សម្ដីដកស្រង់ចំនួន៨ឃ្លា ពីទស្សនវិទូរ៉ូម៉ាំងបុរាណ Seneca the Younger​



Seneca the Younger ឬ​ហៅ​កាត់​ថា Seneca គឺជា​ទស្សនវិទូ​ស្តូអិក ជា​រដ្ឋបុរស និង​ជា​អ្នក​និពន្ធ​រឿង​ល្ខោន​មួយ​រូប ដែល​បាន​រស់នៅ​ក្នុង​សម័យ​ចក្រភព​រ៉ូម៉ាំង​បុរាណ។ គាត់​បាន​ធ្វើ​ជា​គ្រូ​របស់​អធិរាជ​រ៉ូម៉ាំង Nero នៅ​ពេល​ទ្រង់​មិន​ទាន់​ឡើង​សោយរាជ្យ​នៅ​ឡើយ។ នៅ​ពេល​អធិរាជ​ស្ដេច Nero បាន​ឡើង​គ្រង​រាជ្យ​នៅ​ជន្មាយុ​៥៤​ឆ្នាំ Seneca ក៏​បាន​ធ្វើ​ជា​អ្នក​ប្រឹក្សា​យោបល់​ឲ្យ​ស្ដេច។ ប៉ុន្តែ​ក្រោយ​មក Seneca ក៏​ត្រូវ​បាន​គេ​ចោទ​ថា​ចូលរួម​ឃុបឃិត​ប៉ុនប៉ង​ធ្វើ​ឃាតកម្ម​សម្លាប់​ស្ដេច ហើយ​ដោយសារ​តែ​រឿង​នេះ​គាត់​ក៏​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​អត្តឃាត​ខ្លួនឯង។ ទោះ​ជា​យ៉ាងណា គាត់​បាន​បន្សល់​ទុក​នូវ​គំនិត​ប្រកប​ដោយ​គតិបណ្ឌិត​ជាច្រើន​ដែល​អ្នក​ជំនាន់​ក្រោយ​គួរ​យក​ទៅ​សិក្សា ដែល​យើង​បាន​ដកស្រង់​ចំនួន​៨​ឃ្លា​ដូច​មាន​នៅ​ខាងក្រោម​នេះ៖

) «ការ​លំបាក​ពង្រឹង​ចិត្ត​គំនិត​ប្រៀប​បាន​នឹង​កម្លាំង​ពលកម្ម​ពង្រឹង​រាងកាយ។»

) «សេចក្ដី​សុខ​ពិត​ប្រាកដ​គឺជា​ការ​រីករាយ​ជាមួយ​នឹង​បច្ចុប្បន្នកាល ដោយ​មិន​មាន​ការ​ខ្វាយខ្វល់​ទៅលើ​អនាគត មិន​ធ្វើឲ្យ​ខ្លួនឯង​រំជើបរំជួល​ជាមួយ​នឹង​ក្ដី​សង្ឃឹម​ឬ​ភាព​ភ័យខ្លាច ប៉ុន្តែ​គឺជា​ការ​រីករាយ​គ្រប់គ្រាន់​ជាមួយ​នឹង​អ្វី​ដែល​ខ្លួនឯង​មាន សម្រាប់​ជន​បែប​នេះ នឹង​មិន​ចង់​បាន​អ្វី​ទាំងអស់។»

) «ភាព​សាហាវ​ឃោរឃៅ​ទាំងអស់​កើត​ចេញ​មក​ពី​ភាព​ទន់ខ្សោយ។»

) «មិន​មែន​ដោយសារ​តែ​រឿង​ពិបាក​ទើប​យើង​មិន​ហ៊ាន​នោះ​ទេ តែ​ដោយសារ​តែ​យើង​មិន​ហ៊ាន​ទើប​រឿង​ពិបាក។»

) «មនុស្ស​មិន​ទទួល​រង​ឥទ្ធិពល​ពី​ព្រឹត្តិការណ៍​នោះ​ឡើយ តែ​ពី​ការ​យល់​ឃើញ​ដែល​គាត់​មាន​ទៅលើ​ព្រឹត្តិការណ៍​ទាំងនោះ។»

) «យើង​រងទុក្ខ​នៅ​ក្នុង​ការ​ស្រមើស្រមៃ​របស់​ខ្លួនឯង​ច្រើន​ជាង​នៅ​ក្នុង​ការ​ពិត។»

) «បើ​អ្នក​ចង់​គេច​ចេញ​ពី​រឿង​ទាំងឡាយ​ដែល​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក អ្វី​ដែល​អ្នក​ត្រូវការ​គឺ​មិនមែន​ជា​ការ​នៅ​ទីកន្លែង​ផ្សេង​នោះ​ទេ តែ​គឺជា​ការ​ធ្វើ​ជា​មនុស្ស​ផ្សេង​ខុស​ពី​មុន។»

) «មាន​ពេល​ខ្លះ​សូម្បីតែ​រស់នៅ​ក៏​ជា​សេចក្ដី​ក្លាហាន​មួយ​ដែរ។»

ដោយ៖ ស្រីពៅ

X
5s