សម្ដី​ដកស្រង់អំពីជីវិត​ចំនួន​១០​ឃ្លា ដែល​ប្រកប​ដោយ​អត្ថរសនិងអត្ថន័យ​



ឡៅជឺ បាន​និយាយ​ថា «ធម្មជាតិ​មិន​បាន​ប្រញាប់ប្រញាល់​នោះ​ទេ តែ​អ្វី​គ្រប់យ៉ាង​សុទ្ធតែ​បាន​សម្រេច​ជោគជ័យ។» នៅ​ក្នុង​លោក​នេះ អ្នក​ត្រូវ​ដឹង​ថា​មិនមែន​អ្វីៗ​គ្រប់យ៉ាង​សុទ្ធតែ​ទៅ​តាម​ចិត្ត​ចង់​បាន​របស់​យើង​នោះ​ទេ។ មាន​រឿង​ខ្លះ យើង​អាច​គ្រប់គ្រង​បាន តែ​ក៏​មាន​រឿង​ខ្លះ យើង​មិន​អាច​គ្រប់គ្រង​បាន​នោះ​ដែរ។ រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​អ្វីៗ​ចេះតែ​វិវត្ត​ទៅ​មុខ​យ៉ាង​រហ័ស​បែប​នេះ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ទទួលរង​នូវ​ឥទ្ធិពល​នេះ​ពី​បរិស្ថាន​សង្គម។ ពួកគេ​រស់នៅ​ក្នុង​ភាព​ប្រញាប់ប្រញាល់ អន្ទះសា កង្វាយ​កង្វល់ កើត​ទុក្ខ ប៉ុន្តែ​ពួកគេ​កម្រ​ផ្អាក​នៅ​មួយ​កន្លែង​ដើម្បី​សញ្ជឹង​គិត​ថា​តើ​អត្ថន័យ​នៃ​ជីវិត​របស់​ពួកគេ​គឺជា​អ្វី ?

ងាក​ទៅ​មើល​ធម្មជាតិ​ជុំវិញ​ខ្លួន​យើង​វិញ ឲ្យ​តែ​មាន​គ្រាប់​ពូជ​និង​បរិស្ថាន​ត្រឹមត្រូវ នោះ​ដោយ​សន្សឹមៗ ដើម​នឹង​ចេញ​ផ្លែ ផ្កា​នឹង​ក្រពុំ​ឡើង​មក ដល់​ពេល​ដល់​វេលា ទារក​ក៏​ចាប់​កំណើត​ចេញ​មក។ ទាំងនេះ​សុទ្ធតែ​ជា​សមិទ្ធផល​របស់​ធម្មជាតិ​ទាំងអស់។ វា​ធ្វើការ​ដោយ​សន្សឹមៗ មិន​ប្រញាប់ប្រញាល់ តែ​វា​អាច​សម្រេច​កិច្ចការ​គ្រប់យ៉ាង​បាន។ ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​សម្ដី​ដកស្រង់​ចំនួន​១០​ឃ្លា ដែល​ប្រកប​ដោយ​គតិបណ្ឌិត​ជ្រាលជ្រៅ:

) «មនុស្ស​មាន​បញ្ញា​មិន​វាយតម្លៃ​នោះ​ទេ តែ​ពួកគេ​ព្យាយាម​ស្វែងយល់។» Wei Wu Wei

) «នៅ​ពេល​អ្នក​រក​ឃើញ​ថា​គ្មាន​អ្វី​ដែល​ខ្វះខាត ពិភពលោក​ទាំងមូល​នឹង​ក្លាយ​ជា​របស់​អ្នក។» ឡៅជឺ

) «ការ​ស្វះស្វែង​រក​សេចក្ដី​សុខ​គឺជា​ប្រភព​ចម្បង​បង្អស់​នៃ​ការ​មិន​មាន​សេចក្ដី​សុខ។» Eric Hoffer

) «បើ​កាលណា​អ្នក​ព្យាយាម​ទាក់ទាញ​អ្នកដទៃ​កាន់តែ​តិច អ្នក​នឹង​កាន់តែ​មាន​ភាព​សុខ​ស្ងប់។» Maxime Lagace

) «ជីវិត​គឺជា​តុល្យភាព​នៃ​ការ​ប្រកាន់​ខ្ជាប់​និង​ការ​ប្រលែង​ចោល។» Rumi

) «ទឹក​ដែល​មាន​ភក់ ថ្លា​បំផុត​ដោយ​ទុក​វា​ចោល។» Alan Watt

) «គ្រប់​បទពិសោធន៍​ទាំងអស់​សុទ្ធតែ​ជា​មេរៀន។ គ្រប់​ការ​បាត់បង់​ទាំងអស់​សុទ្ធតែ​ជា​ការ​ចំណេញ​មក​វិញ។» Sathya Sai Baba

) «ធម្មជាតិ​មិន​បាន​ប្រញាប់ប្រញាល់​នោះ​ទេ តែ​អ្វី​គ្រប់យ៉ាង​សុទ្ធតែ​បាន​សម្រេច​ជោគជ័យ។» ឡៅជឺ

) «កុំ​ជេរ​ប្រទេច​ភាព​ងងឹត ចូរ​បំភ្លឺ​ភ្លើង​ទៀន​ឡើង។» ខុងជឺ

១០) «ជន​ម្នាក់​គួរតែ​មាន​សតិ​ដឹង​ជ្រាលជ្រៅ​អំពី​ភាព​មិន​ឋិតថេរ​របស់​ពិភពលោក​នេះ។» Dogen

ដោយ៖ ស្រីពៅ

X
5s