មេរៀនភាពជាសហគ្រិនភាពចំនួន ១០ចំណុចពីលោក ជេក ម៉ា មហាសេដ្ឋីចិន​



ពិភពលោកផ្ដល់ឲ្យមនុស្សជាតិនូវមនុស្សដែលមានសមត្ថភាពហើយគ្មានទីបញ្ចប់ក្នុងការរៀនសូត្រពីពួកមនុស្សអស្ចារ្យទាំងនោះទេ។ លោក Steve Jobs, លោកBill Gates, និងលោក Elon Musk គឺជាសំណព្វចិត្តរបស់មនុស្សគ្រប់គ្នា នេះដោយសារតែប្រជាប្រិយភាពនិងភាពល្បីល្បាញរបស់ពួកគេ។ រឿងរ៉ាវនៅសេសសល់របស់លោកបាននឹងផ្តាស់ប្តូរការគិតសម្រាប់អ្នកណាកំពុងរកការជំរុញទឹកចិត្តនិងលើកទឹកចិត្តនៅក្នុងជីវិត។

លោក Jack Ma កើតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ១៩៦៤ ខេត្ត HangZhou  ប្រទេសចិន។ លោក Jack Ma ជាមនុស្សដែលមានចរិតសុភាពរាបសារ ហើយជាបុរសសាមញ្ញម្នាក់។ នរណាក៏គេដឹងដែលថាលោកគឺជាអតីតជាគ្រូអង់គ្លេសម្នាក់ ហើយបានក្លាយជាមនុស្សដែលមានឥទ្ធិពលនៅក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។ ខាងក្រោមនេះគឺជាភាពជាសហគ្រិនចំនួន ១០ចំណុចរបស់លោក Jack Ma ដែលបានចែករំលែកដូចខាងក្រោម៖

១) កសាងក្រុមការងារដ៏រឹងមាំ
លោក Sandeep Lodha បាននិយាយ៖ Jack Ma គឺមានភាពខុសប្លែកច្រើនពីមនុស្សធម្មតា។ លោក ម៉ា បានធ្វើឲ្យរូបលោកជឿជាក់ថាការសាងក្រុមការងារដ៏រឹងមាំសំខាន់ខ្លាំងបំផុត ពីព្រោះការមានក្រុមខ្លាំងក្លាមួយធ្វើឲ្យមានភាពល្អប្រសើរឡើងដោយការមិនបោះបង់ពេលជួបបញ្ហាឬឧបសគ្គដែលរារាំងការសម្រេចគោលដៅរបស់យើង។

២) កុំបណ្ដោយឲ្យភាពបរាជ័យធ្វើឲ្យអ្នកខកចិត្ត
លោក Akhil Shahani នាយកគ្រប់គ្រង The Shahani Group បានមានប្រសាសន៍ថាលោកជេក ម៉ា គឺជាបុគ្គលមួយរូបដែលមិនអនុញ្ញាតិឲ្យភាពបរាជ័យទាញលោកទម្លាក់ឡើយ។ លោកម៉ា បរាជ័យក្នុងការប្រលងជាច្រើនលើក ត្រូវបានគេបដិសេធពីការងារទាំង៣០ដង បានចាប់ផ្តើមបង្កើតក្រុមហ៊ុនចំនួន២ តែបានក្ស័យធុន ក្រោយមកបានបង្កើត Alibaba ដែលធ្វើឲ្យលោកក្លាយជាអ្នកមហាសេដ្ឋីចិនរហូតដល់សព្វថ្ងៃ។

៣) ការអត់ធ្មត់
លោក Lokendra Ranawat ស្ថាបនិកនិងជានាយកប្រតិបត្តិ WoodenStreet បានធ្វើការកោតសរសើរចំពោះលោក Jack Ma ដែលថាមានភាពអត់ធ្មត់នៅក្នុងដំណើរនៃភាពជោគជ័យរបស់លោក។ មិនថាទ្វារជីវិតដែលបើកចំពោះរូបលោកនោះទេ លោកសាកល្បងបើកទាំងអស់។ ពាក្យថាការអត់ធ្មត់វាបានក្លាយជារឿងធម្មតាទៅហើយសម្រាប់លោក ប្រសិនបើលោកគ្មានភាពតស៊ូ ពុះពារ ក៏ដូចជាការត្រួលត្រាយផ្លូវនៅក្នុងដំណើរជីវិតលោកទេប្រហែលថ្ងៃនេះគ្មានអ្នកណាស្គាល់រូបលោកនោះទេ។

៤) ធ្វើអ្វីដែលខុសប្លែកពីអ្នកដទៃ
លោក Ritesh Rawal ស្ថាបនិក Ritesh Rawal Foundation បាននិយាយថា លោក Jack Ma គឺជាបុគ្គលម្នាក់ដែលមានការបំផុសគំនិត។ មេរៀនសូត្រពីលោកម៉ា គឺអំពីជីវិត មិនថាអ្នកចាប់ផ្ដើមនៅទីណានោះទេ តែសំខាន់អ្នកបញ្ចប់វានៅទីណា ស្វែងរកឱកាស ជួយអ្នកដទៃ ធ្វើអ្វីដែលខុសប្លែក កុំចម្លងពីគូប្រជែងរបស់អ្នកប៉ុន្តែអ្នកគួររៀនពីគូរប្រជែងរបស់អ្នក មានគំនិតច្នៃប្រឌិតដោយចាប់ផ្ដើមគិតធំ។

