សម្ដីចំនួន៨ឃ្លា ដែលអាចឲ្យអ្នកយល់ពីអនុភាពនៃភាពស្ងប់ស្ងាត់
ស្ងប់ស្ងាត់ប្រសើរជាងសម្ដីឥតបានការ។ មនុស្សដែលមិនធ្លាប់ស្ងប់ស្ងាត់ពិតប្រាកដទេ នោះពួកគេមិនបានយល់ពីអនុភាពនៃភាពស្ងប់ស្ងាត់នោះឡើយ។ នៅក្នុងភាពស្ងប់ស្ងាត់គឺជាចម្លើយដែលអ្នកតាមស្វែងរក។ នៅក្នុងភាពស្ងប់ស្ងាត់គឺជាប្រភពនៃកម្លាំងខ្លាំងក្លា និងសន្តិភាពផ្លូវចិត្ត។ អត្ថបទថ្ងៃនេះបានចងក្រងនូវសម្ដីចំនួន៨ឃ្លា ដែលអាចឲ្យអ្នកយល់ពីអនុភាពនៃភាពស្ងប់ស្ងាត់៖
១) «ភាពស្ងប់ស្ងាត់គឺជាប្រភពនៃកម្លាំងខ្លាំងក្លា។» ឡៅជឺ
២) «ខ្ញុំគិត៩៩ដងតែមិនអាចគិតឃើញអ្វីចេញ។ ពេលខ្ញុំឈប់គិត មុជជ្រៅចូលក្នុងភាពស្ងប់ស្ងាត់ ហើយការពិតក៏បានមករកខ្ញុំ។» អាល់ប៊ឺត អាញស្តាញ
៣) «ការព្យាបាលដ៏ល្អបំផុតសម្រាប់រាងកាយគឺជាចិត្តដែលស្ងប់ស្ងាត់។» Napoleon Bonaparte
៤) «រៀនបង្កើតភាពជិតស្និទ្ធជាមួយនឹងភាពស្ងប់ស្ងាត់ដែលនៅក្នុងខ្លួនរបស់អ្នក ហើយដឹងថាអ្វីៗនៅក្នុងជីវិតសុទ្ធតែមានគោលដៅរបស់វា។ វាគ្មាននូវកំហុស គ្មាននូវភាពចៃដន្យ រាល់ហេតុការណ៍ទាំងអស់សុទ្ធតែជាការប្រទានពរដែលត្រូវបានផ្ដល់ឲ្យយើងដើម្បីរៀនសូត្រ។» Elisabeth Kubler-Ross
៥) «សេចក្ដីស្លាប់ប្រហែលជាភាពស្រស់ស្អាតខ្លាំងហើយ។ ទម្រេតខ្លួននៅលើដីពណ៌ប្រផេះដ៏ទន់ ជាមួយនឹងស្មៅបក់ល្វើយៗនៅពីលើក្បាល ហើយស្ដាប់ភាពស្ងប់ស្ងាត់។ មិនមានម្សិលមិញ ហើយមិនមានថ្ងៃស្អែក។ ភ្លេចពេលវេលា អភ័យទោសឲ្យជីវិត និងមានភាពសន្តិសុខ។» Abraham Lincoln
៦) «ភាពស្ងប់ស្ងាត់គឺជាចម្រៀងសម្រាប់បណ្ឌិត។» សុភាសិតទួរគី
៧) «នៅពេលអ្នកចាស់ទុំ អ្នកនឹងដឹងថាភាពស្ងប់ស្ងាត់មានភាពខ្លាំងក្លាជាងបកស្រាយពីហេតុផលរបស់អ្នក។» ជនអនាមិក
៨) «ជនដែលគួរឲ្យគ្រោះថ្នាក់បំផុតគឺជាជនដែលចាំស្ដាប់ គិតហើយសង្កេត។» Bruce Lee
ដោយ៖ ស្រីពៅ