សម្រង់ទស្សនទាំង៧ឃ្លា របស់លោក Johnny Depp តួកុនហូលីវូដ (ភាគ២)
ថ្ងៃមុន BizKhmer បានដកស្រង់សម្ដីរបស់លោក Johnny Depp តារាសម្ដែងហូលីរូដដ៏ល្បីល្បាញម្នាក់ ក្នុងសហរដ្ឋអាមេរិកម្ដងរួចមកហើយ ប៉ុន្តែដោយសារតែឃើញនូវសម្ដីល្អៗរបស់លោក យើងធ្វើការដកស្រង់ជាភាគទី២។ ខាងក្រោមនេះគឺជាសម្រង់សម្ដី ៧ឃ្លារបស់លោក៖
១) «មនុស្សយំមិនមែនដោយសារតែពួកគេទន់ខ្សោយនោះទេ ប៉ុន្តែពីព្រោះតែពួកគេរឹងមាំយូរមកហើយ»។
២) «តែងតែមានពេលមួយដែលមនុស្សល្អត្រូវពាក់ស្បៃមុខ»។
៣) «បញ្ហាមិនមែនជាបញ្ហានោះទេ ប៉ុន្តែឥរិយាបទរបស់អ្នកចំពោះបញ្ហាទេតើដែលជាបញ្ហា»។
៤) «ខ្ញុំកំពុងធ្វើរឿងដែលត្រឹមត្រូវសម្រាប់ខ្លួនខ្ញុំ ប៉ុន្តែបញ្ហានោះគឺមនុស្សជាអ្នកលាបពណ៌ឲ្យខ្ញុំ»។
៥) «ផ្ដល់ក្ដីស្រលាញ់ឲ្យច្រើនទាន់អ្នកនៅមានជីវិត»។
៦) «លុយមិនអាចទិញភាពរីករាយបានទេ ប៉ុន្តែលុយអាចទិញទូកហើយជិះទៅរកភាពរីករាយបាន»។
៧) «ក្ដីស្រលាញ់មិនមែនធ្វើឲ្យអ្នកងងឹតនោះទេ ប៉ុន្តែក្ដីស្រលាញ់ធ្វើឲ្យអ្នកមើលឃើញរឿងរ៉ាវជាច្រើនដែលអ្នកដទៃមើលមិនឃើញ»។
ដោយ៖ លង់ វណ្ណៈ