ចំណុចទាំង៧ ​បញ្ជាក់​ថា​កំហឹង​ជះ​ឥទ្ធិ​ពល​និងបង្ក​ហានិភ័យ​អាក្រក់​បំ​ផុ​តដល់​សុខភាព​​



កំហឹងជាអារម្មណ៍ដែលអាចនាំឲ្យមានការជះឥទ្ធិពលប៉ះពាល់ដល់សុខភាព។ ពេលមនុស្សម្នាក់កំពុងខឹង មិនថារូបរាងកាយ ឬផ្នែកសតិអារម្មណ៍នោះទេសុទ្ធតែប្រែប្រួល។ លោក វេជ្ជបណ្ឌិត  Michele Barton នាយកគ្លីនិក Psychology Life Well បានឲ្យដឹងថា “ពេលអ្នកខឹងគឺអ្នកកំពុងបញ្ចេញអរម៉ូនម្យ៉ាងនិងធ្វើឲ្យសរសៃប្រសាទ ក៏ដូចជារាងកាយត្រូវបានគ្របដណ្ដប់ដោយសារធាតុ adrenaline និងសារធាតុគីមីផ្សេងទៀតបង្កឲ្យអារម្មណ៍ឆេវឆាវ។ សារធាតុគីមីទាំងនោះនឹងជះឥទ្ធិពលដល់ខួរក្បាល ធ្វើឲ្យអ្នកប្រតិកម្មតបជាសកម្មភាពខុសប្លែកពីធម្មតា។

ជាថ្មីម្តងទៀត បើអ្នកខឹងម្តងម្កាលវានឹងមិនជះឥទ្ធិពលអាក្រក់ដល់រាងកាយ និងប្រព័ន្ធប្រសាទយើងទេតែបើអ្នកបណ្តោយអារម្មណ៍ឲ្យខឹងជាប្រចាំគឺវាប៉ះពាល់ដល់សុខភាពខ្លាំង។ ផលប៉ះពាល់លើរាងកាយគឺស្រដៀងនឹងផលប៉ះពាល់របស់មនុស្សដែលមានអាការៈថប់អារម្មណ៍រយៈពេលយូរ លោក Barton  ថ្លែងបែបនេះ។ តើអ្នកដឹងទេថាមានអាការៈអ្វីខ្លះជះឥទ្ធិពលដល់សុខភាពរបស់អ្នកពេលអ្នកខឹង?

១) កំហឹងនឹងប្រែអ្នកជាមនុស្សថ្មី

ក្លាយជាមនុស្សថ្មីនៅទីនេះចង់សំដៅដក់មនុស្សម្នាក់ដែលបាត់បង់សតិ បាត់បង់ការគ្រប់គ្រងខ្លួនឯង អ្នកអាចនឹងធ្វើអ្វីលើសបន្ទាត់ខណ្ឌ ឬប្រព្រឹត្តអំពើមិនគប្បី មានហានិភ័យខ្ពស់ បាត់បង់ភាពម្ចាស់ការលើខ្លួនឯង។

២) នាំឲ្យសម្ពាធឈាមអ្នកឡើងខ្ពស់

ពេលខឹងចរន្តឈាមបានឡើងខ្ពស់ វាធ្វើឲ្យសរសៃឈាមអ្នករីកធំ ចង្វាក់បេះដូងរបស់អ្នកលោតញាប់ ពេលខ្លះវាអាចធ្វើឲ្យឈាមច្រាលចូលក្នុងខួរក្បាលក៏មានព្រោះអ្នកគ្រប់គ្រងអារម្មណ៍មិនបាន។

៣) ជះឥទ្ធិពលដល់ដំណើរការនៃសាច់ដុំ និងសរសៃឈាម

ដោយសារពេលអ្នកខឹងវាធ្វើឲ្យដំណើរការនៃចរន្តឈាមដើរមិនល្អ វាក៏បណ្តាលឲ្យប៉ះពាល់ដល់ការកន្ត្រាក់នៃសាច់ដុំដូចគ្នា។ 

៤) ធ្វើឲ្យអ្នកក្លាយជាមនុស្សគិតច្រើន ផ្តោតអារម្មណ៍លើរឿងឥតប្រយោជន៍ច្រើន

ជាថ្មីម្តងទៀតកំហឹងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការឆ្លើយតប ឬប្រតិកម្មតបរបស់អ្នកដែលត្រូវបានគេស្គាល់ជាទូទៅថាវាតែងតែទាក់ទងនឹងភាពតានតឹង ឬការភ័យខ្លាច។ ពេលអ្នកដាក់ចិត្តខឹង មានន័យថាអ្នកកំពុងផ្តោតអារម្មណ៍លើមនុស្សម្នាក់ ឬព្រឹត្តិការណ៍មួយនោះ ហើយអ្នកនៅតែបន្តគិតពីវាទៀតបើអ្នកមិនរំសាយកំហឹងនោះ វានាំឲ្យអ្នកខាតពេលវេលាទៅគិតលើបញ្ហាអ្វីផ្សេងក្រៅពីនោះ។

) បណ្តាលឲ្យអ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារ

អ្នកដែលមានអារម្មណ៍មិននឹងនរ ឆេវឆាវ ឆាប់ខឹង ឬចូលចិត្តខឹងច្រើន មិនខុសពីអ្នកដែលមានជំងឺធុញថប់ ស្មុគស្មាញ និងបាក់ទឹកចិត្តទេ គឺគេប្រឈមនឹងបញ្ហាប្រព័ន្ធរំលាយអាហារ ព្រោះជាតិអាស៊ីតដែលបញ្ចេញពីក្រពះនាំឲ្យរលាកក្រពះ។ ហេតុផលមួយទៀតពេលមនុស្សម្នាក់ខឹងគឺច្រើនតែមិនចង់ទទួលទានអ្វី តែក្រពះអ្នកត្រូវបញ្ចេញអាស៊ីតដើម្បីរំលាយអាហារ ពេលគ្មានអាហារសម្រាប់ការរំលាយនោះក្រពះអ្នកនឹងត្រូវកិនទទេរួមជាមួយអាតិអាស៊ីននោះតែប៉ុណ្ណោះ។

៦) អ្នកនឹងមានការភ្លេចភ្លាំងច្រើន

ការខឹងប៉ះពាល់ខ្លាំងជាងគេគឺសតិអារម្មណ៍របស់អ្នក អ្នកខឹងកាន់តែច្រើនខួរក្បាលរបស់អ្នកត្រូវបានប្រើប្រាស់លើការងារឥតប្រយោជន៍កាន់តែច្រើន។ ពេលខួរក្បាលផ្ទុករឿងមិនល្អកាន់តែច្រើនវាធ្វើឲ្យអ្នកគ្មានចន្លោះទំនេរសម្រាប់ដាក់អ្វីល្អ រហូតទម្លាក់សមត្ថភាពចងចាំអ្នកនាំឲ្យអ្នកភ្លេចភ្លាំងច្រើន។

៧) ងាយធ្វើឲ្យអ្នកឈឺ

ពេលអ្នកខឹងវាងាយណាស់នឹងធ្វើឲ្យអ្នកឈឺ ព្រោះកំហឹងបានធ្វើឲ្យសុខភាពអ្នកចុះខ្សោយកាន់តែខ្លាំងទៅៗ កំហឹងបាននាំមកឲ្យអ្នកតែភាពស្មុគស្មាញតែប៉ុណ្ណោះ៕

ដោយ៖ យ៉ាយ៉ា 

 

X
5s