ប្រទេសទាំង៨ ដែលពិបាកចូលជាពលរដ្ឋពេញសិទ្ធិ ជាងគេក្នុងពិភពលោក
មនុស្សមួយចំនួនចង់ក្លាយជាពលរដ្ឋចង់ក្លាយជាពលរដ្ឋនៃប្រទេសនោះពិតជាពិបាកណាស់ ដោយប្រទេសខ្លះមានការរៀបចំប្រៀបដូចជាការប្រកួតកីឡាអូឡាំពិកដើម្បីក្លាយជាពលរដ្ឋពេញច្បាប់។ នេះជាប្រទេសទាំង៨ដែលចង់ក្លាយជាពលរដ្ឋពេញសិទ្ធិពិតជាពិបាក៖
១) ប្រទេសវ៉ាទីកង់
ជាមួយនឹងអ្នកស្រុករស់នៅ ៨០០នាក់និងប្រជាពលរដ្ឋ៤៥០នាក់ ទីក្រុងវ៉ាទីកង់ជាប្រទេសមួយដែលតូចនៅលើផែនដី ដែលមានគោលការណ៍ចូលជាសញ្ញាតិដែលពិបាកជាងគេ។
នេះបើយោងតាមបណ្ណាល័យសភា (Library of Congres)អ្នកអាចក្លាយជាពលរដ្ឋពេញសិទ្ធបានថា ប្រសិនបើអ្នកកំពុងរស់នៅក្នុងទីក្រុងនេះ ឬអ្នកជាតំណាងអ្នកការទូត The Holy See ឬត្រូវរស់នៅក្នុងប្រទេសប្រទេសវ៉ាទីកង់ ដោយសារតែអ្នកមានឈ្មោះផ្លូវការ ឬត្រុវចូលក្នុងព្រះវិហារកាតូលិកដើម្បីអោយគេជាពលរដ្ឋពេញសិទ្ធិ និងអាចរស់នៅក្នុងប្រទេសបាន។
២) ប្រទេសលិកតិនស្តាញ
ប្រទេសលិកតិនស្តាញជាប្រទេសមួយតូច ហើយជាប្រទេសដែលមានភ្នំនៅចន្លោះប្រទេសអូទ្រីស និងប្រទេសស្វីល ដែលមានចំនួនប្រជាជនក្រោម ៤០ ០០០នាក់។
ប្រសិនបើអ្នកចង់ក្លាយជាពលរដ្ឋមួយនៅក្នុងប្រទេស អ្នកត្រូវតែរស់នៅប្រទេសនេះយ៉ាងហោចណាស់៣០ឆ្នាំ។ ប្រសិនបើអ្នកចង់រៀបការជាមួយពលរដ្ឋលិកតិនស្តាញនេះ និងរស់នៅក្នុងប្រទេសនេះយ៉ាងតិច៥ឆ្នាំកំឡុងពេលដែលគេរៀបការ។
៣) ប្រទេសប៊ូតង់
ប៉ូតង់គឺជាប្រទេសដាច់ស្រយាលមួយ ដោយប្រទេសមួយនេះមិនបើកចំហការធ្វើទេសចររហូតដល់ឆ្នាំ ១៩៧៤ ហើយមានការត្រួតពិនិត្រតឹងតែងទៅលើការចូលមកក្នុងប្រទេសនេះរហូតដល់បច្ចុប្បន្ន។
ដើម្បីក្លាយជាពលរដ្ឋពេញសិទ្ធិ ឪពុកម្ដាយត្រូវតែជាជនជាតិនេះ ប៉ុន្តែប្រសិនបើមានតែឪពុកឬម្ដាយ អ្នកត្រូវសុំចុះឈ្មោះចូលជាសញ្ញាតិក្រោយពីរស់នៅក្នុងប្រទេសប៊ូតង់បន្ទាប់ពីអ្នករស់នៅ
សម្រាក់អ្នកដែលមិនមានឪពុកម្ដាយដែលធ្វើការក្នុងជួររដ្ឋាភិបាល អ្នកត្រូវការដាក់ពាក្យស្នើសុំចូលសញ្ជាតិបន្ទាប់ពីរស់នៅទីនោះបាន២០ឆ្នាំ រហូតទាល់តែអ្នកគោរពតាមការទាមទាររបស់ប្រទេសនេះ។ បើទោះបីជាអ្នកត្រូវតាមការទាមទារហើយក៏ដោយ អ្នកអាចនឹងត្រូវគេដកសិទ្ធចេញបានដែរ។
៤) ប្រទេសកាតា
ប្រសិនបើឪពុករបស់អ្នកមិនមែនជាជនជាតិកាតា នោះអ្នកក៏មិនអាចក្លាយជាជនជាតិកាតាដែរ បើទោះបីជាអ្នកមានម្តាយជាជនជាតិនេះក៏ដោយ នេះបើយោងតាមកាសែតដូហា(Doha News)។
ប្រសិនបើអ្នកជាអ្នកស្រុកស្របច្បាប់នៃប្រទេសកាតាសម្រាប់ការរស់នៅអស់រយ:ពេល២៥ឆ្នាំដោយមិនចាក់ចេញពីប្រទេសនេះរយៈពេល២ខែ អ្នកអាចស្នើសុំចូលជាសញ្ជាតិនេះបាន។
គួរបញ្ជាក់ផងដែរថាកាតាទទួលប្រជាជនបរទេសតែ៥០នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ។
