សុភាសិតរបស់ក្រិកចំនួន ១០ ដែលបានឆ្លុះបញ្ចាំងពីការគិតរបស់ពួកគេ​



ប្រទេស​ក្រិក ដែល​មាន​ឈ្មោះ​ជា​ផ្លូវការ​ហៅថា សាធារណរដ្ឋHellenic ជា​ទឹកដី​មួយ​ដែល​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​អឺរ៉ុប។ ប្រជាជន​សរុប​របស់​ពួកគេ​មាន​ប្រមាណ​ជាង​១០​លាន​នាក់​គិត​ក្នុង​ឆ្នាំ​២០១៨ ដែល​មាន​អាតែន​ជា​រាជធានី។ ប្រទេស​ក្រិក​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សសរ​គ្រឹះ​នៃ​អរិយធម៌​របស់​លោក​ខាងលិច ដោយសារ​តែ​វា​គឺជា​កន្លែង​កំណើត​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ទស្សនវិទូ​របស់​លោក​ខាងលិច អក្សរសាស្ត្រ​របស់​លោក​ខាងលិច ការ​សិក្សា​ពី​វិធីសាស្ត្រ​របស់​អ្នក​ប្រវត្តិវិទូ​ក្នុង​ការ​វិវត្ត​ប្រវត្តិសាស្ត្រ​ជា​មុខវិជ្ជា​សម្រាប់​សិក្សា វិទ្យាសាស្ត្រ​នយោបាយ គោលការណ៍​ចម្បងៗ​នៃ​វិទ្យាសាស្ត្រ​និង​គណិតវិទ្យា ល្ខោន​របស់​លោក​ខាងលិច និង​ជាពិសេស​កីឡា​អូឡាំពិក។

ប្រទេស​ក្រិក​គឺជា​ប្រទេស​អភិវឌ្ឍ​មួយ ដែល​ប្រជាជន​របស់​ពួកគេ​មាន​ចំណូល​ខ្ពស់ គុណភាព​នៃ​ការ​រស់នៅ​មាន​កម្រិត​ខ្ពស់ និង​ស្តង់ដា​ក្នុង​ការ​រស់នៅ​ខ្ពស់​ផង​ដែរ។ ម្យ៉ាងទៀត​សម្បត្តិ​បេតិកភណ្ឌ​ចំនួន​១៨​របស់​ពួកគេ​ត្រូវ​បាន​ចុះ​បញ្ជី​ចូល​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កួ។ ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សុភាសិត​របស់​ក្រិក​ដែល​មាន​ចំនួន​១០​ដូច​ខាងក្រោម​នេះ៖


) «បេះដូង​ដែល​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​តែង​ក្មេង​វ័យ​ជានិច្ច។»

) «ជន​ដែល​មិន​អាច​អត់ធន់​ជាមួយ​នឹង​រឿង​អកុសល​បាន ទើប​ពិត​ជា​គួរឲ្យ​អកុសល​មែន។»

) «ជីវិត​ដែល​មិន​បាន​ត្រួតពិនិត្យ​មិន​មាន​តម្លៃ​នឹង​រស់នៅ​នោះ​ឡើយ។»

) «ពេលវេលា​គឺជា​ដួង​ព្រលឹង​របស់​ពិភពលោក។»

) «នៅ​ពេល​អ្នក​ចូល​គេង​ជាមួយ​នឹង​ខួរក្បាល​ជ្រះ​ស្រឡះ អ្នក​នឹង​មិន​ក្រោក​មក​ទាំង​ឈឺក្បាល​នោះ​ឡើយ។»

) «គ្មាន​អ្វី​ដែល​អាច​ធ្វើឲ្យ​ជន​ដែល​មិន​រីករាយ​ជាមួយ​នឹង​របស់​តិចតួច​រីករាយ​បាន​នោះ​ទេ។»

) «ភាព​ងឿងឆ្ងល់​គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​គតិបណ្ឌិត។»

) «គតិបណ្ឌិត​ដែល​ពិត​ប្រាកដ​តែ​មួយ​គត់​នោះ​គឺជា​ការ​ដឹង​ថា​អ្នក​មិន​ដឹង​អ្វី​ទាំងអស់។»

) «ភ្នែក​និង​ត្រចៀក​គឺជា​សាក្សី​អន់​មួយ​សម្រាប់​មនុស្ស​បើ​សិន​ជា​ពួកគេ​មាន​វិញ្ញាណ​ដែល​មិន​ត្រូវ​បាន​បណ្ដុះបណ្ដាល។»

១០) «ខ្ញុំ​មិន​អាច​បង្រៀន​នរណា​ម្នាក់​អំពី​អ្វី​បាន​នោះ​ទេ ខ្ញុំ​គ្រាន់តែ​អាច​ធ្វើឲ្យ​ពួកគេ​គិត​ប៉ុណ្ណោះ។»

ដោយ៖ ស្រីពៅ

X
5s