៥) ធ្វើអ្វីដែលអ្នកស្រឡាញ់
លោក Ankit Agarwal ស្ថាបិក Do Your Thng បានលើកសម្ដីលោកជេក ម៉ា ថានៅ៣០ឆ្នាំបន្ទាប់អ្នកគួរតែមានសំនួរនៃក្តីស្រឡាញ់។ លោកជេក ម៉ា មានជំនឿថាអ្នកត្រូវធ្វើអ្វីដែលអ្នកស្រលាញ់។ ខ្ញុំបានចាប់ផ្តើមរាល់ថ្ងៃជាមួយនឹងសំនួរ តើខ្ញុំស្រលាញ់អ្វីដែលខ្ញុំចង់ធ្វើឬទេ?

៦) មិនបោះបង់
លោក Mukul Pasricha ស្ថាបនិកនិងជានាយកប្រតិបត្តិ Spring House Coworking បានលើកឡើងថា លោកជេក ម៉ា ជាមនុស្សដែលមានចក្ខុវិស័យ ដោយលោកម៉ាបានជួបនឹងភាពបរាជ័យច្រើនជាងការជោគជ័យប៉ុន្តែគាត់មិនដែលបោះបង់ទេ។ បុរសម្នាក់នេះមានសមត្ថភាពចាប់តាំងដើមកំណើតនៃក្រុមហ៊ុនដំបូងនៅប្រទេសចិន។ លោកជេក ម៉ា មានអត្តចរិតមួយគឺប្រឹងប្រែងតស៊ូ មិនបោះបង់។ 

៧) ជំនឿចិត្ត
លោក Sumesh Nair សហស្ថាបនិក Board Infinity បាននិយាយថាលោក លោកពេញចិត្តចំពោះការនិយាយជាសាធារណរបស់លោក ជេក ម៉ា ដោយឈរនៅពីមុខមនុស្សជាច្រើនដោយគ្មានការភ័យខ្លាចសូម្បីបន្តិច។ នេះគឺជាអត្តចរិតរបស់សហគ្រិនដ៏អស្ចារ្យដែលគួររៀនសូត្រ។ 

៨) ជឿលើសក្តានុពលដ៏កម្ររបស់អ្នក
លោក Ashutosh Roy Chowdhury ស្ថាបនិក Piktale បានមានប្រសាសន៍ថាលោកពេញចិត្តចំពោះសមត្ថភាពរបស់ ជេក ម៉ា យ៉ាងខ្លាំង។ សមត្ថភាពរបស់លោកដែលមានកំណត់និងត្រូវបានបើកសោរចេញ ដោយសារតែការដើរតាមចំណង់និងការបដិសេធ ធ្វើឲ្យអ្នកក្នុងការពុះពាររាល់អ្វីដែលបានកើតឡើងចំពោះគេជាមួយនឹងភាពអង់អាចក្លាចហ៊ាន ជាពិសេសគឺសក្តានុពលដែលគេមាន។

៩) មើលចន្លោះប្រហាងនិងទទួលខុសត្រូវ
លោក Shubika Bilkha ដៃគូសហការ EdpowerU ចែករំលែកថា ជេក ម៉ា គឺជាអ្នកដឹកនាំដែលបំផុសគំនិតយ៉ាងពិតប្រាកដែលមានសមត្ថភាពគិតទុកជាមុនឃើញចំណុចខ្វះខាតនិងដើរយ៉ាងលឿនដើម្បីទាញយកផលចំណេញពីឱកាស។ ដំបូន្មានរបស់លោកម៉ា ទៅដល់សហគ្រិន ក្នុងការផ្ដោតលើគោលដៅ និងទំលុះទំលាយឧបសគ្គដោយផ្នត់គំនិតជោគជ័យ។

១០) ការបរាជ័យគ្រាន់តែជាឈ្នាន់ឈានទៅកាន់ជោគជ័យ
លោក Naresh Jain នាយកប្រតិបត្តិ Ziqitza បានចែករំលែកតើអ្វីដែលធ្វើអោយលោកជែកម៉ាជោគជ័យដែលជាមនុស្សគ្មានចំណេះដឹងផ្នែកបច្ចេកវិទ្យា តែអាចក្លាយទៅអគ្គនាយកក្រុមហ៊ុន Online ដ៏ល្បីទៅវិញ។ ហើយគាត់ក៏បានបង្កើតនូវពាក្យមួយឃ្លាថា “ ការបរាជ័យគ្រាន់តែជាជ្នាន់ដើម្បីឈានទៅរកភាពជោគជ័យតែប៉ុណ្ណោះ”៕

ដោយ៖ ជា ធារិទ្ធ

 

 

 

X
5s