សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ចប្រចាំ​សប្ដាហ៍ ក្នុងប្រទេសកម្ពុជា​



ដើម​សប្ដាហ៍​នេះ​ Bizkhmer សូម​ចែក​រំលែក​នូវ​ព្រឹត្តិការណ៍​ព័ត៌មាន​សេដ្ឋកិច្ច​សំខាន់ៗ​ដែល​កំពុង​តែ​មាន​ឥទ្ធិពល និង​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន ដើម្បី​ជា​ជំនួយ​ដល់​លោកអ្នក​ក្នុង​ការ​សម្រេច​ចិត្ត​លើ​មុខ​ជំនួញ។ ខាង​ក្រោម​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ព័ត៌មាន​សំខាន់ៗ​ចំនួន​៥​ពី​ស្ថាប័ន​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ 

ទី១៖ កាល​ពី​ថ្ងៃ​ទី​០៤ ខែ​តុលា ឆ្នាំ​២០១៩ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចេញ​ផ្សាយ​អំពី កម្ពុជា​ប្រមូល​ពន្ធ​បាន​ជាង​ ៤,៥ ​ពាន់​លាន​ដុល្លារ​ នៅក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំនេះ៖ រដ្ឋាភិបាល​បាន​រក​ចំណូល​ពី​ការប្រមូល​ពន្ធគយ និង​ពន្ធដារ​បាន​ប្រមាណ​ ៤ ៥៦៧ ​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០១៩ នេះ​។ យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធអាករ​គ្រប់​ប្រភេទ​បាន ២ ១៨៣ លាន​ដុល្លារ ខណៈ​លោក​នាយករដ្ឋមន្ត្រី​បានប្រកាស​ថា ការប្រមូល​ពន្ធគយ​ក្នុង​រយៈពេល​នេះ​មាន​ចំនួន ២ ៣៨៤ លាន​ដុល្លារ​អាមេរិក​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ទី២៖ មួយ​វិញ​ទៀត យោង​តាម​កាសែត​កោះ​សន្តិភាព កាល​ពី​ថ្ងៃ​ទី​០៤ ខែ​តុលា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ADB៖ កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​នេះ​៧​ភាគរយ ខណៈ​ឆ្នាំ​ក្រោយ​នឹង​អាច​ធ្លាក់​មក​ត្រឹម​៦,៨​ភាគរយ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB បាន​ចេញ​របាយការណ៍​ថ្មី​មួយ​និយាយ​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩​នេះ ដោយ​បញ្ជាក់​ថា​នឹង​សម្រេច​បាន ៧​ភាគរយ ហើយ​ឆ្នាំ ២០២០ ខាង​មុខ​នឹង​មាន​កំណើន​ចុះ​ថយ​បន្តិច​គឺ​អាច​ត្រឹម ៦,៨​ភាគរយ។ តែ​យ៉ាងណា​ក៏​ដោយ ដើម្បី​ឲ្យ​សម្រេច​នូវ​កំណើន​នេះ​កម្ពុជា​ត្រូវ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ផង​ដែរ ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ទី៣៖ យោង​តាម​សារព័ត៌មាន​ Dap News កាល​ពី​ថ្ងៃ​ទី០៣ ខែ​តុលា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី KW Cambodia និង​ក្រុម​អចលនទ្រព្យ​ជប៉ុន ចុះ MOU លើ​គម្រោង​វិនិយោគ​ រាប់​សិប​លាន​ដុល្លារ​នៅ​កម្ពុជា៖ ក្រុមហ៊ុន​អចលនទ្រព្យ ដ៏​ល្បី​របស់​អាមេរិក នៅ​កម្ពុជា Keller Williams Cambodia បាន​ចុះ​អនុស្សារណៈ យោគយល់​គ្នា(MOU)​ជា​មួយ​ក្រុមហ៊ុន អចលនទ្រព្យ ដ៏​ធំ​របស់​ជប៉ុន CIP ដើម្បី​សហការ​គ្នា​លើ​គម្រោង វិនិយោគ​សាងសង់​បុរី និង​ខុនដូ ដែល​មានទំហំ រាប់​សិប​លានដុល្លារ នៅ​កម្ពុជា នាចុងឆ្នាំ២០២០ ខាងមុខ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ទី៤៖ កាល​ពី​ថ្ងៃ​ទី០៣ ខែ​តុលា ឆ្នាំ​២០១៩ កាសែត​រស្មី​កម្ពុជា​បាន​ចេញ រយៈពេល២២ឆ្នាំ ទំហំ​ពាណិជ្ជកម្ម​ រវាង ប្រទេស​កូរ៉េ និង​កម្ពុជា មាន ការ កើន​ឡើង​ពី ៥៤លានដុល្លារ ហូត​ដល់ ៩៧០លានដុល្លា៖ ស្ថាន​ទូត​កូរ៉េ ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​រៀបចំ​ប្រារព្ធ​នូវ​ទិវា​បុណ្យជាតិ សាធារណរដ្ឋ​កូរ៉េ ( The National Day of Republic of Korea (ROK) reception) កាល​ពី​យប់​ថ្ងៃពុធ ទី២ តុលា​ ២០១៩ នៅ​សណ្ឋាគារ​សូហ្វីតែល ភ្នំពេញ ភូគីត្រា រួម​ជាមួយ​ពិព័រណ៍​តាំង​បង្ហាញ​ផលិតផល​កសិឧស្សាហ៍កម្ម​ដ៏​មាន​គុណភាព បំផុត​នៅ​ប្រទេស​កូរ៉េ Agri-Food Korea 2019 ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ទី៥៖ សារព័ត៌មាន​Property area កាល​ពី​ថ្ងៃ​ទី​០៤ ខែ​តុលា​ ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​ពី ដើមខែ​តុលា​ CDC​ អនុម័ត​គម្រោង​វិនិយោគ​ចំនួន៣​ មាន​ទឹកប្រាក់​ជាង​ ១៥លាន​ដុល្លារ៖ ដើមខែ​តុលា​នេះ​ រដ្ឋាភិបាល​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC​) បាន​អនុម័ត​ជា​ផ្លូវការ​នូវ​ម្រោ​ង វិនិយោគ​លើ​រោងចក្រ​កាត់ដេរ​ និង​រោងចក្រ​ផលិត​កាបូប​ចំនួន​៣ មាន​ទឹកប្រាក់​ចំនួន​ជាង​ ១៥,៤​ លាន​ដុល្លារ​អាមេរិក​ដែល​មាន​ទីតាំងនៅ​ភ្នំពេញ​ និង​ខេត្ត​កំពង់ស្ពឺ​៕ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s