សម្ដី​ដែលមានអត្ថន័យស៊ីជម្រៅចំនួន​ ១១​ឃ្លា ដែល​អ្នក​គួរ​យក​ទៅ​រិះគិត​



Issac Asimov បាន​និយាយ​ថា «ជ្រុង​មួយ​ដ៏​គួរឲ្យ​សង្វេគ​បំផុត​នៃ​ជីវិត​ឥឡូវ​នេះ​គឺ​វិទ្យាសាស្ត្រ​ប្រមូល​យក​ចំណេះដឹង​លឿន​ជាង​សង្គម​ប្រមូល​យក​បញ្ញា។» បើ​យើង​ងាក​មក​សង្កេត​ស្ថានភាព​ជាក់ស្ដែង​នៅ​ក្នុង​សង្គម​ឲ្យ​បាន​ស៊ីជម្រៅ នោះ​យើង​នឹង​ឃើញ​ថា​ទស្សន​មួយ​នេះ​របស់​គាត់​ពិត​ជា​ត្រឹមត្រូវ​ណាស់។ អ្វី​ដែល​យើង​ឃើញ​ថា​វិវឌ្ឍ​ទៅ​មុខ រីកចម្រើន​ទៅ​មុខ មិនមែន​សុទ្ធតែ​ជា​ការ​សម្គាល់​ថា​អ្វីៗ​កំពុងតែ​ឆ្ពោះ​ទៅ​រក​ភាព​ត្រឹមត្រូវ​នោះ​ទេ។ ជាក់ស្ដែង​នៅ​ពេល​ចំណេះដឹង​អំពី​ថាមពល​ត្រូវ​បាន​ស្វែងយល់​បន្ថែម ចំណេះដឹង​នេះ​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវ​មិន​ល្អ​ដែល​កើត​ជា​អាវុធ​ប្រល័យ​ជីវិត​ទៅវិញ។

ចំណេះដឹង​មិន​មាន​កំហុស​នោះ​ទេ តែ​អ្នក​ដែល​មាន​កំហុស​គឺជា​មនុស្ស​នេះ​ឯង។ ហេតុនេះ​ហើយ​នៅ​ពេល​ដែល​មនុស្ស​នៅ​ក្នុង​សង្គម​មិន​សូវ​មាន​បញ្ញា​មើល​ឃើញ​បាន​វែង​ឆ្ងាយ មើល​ឃើញ​ផលប្រយោជន៍​របស់​ខ្លួន​ជា​ធំ ប្រើប្រាស់​ចំណេះដឹង​ក្នុង​ផ្លូវ​មិន​ល្អ នោះ​សង្គម​នេះ​នឹង​ក្លាយ​ជា​គួរឲ្យ​សង្វេគ​ហើយ។ ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​សម្ដី​ចំនួន​១១​ឃ្លា ដែល​អ្នក​គួរ​យក​ទៅ​រិះគិត៖

) «ជ្រុង​មួយ​ដ៏​គួរឲ្យ​សង្វេគ​បំផុត​នៃ​ជីវិត​ឥឡូវ​នេះ​គឺ​វិទ្យាសាស្ត្រ​ប្រមូល​យក​ចំណេះដឹង​លឿន​ជាង​សង្គម​ប្រមូល​យក​បញ្ញា។» Issac Asimov

) «ហិង្សា​គឺជា​កន្លែង​ជ្រកកោន​ចុងក្រោយ​របស់​បំផុត​របស់​មនុស្ស​ដែល​អសមត្ថភាព។» Issac Asimov

) «អ្នក​នឹង​មិន​បាន​រៀន​អ្វី​ទាំងអស់​ពី​ជីវិត​បើ​អ្នក​គិត​ថា​អ្នក​ត្រូវ​រហូត​នោះ។» ជន​អនាមិក

) «អ្នក​មិន​អាច​ផ្លាស់ប្ដូរ​របៀប​ដែល​អ្នកដទៃ​ធ្វើ​ដាក់​អ្នក​ឬ​អ្វី​ដែល​ពួកគេ​និយាយ​អំពី​អ្នក​នោះ​ទេ។ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ផ្លាស់ប្ដូរ​របៀប​ដែល​អ្នក​ឆ្លើយតប​ចំពោះ​វា​វិញ។» មហាត្មៈគន្ធី

) «ក្រពះ​ដែល​ស្រេក​ឃ្លាន ហោប៉ៅ​ដែល​ទទេ និង​បេះដូង​ដែល​ឈឺចាប់ អាច​បង្រៀន​អ្នក​នូវ​មេរៀន​ដ៏​ល្អ​បំផុត​នៃ​ជីវិត។» ជន​អនាមិក

) «ខ្ញុំ​គ្រាន់តែ​ជា​ក្មេង​ម្នាក់​ដែល​មិន​ចេះ​ពេញវ័យ។ ខ្ញុំ​នៅ​តែ​សួរ​សំណួរ​ថា «យ៉ាង​ដូចម្ដេច» និង​«ហេតុអ្វី»។ មាន​ពេល​ខ្លះ ខ្ញុំ​ក៏​បាន​ស្វែងរក​ចម្លើយ​ឃើញ។» Stephen Hawking


) «មេរៀន​ដ៏​មាន​តម្លៃ​បំផុត​នៅ​ក្នុង​ជីវិត​មិន​អាច​បង្រៀន​បាន​នោះ​ទេ វា​ត្រូវ​តែ​ទទួល​ការ​ពិសោធន៍​ដោយ​ខ្លួនឯង។» Liam Payne

) «មនុស្ស​ដែល​ត្រូវ​បាន​ឃើញ​កំពុង​រាំ​ត្រូវ​បាន​គិត​ថា​ជា​មនុស្ស​ឆ្កួត​ដោយ​មនុស្ស​ដែល​មិន​អាច​ឮ​ចម្រៀង​បាន។» Friedrich Nietzsche

) «ជីវិត​ប្រៀប​បាន​នឹង​ខ្ទឹមបារាំង។ អ្នក​បក​ម្ដង​មួយ​ស្រទាប់ៗ ហើយ​មាន​ពេល​ខ្លះ​អ្នក​ក៏​ជូត​ទឹកភ្នែក។» Carl Sandburg

១០) «អ្វី​ដែល​នៅ​ខាងក្រោយ​យើង និង​អ្វី​ដែល​នៅ​ខាងមុខ​យើង គឺជា​រឿង​តូចតាច​បើ​ធៀប​នឹង​អ្វី​ដែល​នៅ​ក្នុង​ខ្លួន​យើង។» Henry David Thoreau

១១) «គ្រប់​គ្នា​នៅ​លើ​ពិភពលោក​កំពុងតែ​ស្វែងរក​សេចក្ដី​សុខ ហើយ​វា​មាន​វិធី​យ៉ាង​ប្រាកដ​មួយ​ក្នុង​ការ​រក​វា​ឃើញ ហើយ​វា​គឺជា​ការ​គ្រប់គ្រង​ការ​គិត​របស់​ខ្លួនឯង។ សេចក្ដី​សុខ​មិនមែន​ស្ថិត​នៅ​លើ​ស្ថានភាព​នៅ​ខាងក្រៅ​នោះ​ទេ តែ​វា​ស្ថិត​នៅ​លើ​ស្ថានភាព​នៅ​ខាងក្នុង។» Dale Carnegie

ដោយ៖ ស្រីពៅ

X
5s