សម្ដីដកស្រង់ជាមួយនឹងសុភាសិតចំនួន ៨ ដែលនិយាយអំពីតម្លៃនៃការសើចនៅក្នុងជីវិត
មានសម្ដីមួយឃ្លាបានលើកឡើងថា «បញ្ហាមិនមែនជាបញ្ហានោះទេ។ បញ្ហាគឺជាឥរិយាបថរបស់អ្នកទៅលើបញ្ហា។» ដើរទៅដល់ដំណាក់កាលមួយនៃជីវិត អ្នកនឹងរកឃើញថា ការសើចគឺជាវិធីដ៏ល្អបំផុតក្នុងការប្រឈមមុខនឹងជីវិត។ នៅក្នុងជីវិត មានរឿងជាច្រើនដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងនោះទេ។ រឿងទាំងនេះសុទ្ធតែបង្រៀនអ្នកឲ្យចេះប្រលែងចោល រឹងមាំសារជាថ្មី មានឯករាជ្យទៅលើខ្លួនឯង និងមិនជាប់ជំពាក់នឹងវាតទៅទៀតឡើយ។ មិនថាមានរឿងអ្វីកើតឡើង ជីវិតនៅតែដើរទៅមុខជានិច្ច អ្វីៗសុទ្ធតែជាមេរៀន ដូច្នេះហើយអ្នកមិនគួរជាប់គាំងនៅតែមួយកន្លែងយូរពេកនោះទេ។
ខាងក្រោមនេះគឺជាសម្ដីដកស្រង់ជាមួយនឹងសុភាសិតចំនួន៨ ដែលនិយាយអំពីតម្លៃនៃការសើចនៅក្នុងជីវិត៖
១) «ការសើចគឺជាអាវុធដ៏អស្ចារ្យបំផុតដែលយើងមាន ហើយដែលយើងជាមនុស្សប្រើប្រាស់វាបានតិចបំផុត។» Mark Twain
២) «ការសើចក្អាកក្អាយរបស់ក្មេងគឺជាពន្លឺរបស់ផ្ទះ។» សុភាសិតអាហ្វ្រិក
៣) «ផ្ទះដែលមិនមានឆ្កែ ឆ្មា ឬកូនក្មេងតូចៗ គឺជាផ្ទះដែលមិនមានភាពរីករាយឬសំណើចនោះឡើយ។» សុភាសិតស្កុតឡែន
៤) «ការសើចគឺជាឱសថដ៏ល្អបំផុត។» សុភាសិតបុរាណ
៥) «អ្នកនឹងមិនត្រូវបានគេដាក់ទោសពីការដែលបានធ្វើឲ្យមនុស្សស្លាប់ដោយសារសើចនោះទេ។» សុភាសិតចិន
៦) «ខ្ទមតូចមួយដែលសំណើចរស់នៅមានតម្លៃជាងវិមានដែលពោរពេញដោយទឹកភ្នែក។» សុភាសិតចិន
៧) «អ្នកអាចផ្លាស់ប្ដូរស្ថានការណ៍បានតាមរយៈការសើច។ បើអ្នកអាចរកឃើញសំណើចនៅក្នុងអ្វីៗបាន សូម្បីតែជាភាពក្រីក្រក៏ដោយ នោះអ្នកនឹងអាចឆ្លងកាត់វាបាន។» Bill Cosby
៨) «ថ្ងៃណាដែលមិនមាននូវសំណើចគឺជាថ្ងៃមួយដែលត្រូវបានខ្ជះខ្ជាយ។» អ្នកកំប្លែងសាក់ឡូ
ដោយ៖ ស្រីពៅ