៦ជំហាន ដើម្បីឲ្យអាជីពការងាររបស់អ្នកដូចទៅនឹងមហាសេដ្ឋី និង CEO
មិនថាអ្នកជានិស្សិតវ័យក្មេងដែលទើបតែចាប់ផ្តើមអាជីពរបស់អ្នកឬកំពុងមានអារម្មណ៍ចង់ឈប់សម្រាកលំហែកាយអីនោះទេ អាថ៍កំបាំងនសការអភិវឌ្ឍចំណេះដឹងគឺការគ្រប់គ្រងទិសដៅនៃមុខរបរអាជីពរបស់អ្នក។ ភាពជោគជ័យក្នុងមុខរបរឬអាជីពការងាររបស់អ្នកផ្ដើមចេញពីការចេះចាត់ទុកខ្លួនឯងជានាយកប្រតិបត្តិ (CEO) និងធ្វើសកម្មភាពដូចមហាសេដ្ឋី។ ខាងក្រោមនេះជាជំហាន ៦យ៉ាងដែលអាចឲ្យអ្នកក្លាយជា CEO ក្នុងអាជីពការងាររបស់អ្នក ហើយនិងធ្វើការដូចមហាសេដ្ឋី៖
១) នាយកប្រតិបត្តិ (CEO) ចេះធ្វើការសម្រេចចិត្ត
នាយកប្រតិបត្តិម្នាក់គួរតែធ្វើការសម្រេចចិត្តសំខាន់ទៅលើការទទួលយកព័ត៌មាន ការជ្រើសរើសព័ត៌មានថាពិតឬអត់ និងការទទួលយកការយល់ស្រប និងបដិសេធលើព័ត៌មានណាមួយ។ នេះហើយជាអ្វីដែលនាយកប្រតិបត្តិនៃក្រុមហ៊ុននីមួយៗគួរដឹងឲ្យបានច្បាស់លាស់ ជាពិសេសធ្វើការសម្រេចចិត្តពិចារណាឲ្យបានត្រឹមត្រូវ មុននឹងឆ្លើយតបឬធ្វើការសម្រេចចិត្ត។ ជានាយកប្រតិបត្តិត្រូវចេះធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវដោយផ្អែកលើចំណេះដឹង បទពិសោធន៍ និងព័ត៌មានផ្សេងៗ។
២) នាយកប្រតិបត្តិមានការពិចារណាក្នុងរយៈពេលវែងនិងខ្លី
យើងពិតជាដឹងយ៉ាងច្បាស់ហើយថាអ្វីៗអាចនឹងកើតឡើងបានភ្លាមៗគ្រប់ពេលវេលាទាំងអស់ហើយអាចក្លាយជាគ្រោះថ្នាក់ឬជាលាភសំណាង។ ដូច្នេះ CEO ម្នាក់ត្រូវរក្សាគោលជំហរឲ្យរឹងមាំនៅពេលបច្ចុប្បន្ន ឬកំឡុងពេលប្រឈមមុខទៅនឹងហានិភ័យនាពេលអនាគតជាមួយនឹងអារម្មណ៍នៃការរង់ចាំ។ ត្រូវដឹងពីរបៀបនៃការរៀបចំយុទ្ធសាស្រ្តនៅទីនេះ ពេលនេះឬខាងមុខនេះជាអ្វីដែលនាយកប្រតិបត្តិគួរតែធ្វើ ប្រសិនបើមិនចង់មានហានិភ័យកើតឡើងនាពេលខាងមុខ។
៣) នាយកប្រតិបត្តិបន្តរៀននិងអភិវឌ្ឍជំនាញថ្មីៗ
