អាជីពការងារទាំង ១៥ ដែលទទួលបានប្រាក់ប្រចាំឆ្នាំខ្ពស់ជាងគេក្នុងឆ្នាំ ២០១៩
បើយោងតាមរបាយការណ៍មួយ របស់គេហទំព័រការងារ Glassdoor អាជីពជាវេជ្ជបណ្ឌិត អ្នកគ្រប់គ្រងហ្វាម៉ាស៊ី និងពេទ្យធ្មេញ ទទួលបានប្រាក់ចំណូលប្រចាំខែច្រើនជាងគេក្នុងសហរដ្ឋអាមេរិក។ ប្រាក់ប្រចាំឆ្នាំរបស់វេជ្ជបណ្ឌិត ជិត២សែនដុល្លារ ក្នុងមួយឆ្នាំ ខណៈគលានុបដ្ឋាយិកា ឱសថការី និងជំនួយការពេទ្យ ទទួលបានប្រាក់ប្រចាំឆ្នាំ ៦តួលេខ។
ក្រៅពីនេះ វិស្វករ ដែលមានជំនាញសូហ្វែ ក៏ទទួលបានប្រាក់ប្រចាំឆ្នាំខ្ពស់ផងដែរ ដូចជាអ្នកគ្រប់គ្រងវិស្វករសូហ្វែ ទទួលបាន ១១៤ ១៦៣ដុល្លារ និងវិស្វករ Cloud ទទួលបានជិត ៦តួលេខ។
ខាងក្រោមនេះគឺជាអាជីពការងារទាំង ១៥ ដែលទទួលបានចំណូលប្រចាំឆ្នាំច្រើនជាងគេក្នុងឆ្នាំ ២០១៩៖
១) វេជ្ជបណ្ឌិត អាចទទួលបានចំណូលមធ្យមប្រចាំឆ្នាំ ១៩៣ ៤១៥ដុល្លារ
២) អ្នកគ្រប់គ្រងហ្វាម៉ាស៊ី អាចទទួលបានចំណូលមធ្យមប្រចាំឆ្នាំ ១៤៤ ៧៦៨ ដុល្លារ
៣) ពេទ្យធ្មេញ អាចទទួលបានចំណូលមធ្យមប្រចាំឆ្នាំ ១៤២ ៤៧៨ដុល្លារ
៤) ឱសថការី អាចទទួលបានចំណូលមធ្យមប្រចាំឆ្នាំ ១២៦ ៤៣៨ដុល្លារ
៥) ស្ថាបត្យករ (Enterprise architects) អាចទទួលបានចំណូលមធ្យមប្រចាំឆ្នាំ ១២២ ៥៨៥ ដុល្លារ
៦) មេធាវីប្រចាំក្រុមហ៊ុន (Corporate counsels) អាចទទួលបានចំណូលមធ្យមប្រចាំឆ្នាំ ១១៧ ៥៨៨ ដុល្លារ
៧) អ្នកគ្រប់គ្រងវិស្វករសូហ្វែ (Software engineer) អាចទទួលបានចំណូលមធ្យមប្រចាំឆ្នាំ ១១៤ ១៦៣ដុល្លារ
៨) ជំនួយការវេជ្ជបណ្ឌិត (Physician assistants) អាចទទួលបានចំណូលមធ្យមប្រចាំឆ្នាំ ១១៣ ៨៥៥ដុល្លារ
៩) អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនផ្នែកគណនីនិងហិរញ្ញវត្ថុ (Corporate controllers) អាចទទួលបានចំណូលមធ្យមប្រចាំឆ្នាំ ១១៣ ៣៦៨ដុល្លារ
១០) ប្រធានអ្នកអភិវឌ្ឍសូហ្វែ អាចទទួលបានចំណូលមធ្យមប្រចាំឆ្នាំ ១០៩ ៨០៩ដុល្លារ
១១) គលានុបដ្ឋាយិកាជាន់ខ្ពស់ (Nurse practitioner) អាចទទួលបានចំណូលមធ្យមប្រចាំឆ្នាំ ១០៩ ៤៨១ដុល្លារ
១២) អ្នកគ្រប់គ្រងការអភិវឌ្ឍកម្មវិធីទូរស័ព្ទ (Applications development managers) អាចទទួលបានចំណូលមធ្យមប្រចាំឆ្នាំ ១០៧ ៧៣៥ដុល្លារ
១៣) ស្ថាបត្យករ (solution architect) អាចទទួលបានចំណូលមធ្យមប្រចាំឆ្នាំ ១០៦ ៤៣៦ដុល្លារ
១៤) ស្ថាបត្យករទិន្នន័យ (Data architects) អាចទទួលបានចំណូលមធ្យមប្រចាំឆ្នាំ ១០៤ ៨៤០ដុល្លារ
១៥) អ្នកគ្រប់គ្រងរោងចក្រ (Plant managers) អាចទទួលបានចំណូលមធ្យមប្រចាំឆ្នាំ ១០៤ ៨១៧ដុល្លារ៕
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ www.businessinsider.com