លោក Brian Tracy៖ គោលការណ៍ ១០/៩០ ជួយអ្នកសម្រេចក្ដីសុបិនធំក្នុងជីវិត​



លោក Brian Tracy អ្នកនិពន្ធនិងជាអ្នកនិយាយសាធារណជនជាតិអាមេរិក បានលើកទឹកចិត្តឲ្យមនុស្សម្នាក់ៗចេះមានក្ដីសុបិនធំ ដោយលោកបានលើកឡើងថាប្រសិនបើអ្នកដទៃគេអាចមានក្ដីសុបិនធំបាន ចុះហេតុអ្វីយើងមិនអាច? 

លោក Brian Tracy បានលើកទឹកចិត្តឲ្យមនុស្សម្នាក់ៗចេះសួរសំនួរទៅដល់ខ្លួនឯងដោយសំនួរមួយនោះគឺ តើអ្នកកើតមកលើពិភពលោកនេះដើម្បីអ្វី? ចម្លើយរបស់អ្នកនឹងជួយគាស់នូវអ្វីដែលអ្នកចង់ធ្វើក្នុងជីវិតរបស់អ្នក។ សមត្ថភាពក្នុងការកំណត់គោលដៅគឺជាអ្វីដែលលោក Tracy ឲ្យឈ្មោះថា ផែនការមេនៃភាពជោគជ័យ (Master plan of success)។ 

យុទ្ធសាស្រ្តដែលណែនាំដោយលោក Tracy នេះនឹងជួយអ្នករៀបចំដំណើរការដែលហៅថាគោលការណ៍ ១០/៩០។ គោលការណ៍មួយនេះបង្ហាញថា១០ភាគរយនៃការរៀបចំផែនការដើម្បីសម្រេចគោលដៅនឹងជួយផ្ដល់នូវតម្លៃបន្ថែម៩០ភាគរយដើម្បីសម្រេចគោលដៅរបស់អ្នក៕

ដោយ៖ លង់ វណ្ណៈ

ប្រភព៖ entrepreneu 

 

X
5s