ្លា របស់​អ្នកនិពន្ធរុស្ស៊ី Leo Tolstoy ធ្វើឲ្យភ្លឺស្វាង​



Leo Tolstoy គឺជា​អ្នក​និពន្ធ​មួយ​រូប​របស់​រុស្ស៊ី ដែល​បាន​រស់នៅ​ចាប់​ពី​ឆ្នាំ​១៨២៨​ដល់​ឆ្នាំ​១៩១០។ គាត់​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​និពន្ធ​ដ៏​ល្អ​បំផុត​មួយ​នៅ​គ្រប់​សម័យកាល។ គាត់​បាន​កសាង​ភាព​ល្បីល្បាញ​របស់​គាត់​តាមរយៈ​ស្នាដៃ​រឿង​ប្រលោមលោក War and Peace និង Anna Karenina។ លើស​ពី​នេះ គាត់​ក៏​និពន្ធ​សៀវភៅ​ប្រភេទ​ពាក់​កណ្ដាល​ជីវប្រវត្តិ រឿង​ប្រឌិត តែង​រឿង​ល្ខោន និង​សរសេរ​អត្ថបទ​បែប​ទស្សនវិជ្ជា​ផង​ដែរ។ ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​របស់​លោក Tolstoy ចំនួន​១០​ឃ្លា ដែល​ពោរពេញ​ដោយ​អត្ថន័យ​អប់រំ៖

) «លក្ខខណ្ឌ​ដំបូង​បំផុត​មួយ​នៃ​សេចក្ដី​សុខ​គឺ​ទំនាក់ទំនង​រវាង​មនុស្ស​និង​ធម្មជាតិ​មិន​គួរ​បែកបាក់​នោះ​ឡើយ។»

) «សិល្បៈ​មិនមែន​ជា​សិប្បកម្ម​នោះ​ទេ វា​គឺជា​ការ​បញ្ជូន​ទៅវិញទៅមក​នូវ​អារម្មណ៍​ដែល​សិល្បករ​បាន​ទទួល​បទពិសោធន៍។»

) «គ្រប់​គ្នា​គិត​ចង់​ផ្លាស់ប្ដូរ​ពិភពលោក តែ​គ្មាន​នរណា​ម្នាក់​គិត​ចង់​ផ្លាស់ប្ដូរ​ខ្លួនឯង​នោះ​ឡើយ។»

) «បើ​អ្នក​តាម​ស្វែងរក​ភាព​ល្អឥតខ្ចោះ នោះ​អ្នក​នឹង​មិន​ចេះ​ស្កប់ស្កល់​នោះ​ឡើយ។»

) «ពួក​យើង​អាច​ដឹង​ត្រឹម​ថា​ពួក​យើង​មិន​ដឹង​អ្វី​ទាំងអស់។ ហើយ​វា​គឺជា​កម្រិត​ខ្ពស់​បំផុត​នៃ​បញ្ញា​របស់​មនុស្ស។»

) «ជីវិត​មួយ​ដែល​ស្ងប់ស្ងាត់​និង​ដាច់​តែ​ឯង​នៅ​ក្នុង​ទី​ជនបទ ជាមួយ​នឹង​ភាព​ដែល​អាច​ទៅ​រួច​ក្នុង​ការ​ធ្វើ​ជា​មនុស្ស​ដែល​មាន​ប្រយោជន៍​ទៅលើ​មនុស្ស​ដែល​ងាយស្រួល​នឹង​ធ្វើ​ល្អ​ដាក់ និង​មនុស្ស​ដែល​មិន​ស៊ាំ​នឹង​ការ​ដែល​បាន​ធ្វើ​បែបនេះ​ដាក់​ពួកគាត់ បន្ទាប់​មក​ធ្វើ​ការងារ​ដែល​សង្ឃឹម​ថា​នឹង​អាច​ផ្ដល់​ប្រយោជន៍​មួយ​ចំនួន រួច​ហើយ​សម្រាក ធម្មជាតិ សៀវភៅ ចម្រៀង និង​ក្ដី​ស្រឡាញ់​សម្រាប់​អ្នក​ជិតខាង នេះ​ហើយ​គឺជា​ទស្សន​របស់​ខ្ញុំ​ចំពោះ​សេចក្ដី​សុខ។»

) «នៅ​ពេល​អ្នក​ស្រឡាញ់​នរណា​ម្នាក់ អ្នក​ស្រឡាញ់​គេ​ជា​គេ មិនមែន​ជា​មនុស្ស​ដែល​អ្នក​ចង់​ឲ្យ​គេ​ទៅ​ជា​បែប​ណាមួយ​នោះ​ឡើយ។»

) «គ្រប់​ភាព​ផ្សេងៗ​គ្នា​ទាំងអស់ គ្រប់​ភាព​ទាក់ទាញ​ទាំងអស់ គ្រប់​ភាព​ស្រស់​ស្អាត​ទាំងអស់​នៅ​ក្នុង​ជីវិត​ផ្សំផ្គុំ​ដោយ​ពន្លឺ​និង​ភាព​ងងឹត។»

) «អ្នក​ដែល​រឹងមាំ​បំផុត​ក្នុង​ចំណោម​អ្នក​ប្រយុទ្ធ​ទាំងអស់​គឺជា​ពេលវេលា និង​ភាព​អត់ធ្មត់។»

១០) «សេចក្ដី​សុខ​មិន​អាស្រ័យ​នៅ​លើ​របស់​ខាងក្រៅ​នោះ​ទេ តែ​អាស្រ័យ​នៅ​លើ​របៀប​ដែល​អ្នក​សម្លឹង​មើល​ពួក​វា។»

ដោយ៖ ស្រីពៅ

X
5s