សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់​ប្រចាំ​សប្ដាហ៍​​



ដើម​សប្ដាហ៍​នេះ​ Bizkhmer សូម​ចែក​រំលែក​នូវ​ព្រឹត្តិការណ៍​ព័ត៌មាន​សេដ្ឋកិច្ច​សំខាន់ៗ​ដែល​កំពុង​តែ​មាន​ឥទ្ធិពល និង​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន ដើម្បី​ជា​ជំនួយ​ដល់​លោកអ្នក​ក្នុង​ការ​សម្រេច​ចិត្ត​លើ​មុខ​ជំនួញ។ ខាង​ក្រោម​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ព័ត៌មាន​សំខាន់ៗ​ចំនួន​៦​ពី​ស្ថាប័ន​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។

ទី១៖ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៩ កាសែត​កោះ​សន្តិភាព​បាន​ចេញ​ផ្សាយ​អំពី វិនិយោគិន​ចាប់ផ្ដើម​ងាក​ទៅ​តំបន់​ជាយ​រាជធានី​សម្រាប់​ការ​វិនិយោគ​របស់​ខ្លួន​ខណៈ​កណ្ដាល​ក្រុង​ចង្អៀត៖ ខណៈ​ការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​មាន​សន្ទុះ​ហក់​ឡើង​យ៉ាង​ឆាប់រហ័ស​នឹក​ស្មាន​មិន​ដល់​ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​តំបន់​មាស​ក្នុង​ទឹកដី​ខណ្ឌចំការមន និង​ខណ្ឌដូនពេញ​ជាដើម ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ក្រុងមាន​តម្លៃ​ចូល​ខ្ទង់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ អ្នក​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ហាក់​ចាប់ផ្ដើម​ចាប់អារម្មណ៍​ខ្លាំង​លើ​ការ វិនិយោគ​នៅ​តំបន់​ជាយ​រាជធានី ខណៈ​កណ្ដាល​ក្រុង​ក៏​ចាប់ផ្ដើម​ចង្អៀត តម្លៃ​ដី​ខ្ពស់កប់ពពក​ហើយ​មាន​ទំហំ​តូច​ៗ ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ទី២៖ ដោយ​ឡែក​យោង​តាម​កាសែត រស្មី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី កំណើន​ប្រជាសាស្ត្រ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ល្អ​កំពុង​ជំរុញ​ការវិនិយោគ​នៅក្នុង​ខណ្ឌ​សែន​សុខ៖ កំណើន​ប្រជាសាស្ត្រ និង​ភាព​ល្អ​ប្រសើរ​នៃ​ហេដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​បាន និង​កំពុង​ធ្វើ​ឲ្យ​តំបន់​ផ្លូវ​ហាណូយ ក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម​ថ្មី​មួយ នៅ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ទី៣៖ មួយ​វិញ​ទៀត​យោង​តាម​កាសែត ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី CRF: តម្លៃ​នាំចេញ​អង្ករ​ទៅ​អឺរ៉ុប​អាច​ធ្លាក់​ ១០ ​ភាគរយ៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ព្យាករ​ថា តម្លៃ​នៃ​ការនាំចេញ​អង្ករ​ទៅកាន់​អឺរ៉ុប អាច​ធ្លាក់​ចុះ​ប្រមាណ​ ១០ ​ភាគរយ​សម្រាប់​ឆ្នាំ​ ២០១៩​។ លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ឲ្យ​ដឹង​តាមរយៈ Facebook របស់​លោក​ថា ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប​មានតម្លៃ​ជាង​ ២០០ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨ ខណៈ​នៅ​ឆ្នាំ​ ២០១៩ នេះ CRF ព្យាករ​ថា តម្លៃ​នាំ​ចេញទៅ​ទីផ្សារ​នេះ​នឹង​ធ្លាក់​មក​នៅ​ប្រហែល ១៨០ លាន​ដុល្លារ ដោយសារ​វិធានការ​ការពារ​ដែល​បាន​ដាក់ចេញ​ដោយ​សហភាព​អឺរ៉ុប កាលពី​ដើម​ឆ្នាំនេះ​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ទី៤៖ ចំណែក​សារព័ត៌មាន​ Dap news កាល​ពី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី បណ្ឌិត គីម ហ៊ាង បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​អតិថិជនថៃ-វៀតណាម ក្នុង​ទីផ្សារ​ខុនដូ​កម្ពុជា៖ លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន Keller Williams Cambodia និង​ជា​អគ្គនាយក​ក្រុមហ៊ុន KW Khmer Real Estate បាន​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​អតិថិជន​ជន​ជាតិ​ថៃ និង​វៀតណាម​ សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា ដែល​លោក​កំពុង​ធ្វើ​ការ​កៀគរ និង​បង្កើត​ទីផ្សារ​ថ្មី ជា​មួយ​អតិថិជន​ ស្ថិត​នៅ​ក្បែរ​ខាង​ប្រទេស​កម្ពុជា​នេះ ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ទី៥៖ យោង​តាម​សារព័ត៌មាន​ខ្លីខ្លី កាល​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ឥណ្ឌូណេស៊ី ចង់​វិនិយោគ​ផ្លូវដែក និង​កំពង់ផែ​នៅ​កម្ពុជា៖ លោក Budi Karya Sumadi ​រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ​បាន​សម្តែង​នូវ​បំណង​ពង្រីក​អាជីវកម្ម និង​វិនិយោគ​លើ​វិស័យ​ផ្លូវដែក និងកំពង់ផែ​នៅ​កម្ពុជា ព្រោះ​ប្រទេស​ឥណ្ឌូណេស៊ី​មាន​រោងចក្រ​រដ្ឋដ៏ធំ​ផលិត​ទូ និង​ក្បាល​រថភ្លើង ដែក​រ៉ៃ និងគ្រឿង​បង្គុំ​ផ្សេងៗ សម្រាប់​បម្រើ​ឲ្យការ​លើក​កម្រិត និង​សាងសង់​ផ្លូវដែក។ ចំពោះ​កំពង់ផែ​វិញ ប្រទេស​ឥណ្ឌូណេស៊ី​មាន​រោងចក្រ​រដ្ឋ​ធំៗ​ផលិត​នាវា គ្រឿង​ឧបករណ៍​សម្ភារៈ​បរិក្ខារ​កំពង់ផែ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ទី៦៖ ចុង​ក្រោយ​គឺ​ពី​គេហទំព័រ Bizkhmer កាល​ពី​ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី តំបន់​ខ្លាញ់​ទាំង​៦​នេះ​នឹង​ក្លាយ​ជា​ទីតាំង​ក្ដៅ​សម្រាប់​ការអភិវឌ្ឍន៍​ក្នុង​ឆ្នាំ​២០៣០​៖ លោក ហឹម សីហា ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Vtrust Appraisal នៅ​ក្នុង​កម្មវិធី​ «ទុន​គំនិត​នៃ​ការ​ស្វែងយល់​ពី​សេដ្ឋកិច្ច​ក្នុង​វិស័យ​អចលនទ្រព្យ​» កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៩ កន្លង​ទៅ​បាន​បង្ហាញ​នូវ​តំបន់​សំខាន់​ចំនួន​៦​ដែល​នឹង​ក្លាយ​ជា​ទីតាំង​ក្ដៅ​ នឹង​មាន​និន្នាការ​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៣០​ខាង​មុខ​នេះ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​៖ ជួប ស្រីរ័ត្ន

X
5s