សម្ដីចំនួន ១២ឃ្លា ដែលអាចផ្ដល់ឲ្យអ្នកនូវមេរៀនជីវិតដ៏មានតម្លៃ
Ralph Waldo Emerson បាននិយាយថា «ជីវិតគឺជាភាពបន្តបន្ទាប់គ្នានៃមេរៀន ដែលអ្នកត្រូវរស់នៅដើម្បីយល់ពីវា។» មិនថាគិត មិនថានិយាយ តែងស្រួលជាងការធ្វើ។ មានរឿងជាច្រើននៅក្នុងជីវិត គ្រាន់តែបានអានទ្រឹស្ដី មិនគ្រប់គ្រាន់ឲ្យអ្នកយល់ពីវានោះឡើយ។ មានរឿងខ្លះនៅពេលអ្នកបានអានហើយយកមកគិត អ្នកគិតថាអ្នកនឹងអាចធ្វើវាបាន ប៉ុន្តែនៅពេលអ្នកជួបវាជាក់ស្ដែង អ្នកបែរជាមិនអាចធ្វើវាបាន។ មានរឿងខ្លះអ្នកអានហើយយកមកគិតថាខ្លួនឯងមិនអាចធ្វើវាបាន តែផ្ទុយទៅវិញអ្នកបែរជាអាចធ្វើវាបាន។ បទពិសោធន៍នៅក្នុងជីវិត បើអ្នកមិនទាន់បានឆ្លងកាត់ជាក់ស្ដែងដោយខ្លួនឯងទេ នោះអ្នកនឹងមិនបានយល់ពីជម្រៅនៃការពិតរបស់វានោះឡើយ។
ថ្ងៃនេះយើងបានដកស្រង់នូវសម្ដីចំនួន១២ឃ្លា ដែលអាចផ្ដល់ឲ្យអ្នកនូវមេរៀនជីវិតដ៏មានតម្លៃបាន៖
១) «បញ្ហាមិនមែនជាបញ្ហានោះទេ។ បញ្ហាគឺជាឥរិយាបថរបស់អ្នកទៅលើវាប៉ុណ្ណោះ។» Captain Jack Sparrow
២) «គុកដ៏ធំបំផុតដែលមនុស្សយើងគឺជាភាពភ័យខ្លាចអំពីអ្នកដទៃគិត។» David Icke
៣) «មនុស្សទន់ជ្រាយមិនអាចអភ័យទោសបាននោះទេ ព្រោះការអភ័យទោសគឺជាឥរិយាបថរបស់មនុស្សរឹងមាំ។» មហាត្មៈគន្ធី
៤) «អ្នកមិនអាចឈានជើង២ដងចូលក្នុងទឹកស្ទឹងដដែលនោះទេ ព្រោះទឹកដទៃតែងហូរចូលមកជាបន្តបន្ទាប់ជានិច្ច។» Heraclitus
៥) «ម្សិលមិញខ្ញុំឆ្លាតវៃ ដូច្នេះហើយខ្ញុំចង់ផ្លាស់ប្ដូរពិភពលោក។ ថ្ងៃនេះខ្ញុំមានបញ្ញា ដូច្នេះខ្ញុំចង់ផ្លាស់ប្ដូរខ្លួនឯង។» Rumi
៦) «មានតែមនុស្សស្លាប់ប៉ុណ្ណោះដែលបានមើលឃើញទីបញ្ចប់នៃសង្គ្រាម។» ផ្លាតូ
៧) «បេះដូងដែលពោរពេញដោយសេចក្ដីស្រឡាញ់គឺជាចំណុចចាប់ផ្ដើមនៃចំណេះដឹង។» Thomas Carlyle
៨) «ជីវិតគឺជាភាពបន្តបន្ទាប់គ្នាជាមេរៀន ដែលអ្នកត្រូវរស់នៅដើម្បីយល់ពីវា។» Ralph Waldo Emerson
៩) «ចំណុចដ៏ពិតប្រាកដមួយដែលសម្គាល់ពីភាពចាស់ទុំគឺនៅពេលនរណាម្នាក់ធ្វើឲ្យអ្នកឈឺចាប់ ហើយអ្នកព្យាយាមស្វែងយល់ពីស្ថានភាពរបស់ពួកគេជាជាងព្យាយាមធ្វើឲ្យពួកគេឈឺចាប់វិញ។» ជនអនាមិក
១០) «បញ្ញាមិនមែនជាផលិតផលចេញពីការបង្រៀនរបស់សាលានោះទេ ប៉ុន្តែកើតចេញមកពីការប៉ុនប៉ងពេញមួយជីវិតដើម្បីទទួលបានវា។» អាល់ប៊ឺត អាញស្តាញ
១១) «អប់រំចិត្តគំនិតដោយមិនបានអប់រំបេះដូងមិនមែនជាការអប់រំនោះឡើយ។» អារីស្តូត
១២) «ជីវិតក្លាយជាងាយស្រួលជាងមុននៅពេលអ្នករៀនទទួលយកនូវការសុំអភ័យទោសដែលអ្នកមិនបានទទួលសោះ។» Robert Brault
ដោយ៖ ស្រីពៅ