សុភាសិតរបស់បារាំងចំនួន១៣ ដែលអាចជួយបំភ្លឺអ្នកពីដំណើរជីវិត
បារាំងមានសុភាសិតមួយដូច្នេះថា «ដំណេកពាំនាំមកនូវយោបល់ណែនាំ។» ដែលអត្ថន័យនៃសុភាសិតនេះចង់មានន័យថា មានពេលខ្លះដំណោះស្រាយទៅលើបញ្ហាណាមួយដែលស្មុគស្មាញ គឺជាការចូលគេងហើយនៅពេលក្រោកមកវិញ ថាមិនត្រូវអារម្មណ៍អ្នកស្រស់ថ្លានឹងអាចធ្វើឲ្យអ្នកស្វែងរកដំណោះស្រាយដ៏ល្អនិងសាមញ្ញមួយបាន។ អារម្មណ៍ស្រស់ថ្លាអាចធ្វើឲ្យអ្នកមើលឃើញបញ្ហាបានច្បាស់លាស់ជាងពេលដែលការគិតរបស់អ្នកស្ថិតនៅក្នុងភាពច្របូកច្របល់។ អត្ថបទថ្ងៃនេះបានដកស្រង់នូវសុភាសិតចំនួន១៣ ដែលមានដើមកំណើតពីជនជាតិបារាំង ដែលអាចជួយបំភ្លឺអ្នកពីដំណើរជីវិតបាន៖
១) «ដំណេកពាំនាំមកនូវយោបល់ណែនាំ។»
២) «ទទួលជ័យជម្នះដោយមិនមានហានិភ័យគឺជាជ័យជម្នះដែលមិនមានកិត្តិយស។»
៣) «ការពិតនឹងកាន់តែមានតម្លៃបើវាត្រូវការរយៈពេលប៉ុន្មានឆ្នាំទម្រាំតែអ្នករកឃើញវា។»
៤) «មនុស្សកុហកគួរតែមានការចងចាំល្អ។»
៥) «ជនដែលភ័យខ្លាចរងទុក្ខវេទនាបានរងទុក្ខវេទនាជាមួយនឹងអ្វីដែលគាត់ភ័យខ្លាចស្រាប់ទៅហើយ។»
៦) «សេចក្ដីស្រេកឃ្លានគឺជាទឹកជ្រលក់ដ៏ឆ្ងាញ់បំផុត។»
៧) «ហែលតាមបណ្ដោយស្ទឹងហើយអ្នកនឹងរកឃើញសមុទ្រ។»
៨) «វាគឺជារឿងចាំបាច់ក្នុងការបំបែកសម្បកដើម្បីទទួលបានគ្រាប់អាល់មន។»
៩) «ធ្វើការងារអ្នកឲ្យបានល្អហើយកុំខ្វាយខ្វល់ពីអ្នករិះគន់។»
១០) «ចុងភៅច្រើនធ្វើឲ្យខូចរសជាតិរបស់ស៊ុប។»
១១) «ជនដែលអោបក្រសោបច្រើនពេកនឹងបាត់បង់អ្វីៗទាំងអស់។»
១២) «យឺតៗតែប្រាកដប្រជា។»
១៣) «គ្មានអ្វីដែលអាចជំនួសបទពិសោធន៍បាននោះទេ។»
ដោយ៖ ស្រីពៅ