មនុស្ស​វ័យចំណាស់កើនឡើង​ជុំវិញពិភពលោក ប៉ុន្តែ​ប្រទេស​២០​នេះ​ ​មាន​​យុវជន​វ័យក្មេង​​​​​ដល់​ទៅ ៥០%​



ចំនួន​ប្រជាជន​នៅ​លើ​សាកលលោក​បាន​កើនឡើង​ឥត​ឈប់ឈរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ក៏​សូម​អរគុណ​ដល់​​វិទ្យាសាស្ត្រ​សុខាភិបាល និង​បច្ចេកវិទ្យា​​​ដែល​បាន​រក​ឃើញ​​ថ្នាំបង្ការ​​ថ្មីៗ​​ក្នុង​ការ​ទប់ស្កាត់​អត្រា​មរណភាព​របស់​​កុមារ។ ក៏ប៉ុន្តែ​ស្រប​ពេល​ដែល​ប្រទេស​ខ្លះ​មាន​មនុស្ស​វ័យ​ចំណាស់​ច្រើន​ជាង​យុវជន នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត បែរជា​មាន​​កុមារ​​មិន​ទាន់​គ្រប់​​អាយុ​ (វ័យ​ក្រោម ១៥ ឆ្នាំ​) ច្រើន​ចាប់​ពី ៤០%  រហូត​ដល់​ទៅ ៥០% នៃ​ប្រជាជន​សរុប​របស់​ខ្លួន​ទៅ​វិញ។

បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ (UN) ​បាន​ឲ្យ​ដឹង​ថា កុមារ​មិន​ទាន់​គ្រប់​អាយុ​​​ទាំង​នោះ​​​កំពុង​រស់​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ។ បើ​ពិនិត្យ​ទៅ​លើ​ប្រទេស​ទាំង ២០ ​ដែល​​មាន​កុមារ​មិន​ទាន់​គ្រប់​អាយុ​​​រស់នៅ​ច្រើន​ដូច​រៀបរាប់​ខាងក្រោម​នេះ គឺ​ភាគច្រើន​មក​ពី​តំបន់​​អាហ្វ្រិក។ ​

នេះ​ជា​ប្រទេស​ចំនួន​​ ២០ ​ដែល​មាន​​កុមារ​មិន​ទាន់​គ្រប់​អាយុ​​ក្រោម ១៥ ឆ្នាំ​រស់នៅ​ច្រើន​បំផុត​៖ 

២០.កាមេរ៉ូន  ៤២,៥០%

១៩.អាហ្វហ្គានីស្ថាន ៤២,៦៤%

១៨.សេណេហ្គាល់ ៤២,៧៣%

១៧.សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ ៤២,៨៤%

១៦.ទីម័រខាងកើត ៤៣,៥២%

១៥.ម៉ាឡាវី ៤៣,៧៤%

១៤.នីហ្សេរីយ៉ា ៤៣,៨៤%

១៣.ហ្សំប៊ី ៤៤,៤៦%

១២.ម៉ូហ្សំប៊ិក ៤៤,៥៣%

១១.តង់ហ្សានី ៤៤,៦៩% 

១០.ប៊ូគីណាហ្វាសូ ៤៤,៩៥%

៩.ហ្គែមប៊ី ៤៥,០៧%

៨.ប៊ូរុនឌី ៤៥,០៩%

៧.សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​កុងហ្គោ ៤៦,១៦%

៦.សូម៉ាលី ៤៦,៣៣%

៥.អង់ហ្គោឡា ៤៦,៦២%

៤.ឆាត ៤៦,៨៦%

៣.អ៊ូហ្គាន់ដា ៤៧,៤១%

២.ម៉ាលី ៤៧,៥៣%

១.នីហ្សេរីយ៉ា ៥០,១២%

ប្រភព៖ Businessinsider  

X
5s