​​​គំនិត​សំខាន់ៗ​​​របស់​បុគ្គល​ល្បី​ៗ​ក្នុង​លោក​ ​និយាយ​អំពី​​ «​សេចក្ដី​ស្រលាញ់​»​ ​ដែល​​អ្នក​គួរ​ដឹង​​



​១) ​​«​ពេល​ខ្លះ​​បេះដូង​អាច​មើល​ឃើញ​​ អ្វី​ដែល​ភ្នែក​មិន​អាច​មើល​ឃើញ​»។ ​--- ដោយH. Jackson Brown, Jr.

២) ​«​សូម​រក្សា​សេចក្ដី​ស្រលាញ់​ក្នុង​បេះដូង​របស់​អ្នក​។ ​​​ជីវិត​​មួយ​ដែល​គ្មាន​សេចក្ដី​ស្រលាញ់​ ​គឺ​ប្រៀប​ដូច​ជា ​​សួនច្បារ​ដែល​ខ្វះ​ពន្លឺ​ព្រះ​អាទិត្យ​ ជា​ហេតុ​នាំ​ឲ្យ​ផ្កា​ទាំង​អស់​ត្រូវ​ងាប់​»។ ​--- ដោយOscar Wilde

៣) ​«​ស្នេហា​ពិត​ ​គឺ​មិន​ខុស​ពី​ខ្មោច​ទេ ​ព្រោះ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​និយាយ​អំពី​វា​ ​ប៉ុន្តែ​មាន​​តិចតួច​ប៉ុណ្ណោះ​ដែល​ធ្លាប់​ឃើញ​»។ ​--- ដោយFrancois de La Rochefoucauld

៤) ​«​កុំ​ភ្លេច​ស្រលាញ់​ខ្លួន​ឯង​ ​ឲ្យ​សោះ​»។ ​--- ដោយSoren Kierkegaard

៥) ​«​ទីណា​មាន​សេចក្ដី​ស្រលាញ់ ​ទី​នោះ​មាន​ជីវិត​»។ ​--- ដោយMahatma Gandhi

៦) ​«​​ស្នេហា​សុទ្ធតែ​មាន​ហេតុផល ​តែ​ជា​ហេតុផល​ដែល​មិន​អាច​យល់​បាន​»។ ​--- ដោយBlaise Pascal​

៧) ​«​​​​ជាមួយ​សេចក្ដី​ស្រលាញ់​ ​យើង​អាច​សង្គ្រោះ​ពិភពលោក​បាន​»។ ​--- ដោយGeorge Harrison

X
5s