វាអាចនឹងងាយនឹងបរាជ័យ ប្រសិនបើខ្វះចំណេះដឹងឬជំនាញពិតប្រាកដរបស់អ្នក។ ប្រាកដណាស់ថាដែលកាលពីពេលនោះការគ្រប់គ្រងលើអាជីពគឺមានអត្ថប្រយោជន៍ណាស់។ នេះមានន័យថាការរៀន ការអភិវឌ្ឍជំនាញបច្ចេកទេស ឬជំនាញទន់ វាដូចទៅនឹងការទំនាក់ទំនងដែលនាយកប្រតិបត្តិធ្វើ។ល។
៤) នៅជុំវិញនាយកប្រតិបត្តិពោរពេញដោយមនុស្សឆ្លាតនិងដំបូន្មានរបស់ពួកគេ
ប្រសិនអ្នកមានមនុស្សជំនិតនោះអ្នកនឹងកាន់តែរីកចម្រើន ហើយក្រុមហ៊ុនរបស់អ្នកប្រាកដជាអាចឈានឆ្ពោះទៅមុខលឿនជាមិនខាន។ នេះមានន័យថានាយកប្រតិបត្តិគួរតែស្គាល់ទេពកោសល្យនិងចរិតលក្ខណរបស់ខ្លួនឲ្យបានច្បាស់លាស់ ហើយវាជាការដែលសំខាន់កាលណាវាជាការជ្រើសរើសនរណាម្នាក់ដែលនៅជុំវិញខ្លួនយើងផ្ទាល់ដោយត្រូវបានខ្លួនយើងទុកចិត្ត។ ដូចនេះ ជាយកប្រតិបត្តិក្ដីឬអ្នកមានអាជីពការងារក្ដី ការមានមនុស្សជំនិតឬអ្នកប្រឹក្សានៅជិតខ្លួនគឺសំខាន់ខ្លាំងណាស់។
៥) នាយកប្រតិបត្តិម្នាក់ត្រូវចេះនិយាយថា ទេ
មានពេលខ្លះអ្នកត្រូវនិយាយថា យល់ព្រម ទៅលើអ្វីមួយ ហើយពេលខ្លះទៀតត្រូវនិយាយថា ទេ ទៅលើអ្វីមួយផ្សេងទៀត។ ត្រូវហ៊ាននិយាយថា ហើយអ្នកត្រូវធានាថាកាលវិភាគរបស់អ្នកត្រូវបានកាត់ចេញហើយអាទិភាពរបស់អ្នកត្រូវបានកំណត់ដែលអាចការពារពីភាពមួម៉ៅរបស់អ្នកបាន ឬក៏អ្វីៗផ្សេងទៀតមិនអាចសមស្របទៅតាមចិត្តរបស់អ្នកនោះទេ។ អ្នកមានពេលរវល់ខ្លាំងណាស់ ដោយមិនមែនចាំតែជួយអ្នកដទៃគ្រប់រឿងនោះទេ។
៦) នាយកប្រតិបត្តិម្នាក់ត្រូវមានភាពអំណត់តស៊ូនិងចេះដោះស្រាយជម្លោះ
អ្នកដឹកនាំទាំងអស់ត្រូវហ៊ានប្រឈមមុខនឹងបញ្ហាគ្រប់សព្វបែបយ៉ាង។ ការចេះដោះស្រាយជំម្លោះគឺជាជំនាញដែលនាយកប្រតិបត្តិត្រូវមានជាចាំបាច់ដែលមាននៅក្នុងអាជីពរបស់ពួកគេ។ ដូច្នេះមិនថាអ្នកជាសហគ្រិនឬមានអាជីពការងារនោះទេ អ្នកកំពុងរីកចម្រើនដែលជាគន្លឹះនៃជំហានបន្ទាប់និងគ្រប់ជំហានបន្ទាប់ពីនោះត្រូវបានរកឲ្យឃើញដើម្បីក្លាយជានាយកប្រតិបត្តិនៃអាជីពផ្ទាល់ខ្លួនរបស់អ្នក៕
ដោយ៖ ធារិទ្ធ
ប្រភព៖ www.entrepreneur.com