៥) ប្រទេសអេមីរ៉ាត អារ៉ាបរួម
ប្រទេសអេមីរ៉ាត អារ៉ាបរួម អនុញ្ញាតិឲ្យអ្នកអាចក្លាយជាពលរដ្ឋពេញសិទ្ធិម្នាក់បាន ប្រសិនបើអ្នកបានរស់នៅស្របច្បាប់ក្នុងអេមីរ៉ាតអស់រយ:ពេល៣០ឆ្នាំ។
ច្បាប់នៃសហព័ន្ធទាំង ១៧ (Federal Law No. 17) បង្ហាញថា ប្រសិនអ្នកជាពលរដ្ឋអារ៉ាបដែលមកពីអូម៉ង់, កាតា, ឬក៏បារ៉ែន អ្នកអាចក្លាយជាពលរដ្ឋពេញសិទ្ធិបន្ទាប់ពីរយ:ពេល៣ឆ្នាំនៃការស្នាក់នៅក្នុងប្រទេសនេះ។ ហើយចំពោះជនជាតិអារ៉ាប់ដែលមកពីប្រទេសផ្សេងទៀតគឺមានសិទ្ធិក្លាយជាពលរដ្ឋពេញលេញសម្រាប់រយ:ពេល៧ឆ្នាំនៃការតាំងទីលំនៅ នៅក្នុងប្រទេសអេមីរ៉ាត អារ៉ាបរួម។
ថ្មីៗនេះ ស្រ្តីសញ្ញាតិប្រទេសនេះដែលរៀបការជាមួយជនបរទេស មិនអាចផ្ដល់សញ្ញជាតិរបស់ខ្លួនទៅកាន់កូនបានឡើយ នេះបើយោងតាមរបាយការណ៍របស់ UN។ ក្នុងច្បាប់ឆ្នាំ២០១១ កូនរបស់ពួកគេអាចស្នើសុំចូលសញ្ជាតិនេះទាល់តែពួកគេអាយុ១៨ឆ្នាំ
៦) ប្រទេសកូវ៉ែត
នេះបើយោងតាមច្បាប់ស្តីពីសញ្ញាតិឆ្នាំ១៩៩៩ (Nationality Law of 1999)បន្ទាប់ពីការរស់នៅក្នុងប្រទេសកូវ៉ែតរយ:ពេល២០ឆ្នាំ និង១៥ឆ្នាំនៃប្រជាជនប្រទេសអារ៉ាបផ្សេងទៀត អ្នកអាចត្រូវបានផ្តល់សិទ្ធជាសញ្ញាតិកូវ៉ែត។
បើយោងតាមច្បាប់សញ្ជាតិ (Nationality Law) ដែលចែងថាប្រពន្ធរបស់បុរសដែលជាជនជាតិកូវ៉ែតអាចទទួលបានសញ្ញាតិនេះបន្ទាប់ពីរៀបការបានរយៈពេល ១៥ឆ្នាំ។
៧) ប្រទេសស្វីស
ដើម្បីរស់នៅក្នុងប្រទេសនេះបានដោយក្លាយជាពលរដ្ឋពេញសិទ្ធិអ្នកត្រូវរស់នៅក្នុងប្រទេសនេះ១០ឆ្នាំ នឹងត្រូវមានការអនុញ្ញាតការងារណាមួយដែលគេហៅថា C permit។
C permit ដែលអនុញ្ញាតិឲ្យអ្នកអាចរស់នៅនិងធ្វើការក្នុងប្រទេសនេះ ទាមទាររយៈពេល៥ឆ្នាំជាពលរដ្ឋរបស់នៅក្នុងប្រទេសស្វីសសម្រាប់ជនជាតិអ៊ឹរ៉ុប សញ្ជាតិអាមេរិក កាណាដា។ ហើយតម្រូអោយមានទីលំនៅបន្តរយ:ពេល៥ឆ្នាំសម្រាប់ជនជាតិនៃសហគមន៍អឺរ៉ុប ក៏ដូចជាប្រជាជនដែលមកពីបណ្តាសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប, ពលរដ្ឋអាមេរិក, ហើយនិងពលរដ្ឋកាណាដា។ មនុស្សផ្សេងទៀតត្រូវមានដូចនោះទើបមានសិទ្ធិទទួលបាន។
៨) ប្រទេសចិន
ច្បាប់ស្តីពីសញ្ញាតិនៃប្រជាធិបតេយ្យប្រជាមានិតចិន (Nationality Law of the People's Republic of China) អនុញ្ញាតឲ្យជនបរទេសក្លាយជាពលរដ្ឋពេញសិទ្ធិ ប្រសិនបើនរណាម្នាក់ មានសាច់ឈាម ឬសាច់ញ្ញាតិជាពលរដ្ឋចិនដែលរស់នៅក្នុងប្រទេសចិន ឬក៏មានហេតុផលស្របច្បាប់ផ្សេងទៀត។
ប្រសិនបើអ្នកមិនមានសាច់ឈាមដែលរស់នៅប្រទេសចិន អ្នកអាចនឹងលំបាកខ្លាំងក្នុងការក្លាយជាជនជាតិចិន៕
ដោយ៖ ជា ធារិទ្ធ
ប្រភព៖ www.businessinsider.com