កម្រងសម្ដីដកស្រង់ចំនួន៩ឃ្លា ដែលនិយាយអំពីការប្រលែងចោល
មានសម្ដីមួយឃ្លាបានលើកឡើងថា «បើអ្នកមិនរំពឹងទុកអ្វីសោះ នោះអ្នកនឹងមិនមានការឈឺចាប់នោះឡើយ។» ការឈឺចាប់របស់យើងកើតចេញឡើងមកពីការរំពឹងទុករបស់ខ្លួនឯង។ ឆ្លងកាត់បទពិសោធន៍ជាច្រើននៅក្នុងជីវិត នៅថ្ងៃណាមួយមេរៀនដែលអ្នកទទួលបានពីភាពចចេសរឹងរូសរបស់អ្នកនឹងបង្រៀនអ្នកឲ្យចេះប្រលែងចោលនូវរឿងណាដែលគួរប្រលែងចោល ឲ្យអ្វីៗដើរទៅតាមដំណើរធម្មជាតិរបស់វា ព្រោះការប្រលែងចោលប្រៀបបីដូចជាបានប្រលែងខ្លួនឯងឲ្យមានសេរីភាពឡើងវិញដូច្នោះ។ ថ្ងៃនេះយើងបានដកស្រង់នូវសម្ដីដកស្រង់ចំនួន៩ឃ្លា ដែលនិយាយអំពីការប្រលែងចោល៖
១) «អ្នកគ្រាន់តែមកនៅទីនេះសម្រាប់ទស្សនកិច្ចរយៈពេលខ្លីនោះទេ។ កុំប្រញាប់ប្រញាល់ កុំកង្វាយកង្វល់ ហើយត្រូវប្រាកដថាអ្នកបានស្រូបក្លិនផ្កានៅតាមដំណើរផ្លូវ។» Walter Hagen
២) «បើជីវិតអាចទស្សន៍ទាយទុកមុនបាន វានឹងលែងក្លាយជាជីវិតទៀតនោះហើយ ហើយវាក៏នឹងមិនមានរសជាតិទៀតនោះដែរ។» Eleanor Roosevelt
៣) «គ្រប់ជីវិតទាំងអស់សុទ្ធតែជាកំពូលភ្នំនិងជ្រលង។ កុំបណ្ដោយឲ្យកំពូលភ្នំខ្ពស់ពេក ហើយជ្រលងទាបពេក។» John Wooden
៤) «ការមិនជាប់ជំពាក់គឺជាភាពចាំបាច់សម្រាប់ភាពស្ងប់សុខ ហើយភាពស្ងប់សុខគឺជាភាពចាំបាច់សម្រាប់សេចក្ដីសុខ។» Naval Ravikant
៥) «ការប្រលែងចោលគឺជាមេរៀនមួយ។ តើអ្នកធ្លាប់សង្កេតឃើញពីការឈឺចាប់របស់អ្នកដែលបានចងភ្ជាប់ជាមួយនឹងការស្រេកឃ្លានចង់បាននិងការបាត់បង់ដែរទេ ?» Susan Gordon Lydon
៦) «បើកាលណាអ្នកឲ្យតម្លៃទៅលើរបស់កាន់តែខ្លាំង អ្នកនឹងឲ្យតម្លៃទៅលើខ្លួនឯងកាន់តែតិចជាងមុន។» Bruce Lee
៧) «អ្វីដែលខ្ញុំស្ពាយគឺជាការគិតរបស់ខ្ញុំ។ ការគិតរបស់ខ្ញុំជាអ្នកសម្រេចថាតើខ្ញុំស្រាលនិងមានសេរីភាព ឬក៏មានបន្ទុកធ្ងន់។» Kamal Ravikant
៨) «គ្រប់យ៉ាងដែលមានការចាប់ផ្ដើមតែងមានការបញ្ចប់។ បង្កើតភាពសុខស្ងប់ជាមួយនឹងវា ហើយអ្វីៗនឹងប្រែជាល្អ។» Jack Kornfield
៩) «មិនថាយើងចូលចិត្តវាឬអត់ ការផ្លាស់ប្ដូរតែងមក ហើយបើអ្នកចចេសប្រឆាំងកាន់តែខ្លាំង អ្នកនឹងឈឺចាប់កាន់តែខ្លាំង។» Alan Watt
ដោយ៖ ស្រីពៅ